ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​សរសៃ​ខ្ចី​ទើប​សម្រាលកូន​សោះ បែរជា​វាយ​ដល់​ថ្នាក់​នេះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​ដែល​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​ប្រពន្ធ មាន​សរសៃ​ខ្ចី​ឲ្យ​រង​របួសធ្ងន់ រហូត​ទាស់សរសៃ​បណ្តាល​ឲ្យ​ស្លាប់ ត្រូវ​បាន​នគរបាល​ស្រុក​ចិត្រ​បុរី​ចាប់ខ្លួន បន្ទាប់​ពី​បាន​បង្កហេតុ​បាន​រយៈពេល​១​ថ្ងៃ ។ ដែល​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផ្តើម​ឡើង​ពី​រឿង​ទំនាស់​ពាក្យ​សម្តី​តិចតួច​ឈាន​ឲ្យ មានការ​វាយ​សម្លាប់​ពី​ប្តី​ដៃដល់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​ជនជាតិភាគតិច​ព្នង​ដូច​គ្នា…

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​ដែល​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​ប្រពន្ធ មាន​សរសៃ​ខ្ចី​ឲ្យ​រង​របួសធ្ងន់ រហូត​ទាស់សរសៃ​បណ្តាល​ឲ្យ​ស្លាប់ ត្រូវ​បាន​នគរបាល​ស្រុក​ចិត្រ​បុរី​ចាប់ខ្លួន បន្ទាប់​ពី​បាន​បង្កហេតុ​បាន​រយៈពេល​១​ថ្ងៃ ។

ដែល​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផ្តើម​ឡើង​ពី​រឿង​ទំនាស់​ពាក្យ​សម្តី​តិចតួច​ឈាន​ឲ្យ មានការ​វាយ​សម្លាប់​ពី​ប្តី​ដៃដល់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​ជនជាតិភាគតិច​ព្នង​ដូច​គ្នា មាន​ទីលំនៅ​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ក្នុង​នោះ​បាន​បន្សល់​ទុក​នូវ​ភាព​សោកសៅ​ជា​ខ្លាំង ខណៈ​ដែល គ្រួសារ​នេះ​នៅ​មានកូន​តូច​រញ៉​ង​ប្រុស ស្រី​ចំនួន​៥​នាក់ នៅ​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​បាន​ស្លាប់ ។ ចំណែកឯ​ឱ​ពុក​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​អ្នកទោស ។

បើ​តាម​ការ​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ដោយ​ចេតនា​នេះ​បាន​កើត ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែមេសា​នេះ ដោយ​បុរស​ជា​ប្តី​ឈ្មោះ ធុ​ច សុខា អាយុ​៣៧​ឆ្នាំ បាន​វាយ​សំពង​មក​លើ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ក្រាញ់ ន​ញ អាយុ​៣៩​ឆ្នាំ ដែល​ទើបតែ​សម្រាលកូន និង​មាន​សរសៃ​ខ្ចី បណ្តាល​ឲ្យ​ទាស់សរសៃ​រហូត​ស្លាប់ ក្រោយ​រង​ការ​វាយដំ​បាន​មួយ​ថ្ងៃ ។

អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី​លោក​វរសេនីយ៍ឯក យ៉ា​ន់ ហ៊ា​ង បាន​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ឈាន​ឲ្យ​មាន​អំពើ​ហិង្សា​នេះ គឺ​ផ្តើម​ចេញ​ដោយសារ​ទំនាស់​ពាក្យ​សម្តី គឺ​នៅ​ថ្ងៃ កើតហេតុ​ពេល​បុរស​ជា​ប្តី​បាន​បើក​គោ​យន្ត​កន្ត្រៃ​ចេញ​ទៅ​ក្រៅ​ក៏​មានកូន​តូច​ម្នាក់​ទា​យំ​ទៅ តាម តែ​ប្រពន្ធ​ហាម​មិន​ឲ្យ​ទៅ​ក៏​កើតជា​ទំនាស់ ។ ក្រោយ​ទំនាស់​យ៉ាង​តឹង​សរសៃ​.​ក បុរស​ជា​ប្តី បាន​ស្ទុះ​វាយ​ទាត់​ធាក់​មក​លើ​ស្ត្រី​ជា​ប្រពន្ធ ។ មិនតែប៉ុណ្ណោះ​ពេល​មក​ដល់​លើ​ផ្ទះ​បុរស​ដៃដល់​ជា​ប្តី ថែម​ទាំង​យក​រនាប ឬ​ស្សី​មក​វាយ​លើ​ស្ត្រី​ជា​ប្រពន្ធ​យ៉ាង​ចាស់ដៃ​ថែម​ទៀត បណ្តាល​ឲ្យ​ជាំ​សុះសាច់​លើ​រាង​កាយ ។

ក្រោយ​វាយ​បាន​មួយ​ថ្ងៃ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ដែល​មាន​សរសៃ​ខ្ចី​ទើប​សម្រាលកូន បាន​កើត​មាន​អ​កា​រៈ​រឹង​ថ្គាម និង​បាន​ស្លាប់ ។

នៅ​នឹង​មុខ​នគរបាល​ស្រុក​ចិត្រ​បុរី​បុរស​ជា​ប្តី​ដៃដល់​បាន​ឆ្លើយ​ថា កន្លង​មក​រូបគេ​មិន ដែល​បង្ក​ហិង្សា​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​បែប​នះ​នោះ​ទេ ។ ហើយ​ថ្ងៃ​កើតហេតុ​ដោយសារ តែ​ខ្លួន ខឹង នឹង​ស្ត្រី​ជា​ប្រពន្ធ​ជេរ​ប្រមាថ​ពេក​ក៏​ជ្រុលដៃ​វាយ​ដោយ​មិនដឹង​ថា បណ្តាល​ឲ្យ​ស្លាប់​បែប​នេះ នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ