ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យតែយ៉ាងហ្នឹងៗ… ស្លា.ប់​​មុន​​អាយុមិន​​ខាន​​ឡើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​នូវ​ទីតាំង​សិប្បកម្ម​លីង​កាហ្វេ​អត់​យីហោ​​មួយកន្លែង​ ដែល​​សង្ស័យ​​​មានលាយ​​សារ​​ធាតុគីមី​  ដែល​​ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​តាំងពី​វេលា​​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង១​​រសៀល​ (នៅមិន​ទាន់បញ្ចប់)…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​នូវ​ទីតាំង​សិប្បកម្ម​លីង​កាហ្វេ​អត់​យីហោ​​មួយកន្លែង​ ដែល​​សង្ស័យ​​​មានលាយ​​សារ​​ធាតុគីមី​  ដែល​​ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​តាំងពី​វេលា​​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង១​​រសៀល​ (នៅមិន​ទាន់បញ្ចប់) ថ្ងៃ​ទី​២៧ មេ​សា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ឌួ​ង ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​ក្រសួងមហាផ្ទៃ ដែល​ចូលរួម​ដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុ​ប្រធាន​លេខា​ធិការ​ដ្ឋាន​, ​​លោក​​ឧត្តម​សេនីយ៍​ត្រី ខាន់ លីណា អនុ​ប្រធាន​លេខា​ធិការ​ដ្ឋាន, លោក​វរសេនីយ៍​ឯក ឈិន គឹម​ធុយ អធិការ​ខណ្ឌ​ព្រែក​ព្នៅ, លោក​ ឈាវ ស៊ីវុត្ថា ក្រឡា​បញ្ជី, លោក គង់ វុទ្ធី តំណាង​កាំកុង​ត្រូល ព្រម​ទាំង​លោក ងិន ពេជ ព្រះរាជអាជ្ញារង​​អម​សាលា​ដំបូង​រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​បង្ក្រាបនេះ ​ត្រូវកម្លាំង​​​​​រក​ឃើញ​វត្ថុ​ធាតុដើម​ដែលមាន​សារ​ធាតុគីមី​​​​សរុប​​​ជាង​​៧​តោន​ឯណោះ​ សម្រាប់​ផលិត​លាយ​ជា​​កាហ្វេ ក្នុង​នោះ​ មាន​សណ្តែក​សៀង​, ពោត​, ប៊័រ​, ប្រេង និង​សារធាតុ​គីមី​ផ្សេង​ៗ​ទៀត ។​ល​។ ​

កម្លាំង​​បាន​ធ្វើការ​ឃាត់ខ្លួន​​មនុស្ស​២​នាក់ ម្នាក់​ឈ្មោះ​ ចៅ គ​ន្ធា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ​​ជា​ម្ចាស់​សិប្ប​កម្ម និង​ម្នាក់ទៀត​ឈ្មោះ សឿង​ ស្រី​ណា ភេទស្រី អាយុ​២៦​ឆ្នាំ ជា​អ្នក​​លីង​កាហ្វេ ដើម្បី​​ធ្វើការ​សាក​សួរបន្ត  ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព​។

 

អត្ថបទសរសេរ ដោយ