ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​លួច​ម៉ូតូ​ពី​ខេត្តតាកែវ មក​ជាប់​ខ្នោះ​នៅ​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​សង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ពី​មួយ​គ្រឿង ពី​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី​ខេត្តតាកែវ​បាន​សម្រេច​។ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​នោះ​គេចខ្លួន​ចូល​មក រាជធានី​ភ្នំពេញ ដើម្បី​យក​មក​លក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។ ប៉ុន្តែ​អំពើអាក្រក់​នោះ​ព្រះ​មិន​ជួយ​ទេ…

រាជធានី​ភ្នំពេញ ៖ យុវជន​សង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ពី​មួយ​គ្រឿង ពី​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី​ខេត្តតាកែវ​បាន​សម្រេច​។ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​នោះ​គេចខ្លួន​ចូល​មក រាជធានី​ភ្នំពេញ ដើម្បី​យក​មក​លក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។ ប៉ុន្តែ​អំពើអាក្រក់​នោះ​ព្រះ​មិន​ជួយ​ទេ ពោល​គឺ​បាន​ជួប​កម្លាំង​នគរបាល​ខណ្ឌដង្កោ កំពុង​ដាក់​គោលដៅ អនុវត្តន៍​ច្បាប់​ចរាចរណ៍​តាម​ផ្លូវ ឃើញ​ម៉ូតូ​អត់​មាន​ស្លាក​លេខ ហើយ​មើលទៅ​យុវជន​នោះ​ស្ថិត​នៅ ក្នុង​ស្ថានភាព​គួរ​ឲ្យ​សង្ស័យ​ផង​នោះ ក៏​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ រក​ឃើញ​ឧបករណ៍​សម្រាប់ កាច់​សោ​ម៉ូតូ​នៅ​ជាប់​ចង្កេះ ខណៈនោះ​នគរបាល​ក៏​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​ទើប​ដឹង​ថា​ម៉ូតូ​នោះ​លួច​គេ​។ ការ​ចាប់ខ្លួន​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​២១៧ ហៅ​ផ្លូវ​ចម្ការ​ដូង ត្រង់​ចំណុច​មុខ​សាលា​អគ្គី​ស​នី​កម្ពុជា ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ខាង​ម្នាក់​នោះ​ឈ្មោះ ងី ធា​រិ​ទ្ធ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​រោង ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​។ ចំណែក​ម៉ូតូ​ដែល រូបគេ​ធ្វើ​សកម្មភាព​លួច​បាន​ហើយ​ជិះ​យក​ទៅ​លក់​នោះ ម៉ាក​ហុងដា​ស្កូ​ពី​ពណ៌​ស គ្មាន​ស្លាក​លេខ ហើយ​ប្រសិនបើ​កម្លាំង​ឃាត់ខ្លួន​មិន​បាន​ទេ ជន​នេះ​យក​ទៅ​លក់​បាន​សម្រេច​បាត់​ទៅ​ហើយ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​នោះ កម្លាំង​បាន​ដាក់​គោលដៅ អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចម្ការ​ដូង ត្រង់​ចំណុច​មុខ​សាលា​អគ្គី​ស​នី​។ លុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​នោះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ទៅ​ដល់ ហើយដោយ​សារ​តែ​ម៉ូតូ​អត់​ស្លាក​លេខ និង​ជិះ​ក្នុង​ល្បឿន​លឿន ហើយ​ងាកឆ្វេង​ងាកស្ដាំ​ឡេមឡាម គួរ​ឲ្យ​សង្ស័យ​នោះ​ទើប​កម្លាំង​នគរបាល​ឃាត់​ដើម្បី​ត្រួតពិនិត្យ​។

នគរ​បាល​បាន​បន្ត​ថា ពេល​នោះ​បាន​ប្រទះ​ឃើញ​មាន​ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​១​កំ​ប្លេ ដែល​ជន​នេះ​សៀត​នៅ​ចង្កេះ​ទើប​ធ្វើការ​ចាប់ខ្លួន​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តែ​ម្ដង​។ ពេល​នោះ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ​១​គ្រឿង​នោះ​មែន ដោយ​លួច​ចេញពី​ម្ដុំ​ខាងកើត​ផ្សារ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​។ បន្ទាប់​មក​បាន​ជិះ​ចូល​រាជធានី​ភ្នំពេញ ដើម្បី​យក​មក​លក់​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ប៉ុន្តែ​អស់លក្ខណ៍​ត្រូវ​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ចាប់ខ្លួន​បាន​បែប​នេះ​តែ​ម្ដង​។ ពេល​នេះ​នគរបាល បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់​ហើយ​៕
https://youtu.be/MAVcQY_Sauc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ