ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​លោក​ពេជ្រ ស្រស់​ស្នើ​បាន​មួយ​ថ្ងៃ​សម្តេច​ក្រឡាហោម ស ខេ​ង ក៏បាន​ចេញ​លិខិត​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ចេញ​លិខិត​មួយ​ជូន​ដល់​គណៈ​អភិបាល​រាជធានី​-​ខេត្ត កាលពី​ថ្ងៃ​ទី​២៥ ខែមេសា​នេះ បាន​ជ្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ចេញ​លិខិត​មួយ​ជូន​ដល់​គណៈ​អភិបាល​រាជធានី​-​ខេត្ត កាលពី​ថ្ងៃ​ទី​២៥ ខែមេសា​នេះ បាន​ជ្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​ចាប់ផ្តើម​ចុះបញ្ជី​គណៈ​បក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត នឹង​ជ្រើសតាំង​តំណាងរាស្ត្រ​និ​តិ​កាល​ទី​៦ ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា​នេះ ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ។

ហេតុនេះ​សូម​ឲ្យ​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​រាជធានី​-​ខេត្ត​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ ឃុំ​សង្កាត់​ជួយ​សម្របសម្រួល បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចេញ​លិខិតបញ្ជាក់​ផ្សេង​ៗ​ជូន​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​របស់​គណបក្ស​នយោបាយ​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់​យក​ទៅ​ប្រើប្រាស់​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ស្រប​តាម​ច្បាប់បោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​លើក​នេះ ។

បញ្ជាក់ ៖ យោង​តាម​លិខិត​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ក្រោយ​ពី លោក​ពេជ្រ ស្រស់​បាន​ស្នើ​មួយ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែមេសា​នេះ ។

មួយ​ថ្ងៃ​ដែល​ប្រធាន​គណៈបក្ស​យុវជន​កម្ពុជា លោក​ពេជ្រ ស្រស់​បាន​ស្នើ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​ពិនិត្យ​ឡើង​វិញ​ចំពោះ​កិច្ច​ការងារ មេឃុំ ចៅសង្កាត់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ធ្វើទុក្ខបុកម្និញ​ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ ដែល​យក​លិខិតបញ្ជាក់​បេក្ខជន​ឈរ​បោះ​បោះ​ឆ្នោត​ជ្រើសរើស សមាជិក​រដ្ឋ​
​សភាជាតិ​ដោយ​មានការ​រើសអើង​ពី​មេឃុំ និង​ចៅសង្កាត់​យ៉ាង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ