ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រុះរើ​សំណង់​ដែល​សង់​លើ​ចំណី​ព្រែក​ក្នុង​តំបន់​អភិរក្ស

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សំណង់​របង​ថ្ម​ដែល​អ​ជ្ញា​ធរ​អះអាង​ថា សង់​ក្នុង​ចំណី​ព្រែក និង​ស្ថិត​ក្នុង​តំបន់​កា​ពារ​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាម នៅ​ចំណុច​ព្រែក​ទឹកសាប ភូមិ​ស្មាច់​ដែង ឃុំ​រាម ត្រូវ​បាន​ក្រុម​កា​ងារ​ចម្រុះ​ស្រុក​ដឹកនាំ​ដោយ លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ សំណង់​របង​ថ្ម​ដែល​អ​ជ្ញា​ធរ​អះអាង​ថា សង់​ក្នុង​ចំណី​ព្រែក និង​ស្ថិត​ក្នុង​តំបន់​កា​ពារ​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាម នៅ​ចំណុច​ព្រែក​ទឹកសាប ភូមិ​ស្មាច់​ដែង ឃុំ​រាម ត្រូវ​បាន​ក្រុម​កា​ងារ​ចម្រុះ​ស្រុក​ដឹកនាំ​ដោយ លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​ស្រុក​ព្រៃ​នប់ និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ឧទ្យាន ចុះ​ហាមឃាត់​ឲ្យ​រុះរើ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ នេះ បន្ទាប់​ពី​ទីតាំង​នេះ​ត្រូវ​បាន​ណែនាំ​មិន​ឲ្យ​សាងសង់​ពី​ជំនាញ និង​អ​ជ្ញា​ធរ​ក៏​ដោយ​យ៉ាងណា​បន្ទាប់​ពី​ក្រុម​កា​ងារ ចុះ​ដល់ទី​តាំង​ម្ចាស់​សំណង់​បាន​យល់ព្រម​រុះរើ​ដោយ​ខ្លួនឯង (​វាយ​កម្ទេច​) ។ ហើយ​ជាមួយ​គ្នា​នេះ រដ្ឋបាល​ស្រុក​នៅ​តែ​បន្ត​អំពាវនាវ​យ៉ាង​ទទូច​ដល់​ពលរដ្ឋ​សូមកុំ​បន្ត​សាងសង់ សំណង់ ឬ​រោង ដែល​ស្ថិត​ក្នុង​ចំណី​ព្រែក តំបន់​អភិរក្ស​កា​ពារ​ទៀត​សូម​រួម​គ្នា​រក្សារ​ធនធាន​ដែល​មាន​ស្រាប់​ទាំងនេះ ដើម្បី​ជួយ​អភិរក្ស​ព្រៃកោងកាង ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ជីវចម្រុះ ពិសេស​សម្រាប់​ត្រី​ពង​កូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ