ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​មនុស្ស​យ៉ាងម៉េច ទើប​ធ្លាក់​ពី​ឡាន​ងាយ​ម្ល៉េះ?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បឋម​បាន​ឱ្យ​ដឹង​ថា កម្មករ​បេះ​ផ្លែស្វាយ​ម្នាក់​​បាន​ធ្លាក់​ពីលើ​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​ បណ្ដាលឱ្យ​​រង​របួសធ្ងន់ តែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​​នៅវេលា​ម៉ោង​០៦ និង៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បឋម​បាន​ឱ្យ​ដឹង​ថា កម្មករ​បេះ​ផ្លែស្វាយ​ម្នាក់​​បាន​ធ្លាក់​ពីលើ​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​ បណ្ដាលឱ្យ​​រង​របួសធ្ងន់ តែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​​នៅវេលា​ម៉ោង​០៦ និង៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ​មេ​សា ស្ថិត​ត្រង់​ចំណុច​ផ្លូវ​កោង​មួយ​កន្លែង នៅ​ក្នុងភូមិ​ដង្គត់ ឃុំ​ស្តៅ ស្រុក​រតន​:​មណ្ឌល ​។

រថយន្ត​នោះ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ព​ណ៌.ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3​A-4972 អ្នក​បើកបរ​ឈ្មោះ​ស្រិ​ន គ្រុយ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រីង ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ​ ។ រីឯ​ជន​រង​គ្រោះខាងលើ ឈ្មោះ យ៉ែ​ម រ​ត្ថ័ ​អាយុ១៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ស្រណោះ ឃុំរ​ការ​គរ ស្រុក​កងមាស ខេត្តកំពង់ចាម​។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា រថយន្ត​នេះ​បាន​ដឹក​កម្មករ​បេះ​ផ្លែស្វាយ ដែល​ទំនង​បើក​លឿន​គួរសម លុះដល់​ចំណុច​​ដែល​​មាន​ផ្លូវ​កោង ​ក៏​ធ្លាក់​កម្មករ​ពីលើ​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​តែ​ម្ដង​។ ប៉ុន្តែ​ដំបូង​ជន​រង​គ្រោះ​រង​របួសធ្ងន់ តែ​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ស្រុក ដើម្បី​សង្គ្រោះ​បន្ទាន់​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ទៅ​។

បច្ចុប្បន្ន​ ទាំង​រថយន្ត​ដឹក​កម្មករទាំង​អ្នកបើកបរ​ ត្រូវ​បាន​ឃាត់​ទុក​នៅ​អធិការ​នគរបាល​ស្រុក​រតន​:​មណ្ឌល​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ