ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ជា​ថ្ងៃដែល​ពិសេស​បំផុត​របស់អេ​ន​ជី ពិត​ជា​រំភើប​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​សាន់​ដេ កញ្ញា​អេ​ន ជី បញ្ចប់​ភាព​នៅ​លីវ​នា​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​ហើយ ដោយ​នាង​រៀប​ការ​ជាមួយ​កូនកំលោះ​ជា​អ្នក​ជំនួញ​​វ័យក្មេង ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​សាន់​ដេ កញ្ញា​អេ​ន ជី បញ្ចប់​ភាព​នៅ​លីវ​នា​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​ហើយ ដោយ​នាង​រៀប​ការ​ជាមួយ​កូនកំលោះ​ជា​អ្នក​ជំនួញ​​វ័យក្មេង ។

ពិធី​មង្គលការ​របស់​អតីត​តារាចម្រៀង​ស្រគត់ស្រគំ​រូប​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​លំដាប់​​ផ្កាយ ក្នុង​រាជធានី​ភ្នំពេញ ដោយ​អាច​នឹង​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លារ ។

ទាំង​អនាគត​ស្វាមី និង​អេ​ន ជី ផ្ទាល់​កំពុង​តែ​មមាញឹក​ចាត់ចែង​រៀបចំ​ពិធី​មង្គលការ​របស់​ពួក​គេ​យ៉ាង​ហ៊ឹ​ក​ហាក់​មិន​ចាញ់​មង្គលការ​អ្នកសិល្បៈ​ផ្សេង​ទៀត​ឡើយ ។

ពី​ធី​ជប់លៀង​ភ្ញៀវ​ពេល​ល្ងាច​នៃ​ពិធី​មង្គលការ​របស់​អេ​ន ជី ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ក្នុង​សណ្ឋាគារ​សុខា​អូ​តែ​ល មាត់ទន្លេ ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រមាណ​ជាង​៧០​តុ ក្នុង​នោះ​គេ​រំពឹង​ថា​នឹង​មាន​សិល្បករ​ច្រើន​ចូលរួម ។

អេ​ន​ជី ធ្លាប់​ជា​តារាចម្រៀង​ដែល​មានឈ្មោះ​បោះ​សំឡេង​គួរសម​នៅ​ក្នុង​ស្រទាប់​យុវវ័យ តែ​ក្រោយមក​នាង​បាន​ចាក​ចេញពី​ការងារ​នេះ ហើយ​ងាក​ទៅ​រក​អាជីព​ជំនួញ​វិញ​ក្រោយ​​ពី​នាង​បាន​សាង​ស្នេហ៍​ជាមួយ​អ្នកជំនួញ​ដែល​ជា​ប្អូនប្រុស​ម្ចាស់​ហាង​លក់​សម្លៀក​​បំពាក់ រ៉ា​យុទ្ធ​កាលពី​អំឡុង​ឆ្នាំ​២០១៦ ។

បើ​ទោះបីជា​តារាចម្រៀង​អេ​ន​ជី​ចេញ​ឆ្ងាយ​ពី​អាជីព​ចម្រៀង​ក៏​ដោយ ប៉ុន្តែ​ជា រឿយ​ៗ នាង​តែងតែ​បង្ហាញ​ភាព​ហ៊ឺហារ​របស់​ខ្លួន​ដដែល​តាម​រយៈ​ការ​ស្នាក់​នៅផ្ទះ​វីឡា​តម្លៃ​រាប់​ម៉ឺន​ដុល្លារ និង​ប្រើប្រាស់​រថយន្ត​ស៊េរី ទំនើប​ៗ មិន​ចាញ់​តារាចម្រៀង ល្បី​ៗ​នៅ​ក្នុងស្រុក​ឡើយ ។

ក្រោយ​ពី​ភ្ជាប់ពាក្យ និង​កៀក​ដល់​ថ្ងៃ​រៀប​ការ តារាចម្រៀង​អេ​ន​ជី និង​គូ​ដណ្តឹង កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាង​មុន ហើយ​ជា រឿយ​ៗ​នាង​តែងតែ​បង្ហាញ​ពី​ទឹកចិត្ត​ចំពោះ​គូ​ដណ្តឹង​របស់​ខ្លួន ។

ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក អេ​ន​ជី បាន​បង្ហោះ​សារ​ប្រាប់​មហាជន​ពាក់ព័ន្ធ​ទៅ​នឹង​អនាគត​ស្វាមី​របស់​នាង​ថា «​គូជីវិត​គឺ​ត្រូវការ​ផ្តល់​កិត្តិយស​ឲ្យ​គ្នា ជឿជាក់​គ្នា ទុកចិត្ត​គ្នា​យល់ចិត្ត​គ្នា ស្មោះត្រង់ និង​ការ​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​សំខាន់​លើ​ការ​និយាយ​​នោះ​ទេ សំខាន់​គឺ​លើ​អំពើ​ពិតប្រាកដ ទើប​វា​អាច​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ពិត​ថា គេ​ស្រឡាញ់​យើង​ប៉ុនណា ។ សម្រាប់​ពួក​ខ្ញុំ​មានរឿង​រ៉ាវ​ច្រើន​រាប់​មិន​អស់នោះ​ទេ ហើយ​គាត់​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​មិន​ចេះ​និយាយ Sweet តែ​គាត់​ចូល​ចិត្ត​បង្ហាញ​នូវ​អំពើ ខ្ញុំ​ចង់បាន​បែប​នេះ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​មិន​ថា​មានរឿង​អ្វី​ក៏​ដោយ​បង​នឹង​កាន់​ដៃ​អូន និង​នៅ​ក្បែរ​អូន​រហូត​ទោះ​អូន​មិនមែន​ជា​មនុស្ស​ដំបូង តែ​អូន​ជា​មនុស្ស​ចុង​ក្រោយ​បង ពីរ​នាក់​បាន​ហើយ ពួក​យើង​នឹង​រក្សា​ចំណង​នេះ​រហូត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ