ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ម​រិ​ក​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក MINUTEMAN III

5 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ផ្នែក​សារព័ត៌មាន​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​រាយការណ៍​ថា កងទ័ពអាកាស​បាន​បាញ់​សាកល្បង​មី​ស៊ី​លបាលី​ស្ទិ​ក​រំលង​ទ្វីប MINUTEMAN III ។ យោង​តាម​ប្រភព​នេះ​ថា កងទ័ពអាកាសអា​មេ​រិ​កបាន​បាញ់​សាក​មី​ស៊ី​ល​នេះ​កាលពី​ថ្ងៃ​ទី ២៥…

សហរដ្ឋ​អា​មេ​រិ​ក ៖ ផ្នែក​សារព័ត៌មាន​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​រាយការណ៍​ថា កងទ័ពអាកាស​បាន​បាញ់​សាកល្បង​មី​ស៊ី​លបាលី​ស្ទិ​ក​រំលង​ទ្វីប MINUTEMAN III ។

យោង​តាម​ប្រភព​នេះ​ថា កងទ័ពអាកាសអា​មេ​រិ​កបាន​បាញ់​សាក​មី​ស៊ី​ល​នេះ​កាលពី​ថ្ងៃ​ទី
២៥ មេ​សា ដែល​ជា​ការ​សាកល្បង​មី​ស៊ី​ល​បាលីស្ទិ​ក​ដំបូង​គេ​នា​ឆ្នាំ​២០១៨​នេះ ។ ការ​បាញ់សាក​មី​ស៊ី​ល​លើក​មុន​ធ្វើ​ក្នុង​ខែសីហា ឆ្នាំ២០១៧ ។ តាម​ការ​គ្រោងទុក​ការ​បាញ់​សាក​នេះត្រូវធ្វើ​នា​ខែកុម្ភៈ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល ។ ពេល​បាញ់​សាក​មី​ស៊ី​ល MINUTEMAN III ពុំ​មាន​បំពាក់​ក្បាល​គ្រាប់ទេ ហើយ​ការ​បាញ់​សាក​នេះ​ចាត់​ទុក​ថា​ជោគជ័យ ព្រោះ​ត្រូវ​ចំ​គោលដៅ​កំណត់ ។ មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ចេញពី​មូលដ្ឋាន​អាកាសចរណ៍ VANDENBERG ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ