ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះមីនមុន​នេះ… ជនរងគ្រោះ​​សុទ្ធតែ​ក្មេងៗ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានហេតុការណ៍​ផ្ទុះមីន​​​ប្រភេទ៦៩មួយ​ដ៏​កក្រើក បណ្តាល​ឱ្យ​​​គ្រោះថ្នាក់​ក្មេងប្រុស-ស្រី​ចំនួន​​៤​នាក់​ កើត​ឡើងកាលពីវេលា​ម៉ោង​០៤ និង​៣០​នាទីរសៀល​ថ្ងៃ ទី​២៦ មេសា ​នេះ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានហេតុការណ៍​ផ្ទុះមីន​​​ប្រភេទ៦៩មួយ​ដ៏​កក្រើក បណ្តាល​ឱ្យ​​​គ្រោះថ្នាក់​ក្មេងប្រុស-ស្រី​ចំនួន​​៤​នាក់​ កើត​ឡើងកាលពីវេលា​ម៉ោង​០៤ និង​៣០​នាទីរសៀល​ថ្ងៃ
ទី​២៦ មេសា ​នេះ ស្ថិត​ត្រង់​ចំណុចភូមិ​អូរ​ជាំ​​កណ្ដាល ឃុំ​កំពង់​​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ។

ជំហានដំបូង គេ​មិន​ទាន់​ដឹងពី​​មូលហេតុនៃការផ្ទុះមីន​នេះ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវហើយ ​ប៉ុន្តែ​​​ជនរងគ្រោះ​​​​ទាំង​​៤នាក់ ​ត្រូវបានស្គាល​់ ១-​ឈ្មោះ​ភាក់ ស្រីពេជ្រ អាយុ​៤ឆ្នាំ ​ ២-ឈ្មោះទិត វ៉ាន់ អាយុ​១០ឆ្នាំ ​៣-​ឈ្មោះសំ ថាប់ អាយុ​៥ឆ្នាំ  (ទាំង​៣​នាក់​រងរបួសធ្ងន់) និង​៤-ឈ្មោះសំ ប្រុស អាយុ​១៣ឆ្នាំ (ស្លាប់) ។

ព័ត៌មានលម្អិត​នឹង​មានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព​។

 

អត្ថបទសរសេរ ដោយ