ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​សឹ​ង្ហ​បូ​រី តាម​អ​កាស​យានពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​សឹ​ង្ហ​បូ​រី តាម​អ​កាស​យានពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ ។

មុន​ចេញដំណើរ​លោកស្រី ថា​ម​រុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៧​នេះ​នឹង​មាន​អាហារ​ពេល​ល្ងាច ហើយ​បន្តការងារ​ដោយ​កិច្ច​សម័យ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៨ និង​មានការ​បើក​ជា​ផ្លូវការ និង​មាន​ទស្សនកិច្ច​ផ្លូវការ​នូវ​ពិ​ពណ៌​ស្មា​ត​ស៊ី​ធី​របស់​ប្រទេស​សឹ​ង្ហ​បូ​រី​ដែល​បង្ហាញ​ពី​ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​សឹ​ង្ហ​បូ​រី ហើយនឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆរ​បោក អំពើ​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ ហើយនឹង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជា​កាបូប​លុយ ដែល​គោលដៅ​ទៅ​អនាគត គឺ​ចង់​ឲ្យ​ប្រទេស​អាស៊ាន​រីក​លូតលាស់​ក្នុង​ការ​អនុវត្ត​ដូច្នេះ ។

 

បន្ទាប់​មក​លោកនាយក​រដ្ឋមន្ត្រី លី​សៀន ឡុ​ង នឹង​រៀបចំ​អហារ​ថ្ងៃត្រង់​ជូន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​នេះ ។ បន្ទាប់​មក​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​វិញ​នា​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ