ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​លោក​ត្រាំ និង​សម​ភាគី​បារាំង

5 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​បារាំង ៖ ប្រធានាធិបតី​បារាំង លោក EMMANUEL MACRON កាលពី​ថ្ងៃ​ទី​២៤ មេ​សា បាន​ព្រមព្រៀង​គ្នា​ជាមួយ​សម​ភាគី​អា​មេ​រិ​ក លោក​ដូ​ណា​ល់…

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​បារាំង ៖ ប្រធានាធិបតី​បារាំង លោក EMMANUEL MACRON កាលពី​ថ្ងៃ​ទី​២៤ មេ​សា បាន​ព្រមព្រៀង​គ្នា​ជាមួយ​សម​ភាគី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ លើ​ការ​ខិតខំ​ប្រឹងប្រែង​នានា​ដែល​ត្រូវធ្វើ ដើម្បី​ឱ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​ថ្មី​ស្តី
ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ក៏​ប៉ុន្តែ​ការ​ខ្វែងគំនិត​គ្នា​នៅ​តែ​មាន ខណៈ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក MACRON នៅ​សហរដ្ឋ​អា​េ​ម​រិ​កបាន​បញ្ចប់ ។

ខណៈ​លោក​ត្រាំ កំណត់​ថ្ងៃ​ទី​១២ ឧសភា ជា​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​ធ្វើការ​សម្រេច​របស់​លោក​លើ​សំណុំរឿង​នេះ ប្រធានាធិបតី​បារាំង​នា​ថ្ងៃ​ទី​២៤ មេ​សា ស្នើ​ធ្វើការ​ជាមួយ​រុ​ស្ស៊ី និង​តួ​ក​គី​ប៉ុនប៉ង​ឱ្យ​សម្រេច​បានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​អ៊ីរ៉​ង់ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​លោក​ត្រាំ លោក MACRON គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ថ្មី​ជាយថាហេតុ​ជាមួយ​អ៊ី​រ៉​ង់​នឹង​ផ្តោត​លើ​ទិស​ដៅ​៤​គឺ រារាំង​រាល់​សកម្ម​ភាព​នុយក្លេអ៊ែរ​អ៊ីរ៉​ង់រ​ហូត​ដល់​ឆ្នាំ​២០២៥ ទទួល​ការ​ធានា​ថា អ៊ីរ៉​ង់​នឹង​ពុំ​ធ្វើ​សកម្មភាព​នុយក្លេអ៊ែរ​ណាមួយ​រយៈពេល​យូរ បញ្ចប់​សកម្មភាព​បាលី​ស្ទិ​ក​អ៊ី​រ៉​ង់​នៅ​មជ្ឈិម​បូ​ព៌ា ហើយ​បង្កើត​បណ្តា​លក្ខខណ្ឌ​សម្រាប់​ដំណោះស្រាយ​នយោបាយ​ដែល​អាច​ទប់​ឥទ្ធិពល​អ៊ីរ៉​ង់​ក្នុង​តំបន់ ។

ចំណែក​ប្រធានាធិបតី​អ៊ីរ៉​ង់ លោក​ហា​សាន់​រូ​ហា​នី កាលពី​ថ្ងៃ​ទី​២៥ មេ​សា បាន​បដិសេធ​រាល់​ការ​ផ្លាស់​ប្តូរ​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥ ។ សហរដ្ឋ​អា​មេ​រិ​ក​ជា​ភាគី​តែ​មួយ​គត់​ដែល​គំរាម​ដកខ្លួន​ថយ​ចេញពី​កិច្ច​ព្រម​ព្រៀង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ