ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​ស្វែង​យល់​ពីប្រព័ន្ធ​ប​ម្លា​ស់​ទី​ឆ្លាត​វៃ NISSAN

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដោយ​មានកា​រវិ​វត្ត​ឆ្ពោះទៅ​មុខ ក្រុមហ៊ុន NISSAN សូម​ធ្វើការ​ណែនាំ​ប្រព័ន្ធ​ប​ម្លា​ស់​ទី​ឆ្លាត​វៃ NISSAN ដែល​បាន​បង្កើត​ឡើង​ ដើម្បី​ជួយ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​របស់​អ្នកបើកបរ​នៅ​ពេល​ពួក​គាត់​កំពុង​បញ្ជា​ចង្កូតរថយន្ត ដោយ​មាន​ប្រតិកម្ម​ទៅ​នឹង​កត្តា…

រាជធានី​ភ្នំពេញ ​៖ ដោយ​មានកា​រវិ​វត្ត​ឆ្ពោះទៅ​មុខ ក្រុមហ៊ុន NISSAN សូម​ធ្វើការ​ណែនាំ​ប្រព័ន្ធ​ប​ម្លា​ស់​ទី​ឆ្លាត​វៃ NISSAN ដែល​បាន​បង្កើត​ឡើង​ ដើម្បី​ជួយ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​របស់​អ្នកបើកបរ​នៅ​ពេល​ពួក​គាត់​កំពុង​បញ្ជា​ចង្កូតរថយន្ត ដោយ​មាន​ប្រតិកម្ម​ទៅ​នឹង​កត្តា និង​លក្ខខណ្ឌ​ខាងក្រៅ​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​។ ប្រព័ន្ធ​នេះ​មាន​សមាស​ភាគ​ផ្សេង​ៗ​គ្នា​នូវ​លក្ខណៈ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ពិសេស ដែល​បាន​រចនា​ឡើង​ដើម្បី​រក្សា​សុវត្ថិភាព និង​បង្កើន​អារម្មណ៍​ងាយស្រួល​សម្រាប់​អ្នកបើកបរ និង​អ្នកដំណើរ​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​។

Intelligent Forward Collision Warning

ប្រព័ន្ធ​ព្រមាន​ការ​ប៉ះទង្គិច​ខាង​មុខ​ឆ្លាត​វៃ មិន​គ្រាន់តែ​រក្សា​ការ​តាមដាន​លើ​រថយន្ត​នៅ​ខាង​​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​មើលទៅ​មុខ​លើ​រថយន្ត​ខាង​មុខ​បាន​រហូត​ដល់​ពីរ​គ្រឿង​ដើម្បី​ប្រាប់​ឲ្យ​អ្នក​បានដឹង​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​មាននៅ​លើ​ផ្លូវ​ខាង​មុខ ព្រមទាំង​ជួយ​ប្រាប់​អ្នក​នៅ​ពេល​ដែល​គួរ​បន្ថយល្បឿន ទោះបីជា​អ្នក​មិន​ទាន់​អាច​មើលឃើញ​ច្បាស់​ថា​ ចរាចរណ៍​ខាង​មុខ​កំពុង​តែ​បន្ថយល្បឿន ឬ​ឈប់​ក៏​ដោយ​។

Intelligent Blind Spot Warning & Intervention

ប្រព័ន្ធ​ព្រមាន​វត្ថុ​មើល​មិនឃើញ​ឆ្លាត​វៃ និង​អន្តរាគមន៍ បន្ទាប់​មក​ព្រមាន​ដល់​អ្នក​ដោយ​ប្រើ​សញ្ញា​បង្ហាញ​នៅ​ក្នុង​ទ្វារ​របស់​អ្នកបើកបរ ឬ​អ្នកដំណើរ​ដើម្បី​ឲ្យ​អ្នកដឹង​ថា ​តើ​វា​ស្ថិត​នៅ​ចំហៀង​ខាង​ណា​។ ការ​ព្រមាន​នេះ​ក៏​បង្ហាញ​នៅ​លើ​ផ្ទះ​បង្ហាញ​ជំនួយការ​បើកបរ​ទំនើប​​ផង​ដែរ​។ ប្រសិនបើ​អ្នក​បើក​សញ្ញា​ស៊ី​ញ៉ូ ហើយ​មាន​វត្ថុ​មើល​មិនឃើញ​នៅ​ខាង​មុខ ស​ញ្ហា​បង្ហាញ​នេះ​នឹង​ចេញ​ភ្លើង និង​បន្លឺ​សំឡេង​ព្រមាន​ឲ្យ​អ្នក​បានដឹង​។

Intelligent Lane Departure Warning & Lane Departure Prevention

ប្រព័ន្ធ​ព្រមាន​ពេល​ចេញដំណើរ​ពី​គន្លង & ការពារ​ការ​ចេញដំណើរ​ពី​គន្លង​ឆា្ល​ត​វៃ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធានា​ថា​អ្នក​ស្ថិត​នៅ​ក្នុង​គន្លង​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​បម្រុង​នឹង​ប្ដូរ​ទៅ​កាន់​គន្លង​ដែល​អ្នក​ចង់​បើកបរ នោះ​ប្រព័ន្ធ​នឹង​ផ្ដល់​សញ្ញា​ព្រមាន​នៅ​លើ​ផ្ទាំង​អេ​ក្រង់​ខាង​មុន​អ្នក ហើយ​ក៏​ផ្ដល់​សញ្ញា​ព្រមាន​ជា​សំឡេង​ផង​ដែរ​។ ប្រព័ន្ធ​ការពារ ការ​ចេញដំណើរ​ពី​គន្លង ក៏​នឹង​ជួយ​រក្សា​ឲ្យ​អ្នក​ស្ថិត​នៅ​ក្នុង​គន្លង​របស់​អ្នកផង​ដែរ ប្រសិនបើ​អ្នក​មិន​ចាត់​ចំណាត់ការ​កែតម្រូវ​ទេ​នោះ​។ ប្រព័ន្ធ​នឹង​ជំរុញ និង​ជួយ​ណែនាំ​ឲ្យ​អ្នក​បន្ត​ស្ថិត​នៅ​គន្លង​ចាស់​របស់​អ្នក​ដដែល​។

Intelligent Around View Monitor

ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​ឆ្លាត​វៃ ផ្ដល់​ទិដ្ឋភាព​មើល​ជុំវិញ​រថយន្ត​ ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​ថា ​តើ​មាន​អ្វីខ្លះ​កំពុង​កើតឡើង​នៅ​គ្រប់​ជ្រុង​ទាំងអស់​របស់​រថយន្ត​។ មុខងារ​នេះ​ប្រើ​ប្រព័ន្ធ​ដែល​មាន​កាមេរ៉ា​បួន​គ្រឿង ​ដើម្បី​ផ្ដល់​រូបភាព​ពី​ខាងលើ 360 ដឺ​ក្រេ​ពេញលេញ​នៅ​ជុំវិញ​រថយន្ត​របស់​អ្នក ដូច្នេះ​អ្នក​អាច​មើលឃើញ​អ្វី​ៗ​នៅ​គ្រប់​ជ្រុង​ទាំងអស់ មុន​ពេល​ធ្វើ​អាច​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ទៅ​មុខ​។ ប្រព័ន្ធ​នេះ​ក៏​ដំណើរការ​ជាមួយនឹង​ប្រព័ន្ធ​ឆ្លាត​វៃ​ផ្សេង​​ទៀត​ដែល​បាន​បំពាក់​នៅ​ក្នុង​រថយន្ត​ផង​ដែរ ដើម្បី

Moving Object Detection

ប្រព័ន្ធ​ចាប់​វត្ថុ​កំពុង​មាន​ចលនា​ពឹងផ្អែក​លើ​កាមេរ៉ា​ពី​ម៉ូនីទ័រ​មើល​ជុំវិញ ហើយនឹង​ប្រាប់​ឲ្យ​អ្នកដឹង ប្រសិនបើ​វា​ចាប់​បាន​នូវ​អ្វី​ដែល​កំពុង​មាន​ចលនា​ដោយ​ផ្ទាល់​ពី​ខាងក្រោយ​អ្នក​។ បន្ទាប់​មក ប្រព័ន្ធ​នេះ​នឹង​ប្រាប់​សញ្ញា​ព្រមាន​ទាំង​ជា​រូបភាព និង​សំឡេង ដើម្បី​ឲ្យ​អ្នក​បានដឹង​ប្រសិនបើ​អ្នក​ដាក់​រថយន្ត​របស់​អ្នក​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​។

Intelligent Cruise Control

ប្រព័ន្ធ​ត្រួតពិនិត្យ​ការ​ប៉ះទង្គិច​ឆ្លាត​វៃ ជួយ​ឲ្យ​អ្នក​អាច​កំណត់​ចម្ងាយ​នៅ​ចន្លោះ​រវាង​អ្នក និង​រថយន្ត​នៅ​ខាង​មុខ​អ្នក ហើយ​មិន​ដូចនឹង​ប្រព័ន្ធ​ផ្សេង​ទៀត​ឡើយ ដែល​គ្រាន់តែ​រក្សា​ល្បឿន​ជាក់លាក់ រថយន្ត​នឹង​សម្រួល​ល្បឿន​ដោយ​ខ្លួនឯង​ដើម្បី​រក្សា​ឲ្យ​រថយន្ត​របស់​អ្នក​ស្ថិត​នៅ​ក្នុង​រង្វង់​ចម្ងាយ​នេះ ទោះបីជា​ចរាចរ​ត្រូវ​បន្ថយល្បឿន ឬ​ច្បាប់​ផ្ដើម​ក​បង្កើន​ល្បឿន​វិញ​ក៏​ដោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ