ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ស្រួល​ហើយ​មិន​សម្ងំ​ទេ ទីបំផុត​ជាប់គុក​បានសម្រេច !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មេ​សា ២០១៨ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​អាយុ​២៦​ឆ្នាំ ដែល​ត្រូវ​បាន​នារី​ម្នាក់​អាយុ​២៥​ឆ្នាំ ប្តឹង​ចោទប្រកាន់​ថា យុវជន​រូប​នោះ​បាន​ប្រព្រឹត្ត​អំពើ​គំរាម​បង្ហោះ​រូបភាព​វី​ដេ​អូ​រួម​ភេទ​ជាមួយ​នាង​។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មេ​សា ២០១៨ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​អាយុ​២៦​ឆ្នាំ ដែល​ត្រូវ​បាន​នារី​ម្នាក់​អាយុ​២៥​ឆ្នាំ ប្តឹង​ចោទប្រកាន់​ថា យុវជន​រូប​នោះ​បាន​ប្រព្រឹត្ត​អំពើ​គំរាម​បង្ហោះ​រូបភាព​វី​ដេ​អូ​រួម​ភេទ​ជាមួយ​នាង​។ តាម​បណ្តឹង​របស់​នារី​រង​គ្រោះ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា​នាង​មាន​ប្តី​រួច​ទៅ​ហើយ តែ​ដោយ​ការងារ​តម្រូវ​ឱ្យ​ត្រូវ​បាន​អង្គភាព​ចាត់​ឲ្យ​នាង​ផ្លាស់​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ប្តី ក្រោយមក​រូប​នាង​ក៏​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយនឹង​បុរស​ម្នាក់​ធ្វើការ​ជាមួយ​គ្នា ដែល​បុរស​នោះ​ក៏​មាន​ប្រពន្ធ​រួច​ហើយ​ដែរ​។ មួយ​រយៈ​ក្រោយមក​នាង​ដឹងខ្លួន​ថា ប្រព្រឹត្ត​ខុស​ប្រពៃណី ក៏​សម្រេចចិត្ត​ផ្តាច់ទំនាក់ទំនង​ជាមួយ​បុរស​នោះ តែ​ដោយ​កន្លង​មក​នាង និង​បុរស​នោះ​ធ្លាប់​បាន ថតរូប​អាក្រាត​រួម​ភេទ​ជាមួយ​គ្នា​ដាក់​ចូល​ទូរស័ព្ទ​ដៃ​ទើប​ធ្វើ​ឲ្យ​បុរស​នោះ​យក​រូបភាព​វី​ដេ​អូ​មក​គំរាម​នាង ឲ្យ​រួម​ភេទ​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​។

តែ​មួយ​ខែ​ចុង​ក្រោយ​នេះ​នាង បាន​ព្យាយាម​គេច​មិន​ជួប​មុខ និង​ផ្តាច់ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​គេ ទើប​បានជា​ថ្ងៃ​ទី​២២ មេ​សា ២០១៨ ជនសង្ស័យ​បាន​ផ្ញើ​សារ​មក​គំរាម​បង្ខំ​ឲ្យ​នាង​ត្រូវ​តែ​ទៅ​រួម​ភេទ​ជាមួយ​គេ​ទៀត បើ​មិន​ដូច្នោះ​ទេ គេ​នឹង​បង្ហោះ​រូបភាព​វី​ដេ​អូ​រួម​ភេទ​នោះ ចូល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឱ្យ​មហាជន​បានឃើញ និង បានដឹង​ពី​សកម្មភាព​នោះ​។ បន្ទាប់​មក​ជនសង្ស័យ​បាន​ណាត់​នាង​ឲ្យ​ទៅ​ជួប​ក្នុង​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៨ ជា​កំហិត ដូច្នោះ​ហើយ​បានជា​នាង​សម្រេចចិត្ត​ទៅ​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង​ទៅ​។

ឆ្លង​តាម​វិធានការ​ជំនាញ​របស់​កម្លាំង​កងរាជអាវុធហត្ថ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន និង​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​មាន​ទំនាក់ទំនង​ផ្លូវភេទ ជាមួយ​នារី​រង​គ្រោះ​ប្រាកដ​មែន ហើយ​ថែម​ទាំង​មាន​រូបភាព​អាក្រាត និង​វី​ដេ​អូ​រួម​ភេទ​ជាមួយ​គ្នា ក្នុង​ទូរស័ព្ទ​ដៃ​ផង​ដែរ​។ តែ​ដោយ​រូបគេ​មានចិត្ត​ស្រឡាញ់​នារី​រង​គ្រោះ​ខ្លាំង​ពេក មិន​អាច​បាត់​មុខ​បាន ហើយ​នាង​ចេះ​តែ​ឆ្លើយ​តប​ថា​រវល់​មិន​ព្រម​មក​ជួប​ខ្លួន​នោះ​ទើប​ខ្លួន​សម្រេចចិត្ត​ផ្ញើ​សារ​ជា​អក្សរ និង​សំឡេង​សុំ​នាង​រួម​ភេទ ដោយ​គំរាម​ថា បើ​នាង​មិន​ព្រម​មក​ទេ ខ្លួន​នឹង​បង្ហោះ​រូបភាព​វី​ដេ​អូ រួម​ភេទ​ជាមួយ​គ្នា ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្រោយមក​នាង​ក៏​បាន​យល់ព្រម និង បាន​ណាត់​ខ្លួន​ឲ្យ​ទៅ​ជួប​នៅ​កន្លែង​មួយ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​ទៅ និង​ក្រោយ​ពី​សមត្ថកិច្ច​ចាប់ខ្លួន សំណុំរឿង និង​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ