ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​បង្កើន​ជំនួយ​អភិវឌ្ឍន៍​ផ្នែក​សមុទ្រ​ដល់​ប្រទេស​ដទៃ

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី​នឹង​បង្កើន​ជំនួយ​អភិវឌ្ឍន៍​ផ្នែក​សមុទ្រ​ដល់​ប្រទេស​ដទៃ​ទៀត ដោយ​ចាប់ផ្តើម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​រយៈពេល​៥​ឆ្នាំ និង​វគ្គ​ហ្វឹកហាត់​សម្រាប់​អង្គការ​សមុទ្រ​អន្តរជាតិ (IMO) ជាមួយ​ប្រទេស​ជា​សមាជិក ។ កម្មវិធី​នេះ​បាន​ចាប់ផ្តើម​ដោយ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​សិង្ហ​បុរី លោក…

ទីក្រុង​សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី​នឹង​បង្កើន​ជំនួយ​អភិវឌ្ឍន៍​ផ្នែក​សមុទ្រ​ដល់​ប្រទេស​ដទៃ​ទៀត ដោយ​ចាប់ផ្តើម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​រយៈពេល​៥​ឆ្នាំ និង​វគ្គ​ហ្វឹកហាត់​សម្រាប់​អង្គការ​សមុទ្រ​អន្តរជាតិ (IMO) ជាមួយ​ប្រទេស​ជា​សមាជិក ។

កម្មវិធី​នេះ​បាន​ចាប់ផ្តើម​ដោយ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​សិង្ហ​បុរី លោក Khaw Boon Wan កាល​ពី​ថ្ងៃ​ពុធ កន្លង​មកនេះ ។ វា​មាន​តម្លៃ​ប្រមាណ​៤,៩​លាន​ដុល្លារ ហើយនឹង​អនុញ្ញាត​ឲ្យ​ប្រទេស​​សិង្ហ​បុរី​អាច​បង្កើន​ការ​អភិវឌ្ឍ​សមត្ថភាព និង​ធនធានមនុស្ស​សម្រាប់​ផ្នែក​នេះ ។

កម្មវិធី​នេះ​មាន​ផ្តល់​ជា​អាហារូបករណ៍ សិក្ខាសាលា និង​ម៉ោង​សិក្សា​បន្ថែម​ពីលើ​គោល​ការណ៍​កម្មវិធី​ហ្វឹកហាត់​ទី​៣​របស់​ប្រទេស ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​១៩៩៨ ។

គោលការណ៍​នេះ​អនុញ្ញាត​ឲ្យ​ប្រទេស​សិង្ហ​បុរី និង​អង្គការ​សមុទ្រ​អន្តរជាតិ សហការ​ផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ជួយ​ដល់​សមាជិក​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​ជំនាញ​អនុម័ត​វិធានការ និង​ស្តង់ដា​ផ្សេង​ៗ ។

រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​សិង្ហ​បុរី លោក Khaw បាន​ថ្លែង​ថា ៖« ពួក​យើង​ជឿជាក់​លើ​ការ​តបស្នង​ទៅ​ថ្ងៃ​មុខ និង​ការ​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​អ្នក​ដទៃ » ។

លើស​ពី​នេះ ប្រទេស​សិង្ហ​បុរី​នឹង​ផ្តល់​ម៉ោង​ហ្វឹកហាត់​បន្ថែម និង​បើក​ទូលាយ​ដល់​អ្នក​ចូល​រួម​បន្ថែម​ទៀត​ផង​ដែរ ។

ប្រទេស​នេះ​ក៏​នឹង​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​ក្នុង​ផ្នែក​សមុទ្រ ឲ្យ​មក​សិក្សា​នៅ​មហា​វិទ្យាល័យ World Maritime និង​វិទ្យាស្ថាន​ជើង​ទឹកសមុទ្រ ក្នុង​ប្រទេស​សិង្ហ​បុរី​ផង​ដែរ ។

ក្រៅពី​នេះ ប្រទេស​សិង្ហ​បុរី​ក៏​នឹង​ខិតខំ​បង្កើន​គុណភាព​ការ​ហ្វឹកហាត់​ភាព​ជា​អ្នកដឹកនាំ​ក្នុង​ផ្នែក​សមុទ្រ​ពិភពលោក ព្រមទាំង​ផ្តល់​នូវ​ឱកាស​ថ្មី​ៗ​សម្រាប់​មន្ត្រី​ក្នុង​វិស័យ​ដើម្បី​ចូលរួម​កម្មវិធី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ