ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា ! កំពុង​តែ​ភ្ជូ​រ​ស្រែ​សុខ​ៗ​ភ្លៀង​ក៏​ធ្លាក់​មក​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់​ភ្លាម

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​វ័យ​៣៧​ឆ្នាំ​ម្នាក់​បាន​មក​ជួយ​ភ្ជួរស្រែ​ឱ្យ​បងប្អូន​នៅ​ខាងក្រោយ​ផ្ទះ តាំងពី​ព្រឹក​រហូត​ដល់​រសៀល ខណៈ​ពេល​នោះ​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ក៏​ត្រូវ​រន្ទះបាញ់ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ។ ហេតុ​ការ​រន្ទះបាញ់​ស្លាប់​មនុស្ស​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា…

ខេត្តសៀមរាប ៖ បុរស​វ័យ​៣៧​ឆ្នាំ​ម្នាក់​បាន​មក​ជួយ​ភ្ជួរស្រែ​ឱ្យ​បងប្អូន​នៅ​ខាងក្រោយ​ផ្ទះ តាំងពី​ព្រឹក​រហូត​ដល់​រសៀល ខណៈ​ពេល​នោះ​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ក៏​ត្រូវ​រន្ទះបាញ់ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ។ ហេតុ​ការ​រន្ទះបាញ់​ស្លាប់​មនុស្ស​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ ២០១៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី ហួត សុ​គ្រី អធិការរង​ស្រុក​ស្វាយ​លើ​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា ជន​រង​គ្រោះ​មានឈ្មោះ លាំ លេ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​មាន​ប្រពន្ធ​ឈ្មោះ អ៊ិ​ន ប៉ង អាយុ​៣៥​ឆ្នាំ មានកូន​២​នាក់ ស្រី​ន​ម្នាក់ អាយុ​១០​ឆ្នាំ និង កូនប្រុស​៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បា​ល័​ង្គ ឃុំ​បា​ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​នាំ​ប្តី​ប្រពន្ធ​ទៅ​ជួយ​ភ្ជួរស្រែ​ឱ្យ​បងប្អូន នៅ​ខាងក្រោយ​ផ្ទះ​ឈ្មោះ ម៉ើ នី ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​បាន​បន្ត​ថា ពេល​ជន​រង​គ្រោះ​កំពុង​តែ​ដើរ​ព្យួរ​ស្រែ ហើយ​ឃើញ​មេឃ ខ្មៅ បម្រុង​ភ្លៀង មិន​ព្រម​ឈប់​ឡើយ ខណៈ​ពេល​នោះ​មេឃ​ក៏​ភ្លៀង​ធ្លាក់ ហើយ​ក៏​មាន​រន្ទះ​ផង​នោះ​ក៏​បាញ់​មក​ចំ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ផង​ដែរ ។ ដែល​បន្សល់​ទុក​ប្រពន្ធ និង​កូនស្រី​-​ប្រុស​២​នាក់ នៅ​ទាំង​វេទនា​ហេតុតែ​ក្រីក្រ​ដើរ​ស៊ីឈ្នួល​ឱ្យ​គេ ដើម្បី​ចិញ្ចឹម​កូន​ទៀត ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ប្រគល់​ឱ្យ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ប្រាសាទបាគង ដែល​ជា​ស្រុក​កំណើត​ខាង​ជន​រង​គ្រោះ រួចរាល់​ហើយ ៕

​ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ