ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ពេល​៥​ថ្ងៃ​ឲ្យ​រើ​ចេញ​តែ​មិន​រើ សមត្ថកិច្ច​ចុះ​រឹបអូស​តែ​ម្ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​សិប្បកម្ម​ផលិត​ទឹកសៀង​មួយ​កន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ប៉េ​តុង ក្នុង​ក្រុម​ទី​៧ ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដែល​អាជ្ញាធរ​ខណ្ឌមានជ័យ ទុក​រយៈពេល​ឲ្យ​៥​ថ្ងៃ​ក្នុង​ការ​រើរ​សម្ភារ​ផលិត​ចេញពី​ទីតាំង​ដោយ​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ ទីតាំង​សិប្បកម្ម​ផលិត​ទឹកសៀង​មួយ​កន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ប៉េ​តុង ក្នុង​ក្រុម​ទី​៧ ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដែល​អាជ្ញាធរ​ខណ្ឌមានជ័យ ទុក​រយៈពេល​ឲ្យ​៥​ថ្ងៃ​ក្នុង​ការ​រើរ​សម្ភារ​ផលិត​ចេញពី​ទីតាំង​ដោយ​ខ្លួនឯង បន្ទាប់​ពី​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ នេះ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ដឹកនាំ​ដោយ លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​ចុះ​រឹបអូស​យក​សម្ភារ​ទាំងស្រុង ដែល​មាននៅ​ក្នុង​សិប្បកម្ម​មួយ​នេះ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ ក្រោយ​ម្ចាស់​ទីតាំង​មិន​គោរព​ការ​កិច្ចសន្យា និង​ការ​ណែនាំ ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ឲ្យ​ដឹង​ថា ការ​ចុះ​រឹបអូស​សម្ភារ នៃ​សង្វា​ក់​ផលិតកម្ម​ក្នុង​ទីតាំង​ផលិត​ទឹកសៀង​ខាងលើ​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​ណែនាំ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង​ចំនួន​២​លើក​កន្លង​មក​ហើយ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ត្រូវ​បញ្ចប់​អាជីវកម្ម​របស់​ខ្លួន ឬ​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ចេញពី​តំបន់​ខាងលើ​ទៅ​កន្លែង​ផ្សេង ដោយសារ​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង ។ ក្រោយ​ការ​រឹបអូស​សម្ភារ​ជា​ច្រើន​នៃ​ទីតាំង​ខាងលើ ត្រូវ​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌមានជ័យ រង់ចាំ​មាន​វិធានការ​បន្ត​នៅ​ថ្ងៃ​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ