ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង សម្ព័​ន្ឋ​មេត្រីភាព​រវាង​កងទ័ព​កម្ពុជា​-​ថៃ​ដល់​កម្រិត​ណា​ទេ?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កិច្ច​ពង្រឹង​សម្ព័​ន្ឋ​មេត្រីភាព​រវាង​កងទ័ព​កម្ពុជា​-​ថៃ​ដែល​ឈរជើង​ទល់មុខ​គ្នា តាម​ព្រំដែន​នា​រាត្រី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ។ លោក​វរសេនីយ៍ឯក​យ៉​យ ស៊ី​ដូ មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤…

ខេត្តបាត់ដំបង ៖ កិច្ច​ពង្រឹង​សម្ព័​ន្ឋ​មេត្រីភាព​រវាង​កងទ័ព​កម្ពុជា​-​ថៃ​ដែល​ឈរជើង​ទល់មុខ​គ្នា តាម​ព្រំដែន​នា​រាត្រី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ។ លោក​វរសេនីយ៍ឯក​យ៉​យ ស៊ី​ដូ មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤ ឈរជើង​នៅ​ភូមិ​ស្រែ​ម្អម ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​២៣​នាក់ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ទី សុខា នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​ប៉ៃលិន ។

នគរបាល​ការពារ​ព្រំដែន​លេខ​៨១៩ និង​លេខ​៨២១ ដែល​ឈរជើង​ការពារ​ព្រំដែន​ទល់មុខ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ហូប​បាយ​សាមគ្គី​ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ វរ​សេនា​ធំ​លេខ​៤ នៅ​ភោជនីយដ្ឋាន ច័ន្ទ​វ​ឌ្ឍ​នា ក្នុងស្រុក​ប៉ុង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បូ​រី ប្រទេស​ថៃ ដើម្បី​រឹតចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ទាំង​ពីរ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ឲ្យ​កាន់​ល្អ​ប្រសើរ​ឡើង ។

លោក​វរ​នាវា​ឯក អាំ​ម៉​ន ឃួ​ន​ហា​វ៉េ​ត មេបញ្ជាការ​វរ​សេនា​ធំ​ឈុត​ខ្មៅ​លេខ​៤ និង​មាន​កម្លាំង​កងទ័ព​ថៃ​ចំនួន​១៦​នាក់ បាន​ទទួល​ស្វាគមន៍ ហើយ​បាន​បញ្ជាក់​ថា ដោយ​មាន​កិច្ចសហការ​រួម​គ្នា​កន្លង​មក​បាន​យ៉ាង​ល្អ​ប្រសើរ​នោះ ក្នុង​កាតព្វកិច្ច​ការពារ​ព្រំដែន​យើង​ទាំងអស់​គ្នា ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទាំង​ការ​ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន និង​កិច្ចការ​ត្រួតពិនិត្យ​សន្តិសុខ​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​យើង​ទាំង​ពីរ កំពុង​រស់នៅ​រកស៊ី​ជាមួយ​គ្នា​ឲ្យ​ទទួល​បាន​ក្តី​សុខ និង​សុខ​សន្តិភាព​បាន​ដូច​ៗ​គ្នា ។ លោក​វរសេនីយ៍ឯក​យ៉​យ ស៊ី​ដូ មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤ ខាង​កម្ពុជា​បាន​បញ្ជាក់​វិញ​ថា សូម​បន្ត​រួម​សហការ​គ្នា​បន្ត​ទៅ​ទៀត ក្នុង​កិច្ច​ការងារ​ការពារ​ព្រំដែន​ដូច​គ្នា តែ​សំខាន់​សុំ​ការ​បញ្ជូន​ដំណឹង​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ឆាប់រហ័ស​បន្តិច ព្រោះ​វា​មាន​ភាព​ងាយស្រួល​យើង​បាន​ចុះ​ដោះស្រាយ​រាល់​បញ្ហា​រួម​គ្នា បាន​ទាន់​ពេលវេលា ជៀសវាង​ការ​រំខាន​ដល់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​យើង​ទាំង​ពីរ​ដែល​ត្រូវ​ដាក់បន្ទុក​មក​ឲ្យ​យើង​ដោះស្រាយ​ជា​បន្ត​ទៅ​ទៀត ព្រោះតែ​បញ្ហា​ដដែល​ៗ​នោះ ។

ក្នុង​នោះ​ខាង​កម្ពុជា​បាន​បន្ថែម​ថា រាល់​ការ​ចាប់​បាន​ដូច​ជា​ពលករ ឬ​កម្មករ​កម្ពុជា​ណា​ដែល​បាន​ចូល​ទៅ​ខុសច្បាប់​នោះ សុំ​ខាង​ភាគី​ថៃ​មេត្តា​ជៀសវាង​កុំ​ប្រើប្រាស់​អំពើ​ហិង្សា​ដល់​ពួក​គាត់​ឲ្យ​សោះ ព្រោះ​យើង​សុទ្ធតែ​មាន​ភាព​មនុស្សធម៌​ដូច​ៗ​គ្នា និង​កាន់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​ដូច​ៗ​គ្នា​ផង​ដែរ ដូច្នោះ​យើង​ត្រូវ​រួម​គ្នា​ដោះស្រាយ​ដោយ​សន្តិវិធី​ដែល​កើត​មាន​ឡើង​មក​នោះ ក្នុង​នាម​បងប្អូន​ភូមិ​ផង​របង​ជាប់​គ្នា ជួប​គ្នា​ជា​រៀងរាល់ថ្ងៃ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ