ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! គ្រាន់តែ​​ប៉ោម​មួយ​ផ្លែ​ដល់​​500​ដុល្លារផង

5 ឆ្នាំ មុន

BBC ផ្សាយ​ថា​នារី​អ្នកដំណើរ​លើ​យន្តហោះ​ម្នាក់​ដែល​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Delta​ពី​ក្រុងប៉ារីស​ទៅ​សហរដ្ឋអាមេរិក​បាន​រង​ការ​ផាក​ពិន័យ​ពី​ពន្ធគយ​អា​មេ​រិ​ក​ក្នុង​ទឹកប្រាក់​៥០០​ដុល្លារ ក្រោយ​ពី​ឆែក​ឃើញ​ប៉ោម​មួយ​ផ្លែ​នៅ​អាកាសយានដ្ឋាន​ក្នុង​ក្រុង​Minneapolis រដ្ឋ​មី​នី​សូ​តា ។ លោកស្រី​Crystal Tadlock អ្នកដំណើរ រូប​នោះ​បង្ហើប​ឲ្យ​ដឹង​ថា…

BBC ផ្សាយ​ថា​នារី​អ្នកដំណើរ​លើ​យន្តហោះ​ម្នាក់​ដែល​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Delta​ពី​ក្រុងប៉ារីស​ទៅ​សហរដ្ឋអាមេរិក​បាន​រង​ការ​ផាក​ពិន័យ​ពី​ពន្ធគយ​អា​មេ​រិ​ក​ក្នុង​ទឹកប្រាក់​៥០០​ដុល្លារ ក្រោយ​ពី​ឆែក​ឃើញ​ប៉ោម​មួយ​ផ្លែ​នៅ​អាកាសយានដ្ឋាន​ក្នុង​ក្រុង​Minneapolis រដ្ឋ​មី​នី​សូ​តា ។

លោកស្រី​Crystal Tadlock អ្នកដំណើរ រូប​នោះ​បង្ហើប​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ផ្លែ​ប៉ោម​មួយ​នេះ​ពី​នារី​បម្រើ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Delta ជា​អាហារ​សម្រន់  ប៉ុន្តែ​មិន​ទាន់​ទទួលទាន​ក៏​ទុក​នៅ​ក្នុង​វ៉ា​លី​ស ខណៈ​ពេល​ផ្នែក​ពន្ធគយ​បាន​បដិសេធ​ផ្ដល់​ការ​យល់​ឃើញ​ពី​រឿង​នេះ គ្រាន់តែ​បញ្ជាក់​ថា​ ផ្លែ​ឈើ និង​ផលិតផល​កសិកម្ម​ គឺជា​សម្ភារ​ត្រូវ​បង្ហាញ​ក្នុង​ពេល​ឆ្លងកាត់​គយ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ​ផ្លែ​ប៉ោម​នោះ​បាន​ច្រក​នៅ​ក្នុង​ថង់​ប្លា​ស្ទិ​ក​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​Delta ហើយ​លោកស្រី​Crystal Tadlock​មិន​បាន​យក​ចេញពី​ថង់​ទេ ដោយ​​ដាក់​នៅ​ក្នុង​វ៉ា​លី​ស​សម្រាប់​ទទួលទាន​នៅ​ពេល​ធ្វើ​ដំណើរ​បន្ត​ទៅ​ក្រុង​ដេ​ន​វើ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ ។ នៅ​ពេល​គយ​ឆែក​ឃើញ​លោកស្រី​បាន​ប្រាប់​អាជ្ញាធរ​ថា​គាត់​បាន​ប៉ោម​មួយ​ផ្លែ​នេះ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ ដូច្នេះ​ចង់​សួរ​ទៅ​អាជ្ញាធរ​ថា​ខ្លួន​គួរ​បោះចោល​ឬ​ទទួល​ទាន​ជំនួស​ការ​ពិន័យ​ជា​ប្រាក់​៥០០​ដុល្លារ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ