ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​ធុន​ធំ​ចត​ស្ងៀម​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៨-១០៩ ភូមិ​សាល…

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៨-១០៩ ភូមិ​សាល ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​C១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FM-៨៨៦១ ក្នុង​ល្បឿន​យ៉ាង​លឿន បើកបរ​ដោយ​ឈ្មោះ លឹ​ម គី​ម​ហ៊ុន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បម្រើ​ការ​ជា​បុគ្គលិក​ធានា​គា រស់នៅ​ភូមិ​ក្រសាំង​ជ័យ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ខណៈ​បាន​ជិះ​ម៉ូតូ​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​គូទ​រថយន្ត​ម៉ាក​ហ៊ី​យន់​ដាយ (​ភ្លៅ​៤) ពណ៌​ស ពាក់​ផ្លា​ក​លេខ ក ៥៦៣៩ ភព​៣ ដែល​កំពុង​តែ​ឈប់​ចត​នៅ​លើ​ទ្រូងផ្លូវ​អែប​ចិញ្ចើមថ្នល់ អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​កើតហេតុ ។ សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង និង​មាន​ល្បឿន​លឿន ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច វត្ថុ​តាង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ