ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​ដួល​ត្រូវ​រថយន្ត​កិន​ស្លា.ប់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​បាន​ស្លា.ប់​​ភ្លាមៗ​យ៉ាង​អាណោច​អាធ័ម​​នៅក្នុងហេតុការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ ដោយ​ជិះ​កង់​​ប៉ះ​ដៃ​ចង​្កូត​ម៉ូតូ​ដួល​​ត្រូវ​រថយន្ត​​កិន​កាល​ពីវេលា​ម៉ោង​​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​​​២៧ មករា ២០១៣ ​នៅលើ​កំណាត់​ផ្លូវ​​ព្រះ​សីហនុ ​ស្ថិត​ក្នុង​សង្កាត់​​បឹង​កេង​កង​ទី ១ ខណ្ឌ​ចំការមន។

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​បាន​ស្លាប់​​ភ្លាមៗ​យ៉ាង​អាណោច​អាធ័ម​​នៅក្នុងហេតុការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ ដោយ​ជិះ​កង់​​ប៉ះ​ដៃ​ចង​្កូត​ម៉ូតូ​ដួល​​ត្រូវ​រថយន្ត​​កិន​កាល​ពីវេលា​ម៉ោង​​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​​​២៧ មករា ២០១៣ ​នៅលើ​កំណាត់​ផ្លូវ​​ព្រះ​សីហនុ ​ស្ថិត​ក្នុង​សង្កាត់​​បឹង​កេង​កង​ទី ១ ខណ្ឌ​ចំការមន។

យុវជន​​ដែល​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍ខាងលើ​នេះ​ឈ្មោះ​ផេង ​ស៊ុន​ហាប់ ​អាយុ​១៧​ឆ្នាំ ​មាន​ទី​លំនៅ​ក្នុងសង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​ចំការ​មន ​។ មុន​ពេល​កើតហេតុ​យុវជន​រងគ្រោះ​បាន​ជិះ​​កង់​​ធ្វើដំណើរ​​តែម្នាក់​ឯ​ងតាម​បណ្តោយ​ផ្លូវព្រះ​សីហនុ ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច​បញ្ច្រាស​ទិស​ ​ខណៈ​​នោះ​ក៏​​បាន​ប៉ះ​ដៃចង្កូត​​​ជា​មួយ​អ្នក​ជិះ​​ម៉ូតូ​ បណ្តាល​ឱ្យ​​ដួល​កង់​​បោក​ខ្លួន​ទៅលើ​ដង​ផ្លូវ ហើយ​ត្រូវរថយន្ត​ឡិចស៊ីស RX300 ពណ៌ស ​​បើក​ដោយ​​​ស្ត្រី​ម្នាក់​​ឈ្មោះ​ស្រេង គីម​កូយ អាយុ​៣៤​ឆ្នាំ ​ដែល​ធ្វើដំណើរ​​តាម​ផ្លូវព្រះ​សីហនុ ​ក្នុង​ទិស​ដៅ​​ពី​លិច​ទៅ​កើត​​កិន​ក្បាល​​បែក​ស្លាប់​ភ្លាមៗ​​នៅលើ​ដង​ផ្លូវ​យ៉ាង​អាណោច​អាធ័ម​​បំផុត ៕