ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រង​ស្បង់​ចីពរ​បន្លំ​ជា​ព្រះសង្ឃ តាម​ពិត​ចោរ​សោះ !

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់ខ្លួន​បាន បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ រួច​សុំ​ម៉ូតូ​បុរស​ចំណាស់​ម្នាក់​ជិះ ដល់​កន្លែង​ស្ងាត់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​រួច​គេចខ្លួន​មក​ស្រុក​ព្រះស្តេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​នៅ​វេលា​ម៉ោង​២ និង​នាទី ថ្ងៃ​ទី​២៦ ខែមេសា…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់ខ្លួន​បាន បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ រួច​សុំ​ម៉ូតូ​បុរស​ចំណាស់​ម្នាក់​ជិះ ដល់​កន្លែង​ស្ងាត់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​រួច​គេចខ្លួន​មក​ស្រុក​ព្រះស្តេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​នៅ​វេលា​ម៉ោង​២ និង​នាទី ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​វាលស្រែ​ភូមិ​តា​មូង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក​។ សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់ ដែល​បាន​បន្លំ​តែងខ្លួន​ជា​សង្ឃ​រួច​ប្លន់​ម៉ូតូ​គេ​នោះ ទី​១-​មានឈ្មោះ ស៊ី​ម វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​តា​ប្រុយ ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក និង​ទី​២-​ឈ្មោះ ប៉ុ​ល បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក​។

  

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​ពីរ បាន​បន្លំ​ខ្លួន​ដោយ​ស្លៀក​ស្បង់​ចីពរ ធ្វើ​ជា​សង្ឃ ហើយ​បាន​ដើរ​នៅ​តាម​ផ្លូវ លុះ​ពេល​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ ឈឹ​ម ខឿន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​ស្នួល ឃុំ​ធា​យ ស្រុក​បាភ្នំ ជិះ​នៅ​តាម​ផ្លូវ​តែ​ម្នាក់ឯង ក៏​បាន​ហៅ​ជន​រង​គ្រោះ​ឲ្យ​ឈប់​។ ដោយ​ជន​រង​គ្រោះជា​មនុស្ស​ចាស់ ហើយ​ឃើញ​ព្រះសង្ឃ​និមន្ត​តាម​ផ្លូវ​ហៅ​ឈប់ គាត់​ក៏​ឈប់ ទាំង​ដែល​គាត់​មិន​បាន​ស្គាល់​ជនសង្ស័យ​ទាំង​ពីរ​។ នៅ​ពេល​ជន​រង​គ្រោះ​ឈប់​ម៉ូតូ ជនសង្ស័យ​ដែល​តែងខ្លួន​ជា​សង្ឃ ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​ឌុ​ប​ខ្លួន​មក​វត្ត​បឹង​ក្រ​ទឹប ជន​រង​គ្រោះ​ក៏​ព្រម​ឌុ​ប។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ទាញ​ជន​រង​គ្រោះ​ផ្តូ​ល ហើយ​ចង​មុខ​ឲ្យ​ដេក​ផ្ងារ និង​វាយ​ចំនួន​២​ដៃ ឈូស​ចំនួន​៥​ជើង ហើយ​ក៏​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ លេខ​ម៉ាស៊ីន ND125ME8897335 លេខ​តួ N125MDD.8897335 ពាក់​ស្លាក​លេខ ព្រៃវែង​1G-1393 បើក​គេចខ្លួន​ទៅ​ទិស​ខាងជើង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ស្ទាក់ កម្លាំង​ខ្លះ​ដេញ​តាម ទៅ​ដល់​ចំណុច​ភូមិ​សុ​ណ​ន​ចៃ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ទើប​កម្លាំង​សមត្ថកិច្ច​ដេញ​ទាន់​ឃាត់ខ្លួន​ជន​ស្ស័​យ​បាន​ទាំង​២​នាក់ រួម​នឹង​ម៉ូតូ​វត្ថុ​តាង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក កំពង់ត្របែក ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ