ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​មក​ពីរ​អស់ជំនឿ​លើ​អតីត​បក្ស​ប្រឆាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ការ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​ក្រុម​គ្រួសារ​លោក​គង់ គាំ​នេះ​ដោយសារ តែ​ក្រុម​គ្រួសារ​លោក​អស់ជំនឿ​លើក​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មកនេះ ។ ការ​អះអាង​នេះ​ស្រប​ទៅ​នឹង​គំនិត​របស់​កូនប្រុស​លោក​គង់…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ការ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​ក្រុម​គ្រួសារ​លោក​គង់ គាំ​នេះ​ដោយសារ តែ​ក្រុម​គ្រួសារ​លោក​អស់ជំនឿ​លើក​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មកនេះ ។

ការ​អះអាង​នេះ​ស្រប​ទៅ​នឹង​គំនិត​របស់​កូនប្រុស​លោក​គង់ គាំ ដែល​អះអាង​ថា ការ​បង្កើត​គណបក្ស​ថ្មី « ឆន្ទៈ​ខ្មែរ​» មក​ពី​អស់ជំនឿ​ង​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​កន្លង​មកនេះ ។

លោក​សុខ​ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែមេសា​តាម​ប្រព័ន្ធ​សារ​តេ​ឡេ​ក្រាម​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ជម្រៅ​ចិត្ត​មនុស្ស​មិន​អាច​វាស់​បាន​មែន ។ នៅ​ក្រោយ​ពេល​ដែល​លោក គង់ មុនី​កា​បង្កើត​គណបក្ស​ឈ្មោះ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មាន​អតីតមន្ត្រី​អតីត​បក្ស​ប្រឆាំង​មួយ​រូប​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ហាក់​មិន​ចង់​ឲ្យ​មានការ​បង្កើត​បក្ស​ថ្មី ។ ការ​លើក​របស់​លោក​សុខ ឥ​សាន​សំដៅ​ទៅ​រក​លោ​កអេង ឆៃ​អ៊ា​ង ដែល​បាន​ចំអក​ទៅ​កាន់​ក្រុម​គ្រួសារ​លោក​គង់ គាំ ថា ការ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​គ្រួសារ និង​ទ្រព្យសម្បត្តិ ។

យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន​បាន​អះអាង​ថា លើក​ឡើង​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​នេះ​បាន​បោះសម្តី​ថា ជម្រៅ​ទឹកសមុទ្រ​គេ​អាច​វាស់​បាន តែ​ជម្រៅ​ចិត្ត​មនុស្ស​គេ​មិន​អាច​វាស់​បាន​ឡើយ ។ ការ​បង្កើត​បក្ស​ថ្មី​នេះ និង​បក្ស​ផ្សេង​ៗ​ទៀត ដើម្បី​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត បញ្ជាក់​ច្បាស់​ថា កុំ​យល់​ច្រឡំ​ឲ្យ​សោះ នៅ​ក្នុង​ប្រទេស​កម្ពុជា មិនមែន​មាន​តែ​អតីត​បក្ស​ប្រឆាំង​មួយ​ផ្តាច់មុខ​ទេ នៅ​មាន​បក្ស​ជា​ច្រើន​ទៀត អាច​ថា ជា​បក្ស​ប្រឆាំង​ដែរ ។ ម្យ៉ាងទៀត ឃើញ​គេ​នៅ​ស្ងៀម​មិនមែន​គេ​ចេះ​តែ​ដើរ​តាម​ខ្លួន​ដែល​ដឹកនាំ​បរាជ័យ​រហូត​នោះ​ទេ ។

លោក​បញ្ជាក់​ថា «​ការ​បង្កើត​បក្ស​ថ្មី​ក៏​ជា​ការ​ទាញ​ពញ្ញាក់​ស្មារតី ក្រុម​អតីត មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​កុំ​ឲ្យ​មាន​មោទនភាព​បុគ្គល​ខ្លាំង​ពេក បើ​ក្រៅពី​ខ្លួន​គ្មាន​អ្នក​ណា​អាច​បង្កើត​បក្ស​ថ្មី​បាន​នោះ ។ ក្រុម​អស់លោក​មិន​អាច​បិទ​សិទ្ធិ​ពលរដ្ឋ​ខាង​នយោបាយ​បានជា​ដាច់ខាត » ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ​ស្រប​ពេល​ដែល​អគ្គលេខាធិការ​រង​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ លោក​ហ៊ីង យឿ​ន ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី ស្រង់​សម្តី​យ៉ាង​ដូច្នេះ​ថា ការ​បង្កើត​បក្ស​ថ្មី​នេះ ដោយសារ​មិន​សង្ឃឹម​ទៅ​លើ​ការ​រស់​ឡើង​វិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ខិត ជិត​មក​ដល់ ។

លោក​បន្ត​ថា បក្ស​ថ្មី​នេះ​មិន​ទាន់​បាន​គិត​អំពី​ប្រភព​ធនធាន​ថវិកា​សម្រាប់​ទ្រទ្រង់​បក្ស​នោះ​ទេ ប៉ុន្តែ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​លោក​គង់ គាំ ជា​ឪពុក ។ លើស​ពី​នេះ​ការ​បង្កើត​បក្ស​ថ្មី​នេះ គឺជា​និមិត្តរូប​នៃ គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​លោក​សង្ឃឹមថា នឹង​មាន​សំឡេង​គាំទ្រ​ចាស់ ដើម្បី​ផ្លាស់​ប្ដូរ​របប​ស​ម្តេ តេ​ជោ​ហ៊ុន សែន និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ ។ ទន្ទឹម​គ្នា​នេះ​លោក​ហ៊ីង យឿ​ន​បន្ត​ថា លោក​មិន​ខ្វល់​អំពី​ការ​រិះគន់​យ៉ាងណា​នោះ​ទេ ។​ ​ចំណែក​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ បូ​រ៉ា ដែល​ជា​បងប្រុស​បង្កើត​លោក គង់ មុនី​កា ក៏​ប្រកាស​គាំទ្រ ការ​បង្កើត​គណបក្ស​ថ្មី​របស់​ប្អូន របស់​លោក ។

លោក គង់ បូ​រ៉ា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ដំណាក់កាល​នេះ គឺ​គណបក្ស​អស់​សង្ឃឹមថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​ចូល​ប្រកួតប្រជែង​បោះ​ឆ្នោត​បាន ដូច្នេះ​ប្អូនប្រុស​របស់​លោក​បង្កើត​បក្ស​ថ្មី​នេះ ដើម្បី ប្រមូល​អ្នក​ប្រជាធិបតេយ្យ​មក​វិញ ។

ទាក់ទិន​នឹង​ការ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ​ដែរ​លោក គង់ មុនី​កា​បាន​ឲ្យ​ដឹង ថា​កាលពី​រសៀល​ថ្ងៃ​ទី​២៦​ខែមេសា កន្លង​មកនេះ​លោក​បាន​យក​លិខិតស្នើ​ចុះបញ្ជី​គណបក្ស​នយោបាយ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​រួច​ហើយ ប៉ុន្តែ​នៅ​ស្នាម​មេដាយ​មិន​ទាន់​បាន​នៅឡើយ​ទេ ។

ចំណែក​លោក ខៀវ សុ​ភ័ក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​បាន​ទទួល​សំណើរ​របស់​លោក​គង់ មុនី​កា​រួច​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២៦ មេ​សា សំណើរ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​រួច​កាល​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០១៨ ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា «​យើង​បាន​ទទួល​លិខិតស្នើ​សុំ​រួច​ហើយ កាលពី​ម្សិល យើង​ចាត់ចែង​ហើយ ។ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ស្នាម​មេដាយ​នោះ​ទេ ។ យើង​ទទួល​បាន​អស់ហើយ ប៉ុន្តែ​នៅ​ស្នាម​មេដាយ​ដោយ​តម្រូវ​ឲ្យ​ចាប់ពី​៤​ពាន់​ឡើង​ទៅ ។ ពេលវេលា​នៅ​យូរ​ជាង​កន្លះ​ខែ​ទៀត » ។

សូម​ជម្រាប​ថា បើ​តាម​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ធ្លាប់​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គណបក្ស​នយោបាយ​ដែល​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​៣៧ គណបក្ស ។ គណបក្ស​ខ្លះ​បាន​ត្រៀមខ្លួន​សម្រាប់​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៨ នេះ​រួច​ហើយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ