ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរបរទេស​ហាម​ធ្វើ​រឿង​នេះ​ក្នុង​​តំបន់​ទេសចរណ៍២​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​បាន​ថ្លែង​កាល​ពី​ពេល ថ្មី​ៗ​កន្លង​ថា លោក​គ្រោង​នឹង​រៀបចំ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ ពេល​ចូល​ទស្សនា​ព្រោះ​បើ​អ្នក​ចូល​ទស្សនា​ស្លៀកពាក់​មិន​សមរម្យ​នោះ វា​នឹង​មិន​គប្បី​នោះ​ឡើយ​សម្រាប់​កន្លែង​ប្រវត្តិសាស្ត្រ​នៃ​អំពើ​កាប់សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​ក្នុង​របប​ប៉ុ​ល​ពត ។ ការ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ស្លៀកពាក់​មិន​សមរម្យ​ចូល​ទស្សនា​តំបន់​ប្រ​វ​តិ្ត​សាស្ត្រ​នេះ​បាន…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​បាន​ថ្លែង​កាល​ពី​ពេល ថ្មី​ៗ​កន្លង​ថា លោក​គ្រោង​នឹង​រៀបចំ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ ពេល​ចូល​ទស្សនា​ព្រោះ​បើ​អ្នក​ចូល​ទស្សនា​ស្លៀកពាក់​មិន​សមរម្យ​នោះ វា​នឹង​មិន​គប្បី​នោះ​ឡើយ​សម្រាប់​កន្លែង​ប្រវត្តិសាស្ត្រ​នៃ​អំពើ​កាប់សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​ក្នុង​របប​ប៉ុ​ល​ពត ។ ការ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ស្លៀកពាក់​មិន​សមរម្យ​ចូល​ទស្សនា​តំបន់​ប្រ​វ​តិ្ត​សាស្ត្រ​នេះ​បាន និង​កំពុង​អនុវត្ត​យ៉ាង​ជោគជ័យ​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​អស់​រយៈពេល​ប្រមាណ​ជា​៥​ឆ្នាំ​មក​ហើយ ។

លោក​ឆាយ វិសុទ្ធ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​ថា​៖ «​គម្រោង​រៀប​ចំ​ការ​ស្លៀកពាក់​ឲ្យ​សមរម្យ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នោះ គឺ​គ្រោង​នឹង​អនុវត្ត​ក្នុង​ពេល ឆាប់​ៗ​នេះ បន្ទាប់​ពី​យើង​បាន​ធ្វើ​សេចក្តីណែនាំ ឬ​ជូនដំណឹង​មួយ​ទាក់ទង​ការ​ស្លៀក​​ពាក់​ឲ្យ​បាន​សមស​ម្យ​នេះ​ទៅ​ទីភ្នាក់ងារ​សមាគម​ទេសចរណ៍ រួម​ទាំង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​» ។ យ៉ាងណា​ក៏​ដោយ​លោក​បាន​សង្កេត​ឃើញ​ថា កន្លង​មក​បើ​ទោះបីជា​មិន​បាន​រៀបចំ​ការ​ស្លៀកពាក់​នេះ ប៉ុន្តែ​ភាគច្រើន​នៃ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ចូល​ទស្សនា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ទួល​ស្លែង​គឺ​សុទ្ធតែ​បាន​បង្ហាញ​ឥរិយាបថ​ស្រគតស្រគំ ទឹកមុខ​ស្រងូតស្រងាត់ រហូត​មានការ​បង្ហូរទឹកភ្នែក​ថែម​ទៀត ដែល​អ្វី​ទាំង​អស់នោះ​បញ្ជាក់​ថា​ពួក​គាត់​បាន​យល់​ដឹង​រួច​ហើយ​នូវ​អ្វី​ទាំងអស់​ដែល​មាននៅ​ក្នុង​មជ្ឈ​មណ្ឌល​មួយ​នេះ ។

លោក​ឆាយ វិសុទ្ធ រំលឹក​ថា ក្នុង មួយ​ឆ្នាំ​ៗ​ភ្ញៀវ​អន្តរជាតិ​ពី​បណ្តា​ប្រទេស​មិន​តិច​ជាង​៥០​ទេ បាន​ចូល​ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង ហើយ​ភាគច្រើន​ភ្ញៀវ​ពី​បណ្តា​ប្រទេស​អឺរ៉ុប ។ ជាក់ស្តែង​ពេញ​មួយ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​មួយ​នេះ​មាន​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់ ចំនួន​នេះ​កើន​ឡើង​តិចតួច​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ជាតិ​មាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​ឆាយ វិសុទ្ធ អះអាង​ថា​៖ «​យើង​កំពុង​រៀបចំ​ផែនការ​៥​ឆ្នាំ​ដើម្បី​លើកទឹកចិត្ត ឬ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង​ឲ្យ​បាន​យ៉ាងតិច​មួយ​ម៉ឺន​នាក់​ក្នុង មួយ​ឆ្នាំ​ៗ ។ ផែនការ​នោះ​ចាំបាច់​ត្រូវ​មានការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន សំខាន់​ផ្នែក​អប់រំ​សិក្សាធិការ​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​រៀបចំ​ជា​កម្មវិធី​ចូល​ទស្សនា​ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ​ពិត​នៅ​កម្ពុជា ។

នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​បាន និង​កំពុង​អនុវត្ត​វិធានការ​មួយ​ដែល​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​ទស្សនា​តំបន់​នេះ «​មិន​ឲ្យ​ស្លៀកពាក់​មិន​សមរម្យ​ដូច​ជា​ស្លៀកខោ សំពត់​ខ្លី ឬ​អាវ​លេច​លើ​លេច​ក្រោម​នោះ​ទេ ព្រោះថា​ការ​ស្លៀកពាក់​បែប​នោះ​នឹង​មិន​សមរម្យ​ទៅ​នឹង​ទិដ្ឋភាព​ក៏​ដូច​ជា​បទបញ្ជាផ្ទៃក្នុង​របស់​មជ្ឈ​មណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ខណៈ​ដែល​មជ្ឈមណ្ឌល​នេះ​ជា​កន្លែង​បង្ហាញ​នូវ​ការ​ឈឺចាប់​និង​សោកនាដកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត​» ។

លោកស្រី​រស់ សុភា​រ៉ា​វី អនុប្រធាន​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​ភ្ញៀវ​ដែល​ស្លៀកពាក់​មិន​សមរម្យ ហើយ​ចង់​ចូល​ទស្សនា​តំបន់​នោះ យើង​ក៏​មាន​សម្លៀក​បំពាក់​សមរម្យ​សម្រាប់​ជូន​ពួក​គាត់​ផ្លាស់​ប្តូរ​ផង​ដែរ ឬ​ក៏​ឲ្យ​គាត់​ពាក់​ពី​ខាង​ក្រៅ​បន្ថែម ធ្វើ​យ៉ាងម៉េច​ឲ្យ​សមរម្យ​ទៅ​តាម​ទិដ្ឋភាព ឬ​ការ​ណែនាំ​របស់​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នេះ ។ ប៉ុន្តែ​យើង​ក៏​មិន​ដែល​ទទួល​បាន​នូវ​ការ​រិះគន់​ណា​មួយ​ពី​ភ្ញៀវ​ដែល​ចូល​ទស្សនា​តំបន់​នេះ​ទាក់ទង​ការ​តម្រូវ​ឲ្យ​មានការ​ស្លៀកពាក់​សមរម្យ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​រីករាយ ទទួលយក​ការ​ណែនាំ ហើយ​ធ្វើ​តាម​ពួក​យើង​»​។

ប្រភព​ដដែល​បន្ត​ថា​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​បាន​រៀប​ចំ​ឲ្យ​ភ្ញៀវ​បរទេស​ដែល​ចង់​ចូល​ទស្សនា ជួល​សម្លៀក​បំពាក់​ចូល​ទស្សនា បើសិនជា​ពួក​គេ​ស្លៀកពាក់​មិន​សមរម្យ លេច​លើ លេច​ក្រោម​ខ្លាំង តែ​ភ្ញៀវ​អន្តរជាតិ​មួយ​ចំនួន​ធំ​បាន​ជាវ​សម្លៀក​បំពាក់​តែ​ម្តង ។

មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​ដែល​ជាទី​តាំង​បង្ហាញ​ភស្តុ​តាង និង​ឯកសារ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត កំពុង​ស្រូប​យក​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​គួរ​ឲ្យ​កត់សម្គាល់ សំខាន់​ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប ។ សម្រាប់​ភ្ញៀវ​ជាតិ ឬ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​ចូល​ទស្សនា​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ មួយ​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ។

អនុប្រធាន​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​ទស្សនា​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​មួយ​នេះ​មាន​ជាង​២៣៣.៩៦៤​នាក់ ។ ចំណែក​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​តែ​៦​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ក្នុង​ចំណោម​​ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​ទស្សនា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នេះ​សង្កេត​​ឃើញ​ថា​ភ្ញៀវ​ពី​តំបន់​អឺរ៉ុប​មាន​អត្រា​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​ទីផ្សារ​ភ្ញៀវ​ទេស​ចរ​ទាំង​១០​ប្រទេស​ទៅ​កាន់​ទីនោះ ។

លោកស្រី​រស់ សុភា​រ៉ា​វី ឲ្យ​ដឹង​ថា ទីតាំង​ចំនួន​៤​ដែល​ភ្ញៀវ​បរទេស​ចាប់អារម្មណ៍​បំផុត​នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​នោះ​រួម​មាន​ទី​១-​ស្តូប​ដាក់​លលាដ៍​ក្បាល​​សាកសព​ជិត​១០០០​លលាដ ។

ទី​២-​រណ្តៅ​សាកសព​៤៥០​នាក់​ក្នុង​មួយ​រណ្តៅ ។
ទី​៣- រណ្តៅ​សាកសព អត់​ក្បាល​១៦៦​សាកសព​ក្នុង​មួយ​រណ្តៅ ។
ទី​៤-​រណ្តៅ​សាកសព​ស្ត្រី និង​កុមារ​ជាង​១០០​សាកសព​ក្នុង​មួយ​រណ្តៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ