ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​បើក​សវនាការ​រឿង​ចៅប្រុស​វាយ​សម្លា.ប់​យាយ​បង្កើត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំ លោក ហេង កេស​រោ បាន​លើកយក​សំណុំរឿង​ចៅប្រុស​វាយ​សម្លាប់​យាយ​បង្កើត​របស់​ខ្លួន មក​បើក​សវនាការ​ផ្តន្ទាទោស​។ ប៉ុន្តែ​ក្រោយ​ពេល​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំ លោក ហេង កេស​រោ បាន​លើកយក​សំណុំរឿង​ចៅប្រុស​វាយ​សម្លាប់​យាយ​បង្កើត​របស់​ខ្លួន មក​បើក​សវនាការ​ផ្តន្ទាទោស​។ ប៉ុន្តែ​ក្រោយ​ពេល​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម ទៅ​ថ្ងៃ​ទី​៩ ខែឧសភា ខាង​មុខ​នេះ​វិញ​។ ជនជាប់ចោទ​ឈ្មោះ ឆាយ ស៊ី​ន​ហូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​(​ឃាតកម្ម​គិត​ទុកជា​មុន​) លើ​យាយ​បង្កើត​អាយុ​៨៧​ឆ្នាំ។

ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។  តាម​ការ​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​សវនាការ ជនជាប់ចោទ​បាន​សារភាព ថា​នៅ​យប់​ថ្ងៃ​កើតហេតុ ខ្លួន​បាន​បើក​ដំបូលផ្ទះ ឡើង​ទៅ​អង្គុយ​លេង ពេល​នោះ​យាយ​ឃើញ​ក៏​ហៅ​ឲ្យ​ចុះ​មក​វិញ​ហើយ​ខ្លួន​បាន​ខឹង​ក៏​ចុះ​មក​យក​ដំបង​វាយ យាយ​ចំនួន​៥​ដំបង រហូត​ដល់​ស្លាប់ បន្ទាប់​ពី​វាយ​យាយ​សម្លាប់​រួច​ក៏​ត្រូវ​បងស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ភ្លាម​តែ​ម្តង​ទៅ​។

លោក នាង ហៃ មេធាវី​ការពារ​ជនជាប់ចោទ​បាន​សំណូមពរ ឲ្យ​តុលាការ​កែប្រែ​បទ ចោទប្រកាន់​លើ​កូនក្តី​លោក​ពី​បទ (​ឃាតកម្ម​គិត​ទុកជា​មុន​) ទៅ​ជា​បទ ឃាតកម្ម​វិញ ដោយសារ​អង្គ​ហេតុនេះ​បង្ហាញ​ថា កូនក្តី​លោក​មិន​បាន​គិត​ទុកជា​មុន​ទេ ពោល​គឺ​ខឹង​ភ្លាម វាយ​សម្លាប់​ជន​រង​គ្រោះ​ភ្លាម និង​ដោយសារ​រូបគេ​មាន​ជំងឺសរសៃប្រសាទ​ផង​ដែរ​។ មួយទៀត​ការ​សារភាព​របស់​ជន​ដៃដល់​មិន​បង្ក​ភាព​ស្មុគស្មាញ​ដល់​តុលាការ​ឡើយ ដូច្នេះ​សុំ​ឲ្យ​តុលាការ​ផ្តល់​ភាព​យុ​ត្តិ​ដល់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ