ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​កម្ពុជា​ស្នើ​ភាគី​ថៃ​បញ្ជូន​ខ្លួន​លោក​សម សេរី​មក​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ​ខៀវ សុ​ភ៌​គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨​ថា លោកនាយ​ឧត្តមសេនីយ៍​នេ​ត សា​រឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​សរសេរ​លិខិត​ទៅ​កាន់​ភាគី​ថៃ​ផ្លូវការ​ហើយ…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ​ខៀវ សុ​ភ៌​គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨​ថា លោកនាយ​ឧត្តមសេនីយ៍​នេ​ត សា​រឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​សរសេរ​លិខិត​ទៅ​កាន់​ភាគី​ថៃ​ផ្លូវការ​ហើយ ដើម្បី​ឲ្យ​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ សម សេរី​មក​ទទួលទោស​នៅ​កម្ពុជា បន្ទាប់​ការ​អនុវត្ត​ទោស​នៅ​ថៃ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ឡើង ក្រោយ​ពី​សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សម សេរី​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ ក្នុង​ប្រទេស​ថៃ​។ លោក​ថា​៖«​លោក​សម សេរី​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ​ចំនួន​៩​ឆ្នាំ ពី​បទ​ភេរវកម្ម​កាលពី​ឆ្នាំ​២០១៣» ។ តែ​ការ​បញ្ជូន​មក​កម្ពុជា​នៅ​ពេល​ណា​នោះ​សម្រេច​លើ​ភាគី​ថៃ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រសួងមហាផ្ទៃ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៩-១០​ព្រឹក ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​របស់​ថៃ​បាន​ចាប់​ឃាត់ខ្លួន​លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ទឹកដី​ថៃ​នេះ ។ មន្ត្រីជាន់ខ្ពស់​នគរបាល​កម្ពុជា​រូប​នោះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ទំនាក់ទំនង​ទៅ​កាន់​អាជ្ញាធរ​ថៃ ដើម្បី​នាំ​ខ្លួន​លោក សម សេរី មក​ទទួលទោស​ក​ម្ព​ជា​ដែរ ។ តាម​រយៈ​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹង​ថា «​លោក សម សេរី បាន​ផ្ញើ​សារ​អ៊ី​ម៉ែ​លម​ក​កាន់​អាស៊ី​សេរី​មុន​ការ​ចាប់ខ្លួន​ថា សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​លោក នៅ​ពេល​លោក​កំពុង​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ។
មនុស្ស​ជំនិត​របស់​លោក សម សេរី ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​បាន​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា លោក សម សេរី ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​មួយ​កន្លែង នៅ​ក្នុង​ទីក្រុង​បាងកក​ហើយ​» ។
គួរ​កត់​សំគាល់ថា កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ទម្លាយ​ថា ក្រុម​ជន​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​បុគ្គល​ឈ្មោះ «​សម សេរី​» ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​បាន​រៀបចំ​ផែនការ​បំផ្លាញ​ការ​សប្បាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ ។
ប៉ុន្តែ​បញ្ហា​ទាំង​អស់នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ដឹង​រួចរាល់​ហើយ ព្រមទាំង​បាន​រៀបចំ​វិធានការ​រក្សា​សន្តិសុខ​តឹង​រឹង​បំផុត មិន​ឲ្យ​បំណង​ទុច្ចរិត​របស់​ក្រុម​ជន ដែល​សម្តេច​ហៅ​ថា ជន​ក្បត់ជាតិ​នេះ​ធ្វើ​បាន​សម្រេច​នោះ​ឡើយ ។ មានការ​កត់សម្គាល់​ទៀត​ថា នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​ព័ត៌មាន​ដែល​អះអាង​ថា ក្រុម​ភេរវ​ករ​គ្រោង​ដាក់​គ្រាប់​ផ្ទុះ​នៅ​ម្តុំ​វត្ត​ភ្នំ និង​ខេត្តសៀមរាប​ក្នុង​ប្រទេស​កម្ពុជា ។ តែ​សមត្ថកិច្ច​កម្ពុជា​បាន​ដាក់​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​បំផុត ។ គេ​បាន​ដាក់​ការ​សង្ស័យ​លើ​ក្រុម​របស់​សម សេរី​ដែល​បាន​រៀបចំ​គម្រោង​នេះ​ដូចដែល​គេ​ធ្លាប់​បាន​ដាក់​រំសេវ​នៅ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​មុខ​វត្ត​បុ​ទុម​មិន​បាន​សម្រេច កាលពី​កំឡុង​ឆ្នាំ​២០០៧ ។

មុន​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា អាច​នឹង​មានការ​បង្កៃ​គ្រឿងផ្ទុះ នៅ​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​បង្ហោះ​សារ​ដោយ Facebook Page ផ្លូវការ​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ។
បើ​តាម​សេចក្តីថ្លែងការណ៍​ខាងលើ​នា​ពេល​ពេល​កន្លង​មកនេះ​មាន​សេចក្តីរាយការណ៍​ព័ត៌មាន​ថា សកម្មជន​មួយ​ក្រុម ប្រហែលជា​អាច​ប៉ុនប៉ង​បង្កៃ​គ្រឿងផ្ទុះ​នៅ​ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ ឬ​ក៏​នៅ​តាម​ទីតាំង​ដែល​ជា​គោលដៅ​សម្រាប់​មនុស្ស​ជួបជុំ​កម្សាន្ត​ដទៃ​ទៀត របស់​ទីក្រុង​ភ្នំពេញ ឬ​ខេត្ត​សៀម​រាម នៃ​ប្រទេស​កម្ពុជា នា​អំឡុង​ឱកាស​បុណ្យ ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ ។

ជុំវិញ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ បុគ្គលិក​រដ្ឋាភិបាល​អា​មេ​រិ​ក​ទាំងអស់​ដែល​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ណែនាំ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ជុំវិញ​តំបន់​វត្ត​ភ្នំ និង​ត្រូវ​ប្រយ័ត្នប្រយែង​ជាប់​ជា​និច្ច ចំពោះ​ស្ថានភាព​ជុំវិញ​ខ្លួន​របស់​ពួក​គេ​ជា​ទូទៅ​តែ​ម្តង ។ សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា «​សកម្មភាព​ដែល​ត្រូវធ្វើ​នោះ គឺ​ត្រូវ​មាន​ភាព​ប្រុង​ប្រយ័ត្ន​នៅ​តាម​តំបន់​ដែល​មាន​មនុស្ស​កកកុញ​ច្រើន ប្រសិនបើ​ប្រទះ​ឃើញ​វត្ថុ​គេ​ទុក​ចោល​គួរ​ឲ្យ​សង្ស័យ​ចាក​ចេញពី​ទីនោះ​ជា​បន្ទាន់ តាមដាន​ការ​វិវត្តន៍​ស្ថានការណ៍​ថ្មី​ៗ ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ចំពោះ​ស្ថានភាព​នៅ​ជុំវិញ​ខ្លួន​» ។

ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​ក្រសួងមហាផ្ទៃ អះអាង​ថា កាលពី​ថ្ងៃ​ទី​១១ ខែមេសា បាន​បញ្ចេញ​ភ័ស្តុតាង​ជា​ឯកសារ និង​ខ្សែអាត់​សន្ទនា​របស់​សមាជិក​ចលនា​រំដោះជាតិ​ខ្មែរ ដែល​ដឹកនាំ​ដោយ លោក សម សេរី ដែល​មាន​គម្រោង​ដាក់​គ្រាប់បែក​បំផ្ទុះ​ចំនួន​២​កន្លែង ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប និង​បាន​ភ្ជាប់​លោក សម រ​ង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​ចលនា​ដែល​រដ្ឋាភិបាល​ចាត់ទុកជា «​អង្គការ​ភេរវកម្ម​» នេះ ប៉ុន្តែ​លោក សម រ​ង្ស៊ី និង​ប្រធាន​ចលនា​នេះ​បាន​ច្រានចោល ។ យោង​តាម​ឯកសារ​ដែល​ត្រូវ​ដកស្រង់​ថា​ផ្តល់​ដោយ​ក្រសួងមហាផ្ទៃ​ដែរ​សរសេរ​ថា លោក សម សេរី បាន​ចូលរួម​ក្នុង​សកម្មភាព​ជាមួយ​រណសិរ្ស​រួបរួម​ជាតិខ្មែរ ឬ​ចលនា​ខ្លា​រំដោះ ដែល​ដឹកនាំ​ដោយ​លោក សោម ឯក ចន្លោះ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៩ ដែល​មេដឹកនាំ​រណសិរ្ស​នេះ​ព្រមទាំង​សមាជិក​ផ្សេង​ៗ​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​ដាក់​គ្រឿងផ្ទុះ​នៅ​ស្ដូប​មិត្តភាព កម្ពុជា​-​វៀតណាម​កាលពី​ឆ្នាំ​២០០៧ និង​មុខ​សួនច្បារ​ក្រសួងការពារជាតិ និង​អតីត​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ កាលពី​ឆ្នាំ​២០០៩ ។

លោក សម សេរី ដែល​បាន​ប្រកាស​បង្កើត​«​រណសិរ្ស​រំដោះជាតិ​ខ្មែរ​» កាលពី​ឆ្នាំ​២០១២ បាន​បន្តសកម្មភាព «​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​ប្រទេស​ថៃ ធ្វើ​ជា​មូលដ្ឋាន​ដឹកនាំ​បញ្ជា​» ។ ក្រសួងមហាផ្ទៃ​អះអាង​ថា រ​ណ្ស​សិរ្ស​រំដោះជាតិ​ខ្មែរ​មាន​កម្លាំង​នៅ​កម្ពុជា​ចំនួន​៤៦២​នាក់ ហើយ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៦ លោក សម សេរី បាន​បង្កើត «​រដ្ឋាភិបាល​ជាតិខ្មែរ​និរទេស​» ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ជាមួយ​សមាជិក​រដ្ឋាភិបាល​ស្រមោល​ចំនួន​៥៦​នាក់ ។ ដោយ​បង្ហាញ​ទំនាក់​ទំនងជា​ច្រើន​របស់​លោក សម សេរី ជាមួយ​ចលនា​ផ្សេង​ៗ រួម​ទាំង​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​របស់​លោក សួន សេរីរ​ដ្ឋា ដែល​កំពុង​ជាប់​ពន្ធនាគារ រណសិរ្ស​រំដោះជាតិ​ខ្មែរ​កម្ពុជា​ក្រោម ជា​ពិសេស​ជាមួយ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាដើម ។ ក្រសួងមហាផ្ទៃ​អះអាង​ថា លោក សម រ​ង្ស៊ី និង​លោក សម សេរី បាន​ជួប​គ្នា​ចំនួន​២​ដង គឺ​នៅ​ឆ្នាំ​២០១៥ ក្នុង​ប្រទេស​បារាំង និង​ឆ្នាំ​២០១៨ ក្នុង​ប្រទេស​ស្វ៊ី​ស ។

របាយការណ៍​សរសេរ​ថា ៖ « ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ ២០១៨ លោក​សម សេរី ជួប​ជាមួយ​លោក សម រ​ង្ស៊ី នៅ​ប្រទេស​ស្វ៊ី​ស ដោយ​ក្នុង​នោះ សម រ​ង្ស៊ី ស្នើ​ឲ្យ សម សេរី រៀបចំ​កម្លាំង​ទ័ព ដើម្បី​យកឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ប្រទេស​ចំនួន​២ គាំទ្រ​ពីក្រោយ ព្រមទាំង​ផ្តល់​បច្ចេកទេស​ហ្វឹកហ្វឺន និង​ហិរញ្ញវត្ថុ » ។ កាលពី​យប់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ គេហទំព័រ​នៃ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក បាន​អះអាង​ថា «​សមត្ថកិច្ច​ជំនាញ​ជាន់ខ្ពស់​» បាន​បញ្ចេញ​នូវ​ខ្សែអាត់​សំឡេង​សន្ទនា​ចំនួន​២ ដាច់​ដោយឡែក​ពី​គ្នា​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ និង​ទី​០៩ ខែមេសា អំពី​គម្រោង​រៀបចំ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ ។

មុន​ចូល​ឆ្នាំ​ខ្មែរ​លោក នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា អាជ្ញាធរ​បាន​ក្ដាប់​បាន​ពី​សកម្មភាព​របស់​ក្រុម​ដែល​មាន​បំណង​បង្ក​ការ​បំផ្ទុះ​នេះ ដែល​និយាយ​រួម​យើង​ក្ដាប់​បាន​អស់ហើយ ។ យើង​មាន​អត្តសញ្ញាណ​អស់ហើយ ។ យើង​ដឹង​ពី​សកម្មភាព​ពូក​គេ​ទៀត ហើយ​សមត្ថកិច្ច​បាន​ឃ្លាំមើល​ចំពោះ​សកម្មភាព​របស់​អ្នកមាន​ជាប់​ពាក់ព័ន្ធ​នឹង​រណសិរ្ស​រំដោះជាតិ​ខ្មែរ ៕

កែសម្រួលដោយ