ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ស៊ីវ​ឡុ​ង​តូច ពេល​នេះ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ

5 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ Ryusei Ryuji Imai…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ Ryusei Ryuji Imai មក​ពី Nara ប្រទេស​ជប៉ុន បាន​ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជា​ច្រើន​ថា ជា លី ស៊ីវ​ឡុ​ង​តូច​។

កាលពី​បី​ឆ្នាំ​មុន ក្មេង​ប្រុស​ម្នាក់​នេះ​បាន​ឡើង​ឆាក​ជា​ច្រើន​រួច​មក​ហើយ ដើម្បី​ធ្វើការ​សម្តែង​ឈុត​ក្បាច់​គុណ​របស់ លី ស៊ីវ​ឡុ​ង​។ ទស្សនិកជន​ជា​ច្រើន​ចាប់អារម្មណ៍​នឹង​ភាព​អស្ចារ្យ​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​។

តែ​នៅ​ពេល​នេះ Ryusei បើ​មិន​ខុស​ទេ បាន​ក្លាយទៅជា​ក្មេង​ប្រុស​មាន​សាច់ដុំ​កង់​ៗ​ជាងគេ​លើ​លោក​ហើយ​។ នេះ​គឺ​មក​ពី​រូបគេ​ចង់បាន​រាង​ឲ្យ​ដូច​ទៅ​នឹង​បុរស​ក្នុង​ស្រមៃ (លី ស៊ីវ​ឡុ​ង​)​។

ឪពុក​របស់​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​នេះ បាន​ប្រាប់​ថា រូបគេ​ងើបឡើង​ម៉ោង​៦​ព្រឹក​ជា​រៀង​រាល់ថ្ងៃ ដើម្បី​ធ្វើការ​ហាត់ប្រាណ​រយៈពេល​១​ម៉ោង​កន្លះ​មុន​នឹង​ទៅ​សាលារៀន​។ ដល់​ពេល​មក​ផ្ទះ​វិញ គេ​ខំ​ហាត់​បន្ថែម​ទៀត ដែល​សរុប​ទាំងអស់​៤​ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ​។

គួរ​បញ្ជាក់​ថា Ryusei ចេះ​មើល​រឿង​របស់ លី ស៊ីវ​ឡុ​ង តាំងពី​នៅ​អាយុ​១​ខួប ហើយ​ចាប់ផ្តើម​រៀន​ធ្វើ​ឲ្យ​ដូច​នូវ​កាយវិការ​នៅ​អាយុ​៤​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ