ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​ឆ្កែ​ម្ដាយ​ស្ដីបន្ទោស​ឲ្យ ខឹង​ទៅ​សម្ងំ​ចង​.​ក​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ទួល​ចាន់ ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ទួល​ចាន់ ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ឈ្មោះ កៀត ពន្លឺ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ បើ​យោង​តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ឈ្មោះ សយ ផល អាយុ​៥៦​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​សព​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បានឃើញ​កូន​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​មាន​របួស​ស្នាម​នៅ​លើ​ផ្ទៃមុខ គាត់​ក៏​បាន​សួរនាំ​កូន​ថា តើ​របួស​មុខ​នេះ​ដោយសារ​អី0x017d7 ពេល​នោះ​កូន​គាត់​ប្រាប់​ថា ជិះ​ម៉ូតូ​ដួល​ដោយសារ​ឆ្កែ​រត់​មក​បុក ឮ​ដូច្នេះ​រូប​គាត់​ក៏​បាន​ស្តីបន្ទោស​ថា មក​ពី​ជិះ​លឿន​ពេក​ហ្នឹង បានជា​វា​អ​ញ្ចឹ​ង​នោះ ការ​ស្តីបន្ទោស​ដដែល​ៗ​នេះ ក៏​បំណង​ឲ្យ​កូន​ល្អ​នោះ​ដែរ ។ ដោយ​មិន​នឹក​ស្មានថា កូន​របស់​គាត់​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​បន្ទប់​ហើយ មិន​តបសម្ដី​មក​វិញ​ថា ដូ​ល​ប៉ុន​នឹង​វា​មិន​ស្លាប់​ទេ ថា​ហើយ​វា​មិនឃើញ​ចេញ​មក​ក្រៅ​បន្ទប់​សោះ លុះ​រយៈពេល​ប្រហែល​កន្លះ​ម៉ោង ដោយ​មានការ​ងឿងឆ្ងល់​មិនឃើញ​កូន​ចេញ​មក​ក្រៅ គាត់​ក៏​ដើរទៅ​បើកទ្វារ​បន្ទប់​មើល ស្រាប់តែ​ប្រទះ​ឃើញ​កូន​គាត់​បាន​យក​ក្រមា​ចង​.​ក​ភ្ជាប់​នឹង​ដែក​ចង​ពីលើ​ដំបូល​បន្ទប់ ដោយ​ឈរ​លើ​កៅអី​ជ័រ​ដូ​ល​នៅ​ក្រោម​ជើង ឃើញ​ដូច្នេះ​ក៏​បាន​ស្រែកហៅ​ញាតិ​ជិតខាង​មក​ជួយ​មើល ហើយ​នាំ​គ្នា​ស្រាយ​ដាក់​សព​កូន​មក​លើ​រនាប​ពិនិត្យ​មើល កូន​គាត់​នេះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ ។

ក្រោយ​បានដឹង​ព័ត៌មាន​កម្លាំង​ជំនាញ​យើង​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សាកសព និង​កន្លែង​កើតហេតុ ដោយ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​តាំងក្រសាំង និង​មេ​ភូមិ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ពិតមែន ដោយ​មូលហេតុ​ខឹង​ម្តាយ​ស្តីបន្ទោស​ឲ្យ ពិនិត្យ​រួច​ក៏​ប្រគល់​សព​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ