ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​គ្រប់គ្រង​ការ​វាយប្រហារ​ពី​ជំងឺ​រលាក​សន្លាក់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​វាយប្រហារ​ពី​ជំងឺ​រលាក​សន្លាក់ ឬ​ហ្គូ​ត (Gout) គឺ​ពិតជា​មិន​គួរ​ឱ្យ​ជឿ និង​មានការ​ឈឺចាប់​ខ្លាំង​ណាស់ នេះ​ជា​វិធី​ដើម្បី​គ្រប់គ្រង​ការ​ឈឺចាប់​នៅ​កំឡុង​ពេល​វាយប្រហារ​នោះ​។ មានរឿង​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​ដែល​មានការ​ឈឺចាប់​ខ្លាំង​ជាង​ការ​វាយប្រហារ​ដោយ​ជំងឺ​រលាក​សន្លាក់ ឬ…

រាជធានី​ភ្នំពេញ ៖ ការ​វាយប្រហារ​ពី​ជំងឺ​រលាក​សន្លាក់ ឬ​ហ្គូ​ត (Gout) គឺ​ពិតជា​មិន​គួរ​ឱ្យ​ជឿ និង​មានការ​ឈឺចាប់​ខ្លាំង​ណាស់ នេះ​ជា​វិធី​ដើម្បី​គ្រប់គ្រង​ការ​ឈឺចាប់​នៅ​កំឡុង​ពេល​វាយប្រហារ​នោះ​។

មានរឿង​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​ដែល​មានការ​ឈឺចាប់​ខ្លាំង​ជាង​ការ​វាយប្រហារ​ដោយ​ជំងឺ​រលាក​សន្លាក់ ឬ ហ្គូ​ត ដូច្នេះ​ប្រសិនបើ​អ្នក​ភ្ញាក់​ក្នុង​រយៈពេល​មួយ​ម៉ោង ដោយ​សន្លាក់​ដែល​មានការ​ឈឺចាប់ ហើម​ក្រហម​និង​ឡើង​កំ​ដៅ អ្នក​នឹង​ចង់​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឱ្យ​វា​ឆាប់​បាត់​។ នេះ​គឺជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​ដែល​ជំងឺ​រលាក​សន្លាក់​របស់​អ្នក​ធ្វើទុក្ខ ។

១- ប្រើប្រាស់​ថ្នាំ​ដែល​អ្នកមាន ៖ ចាប់ផ្តើម​ការ​ព្យាបាល​ភ្លាម​ៗ​ជាមួយ​ថ្នាំ Ibuprofen (Kinal IBU) ឬ​ថ្នាំ naproxen ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ថ្នាំ​អាស្ពីរីន ដែល​អាច​ធ្វើ​ឱ្យ​ការ​វាយប្រហារ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

២- ស្អំ​ទឹកកក ៖ ការ​ដាក់​កញ្ចប់​ទឹកកក​លើ​សន្លាក់​ដែល​កំពុង​ឈឺចាប់ អាច​ជួយ​បន្ថយ​ការ​ឈឺចាប់ និង​ការ​រលាក​។ រុំ​កញ្ចប់​មួយ (​ថង់​ទឹកកក​កំទេច​កក​) នៅ​ក្នុង​ក្រណាត់ និង​ដាក់​ស្អំ​ពី 20 ទៅ 30 នាទី​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។

៣- ផឹកទឹក​អោយ​បាន​ច្រើន ៖ ការ​រក្សា​ជាតិ​សំណើម​អាច​ជួយ​លុប​បំបាត់​ជាតិ​អាស៊ីត​អ៊ុយ​រិច (​មូលហេតុ​នៃ​ការ​ឈឺសន្លាក់​របស់​អ្នក​) និង​ការពារ​ក្រួស​ក្នុង​តម្រងនោម​, បញ្ហា​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់ ដោយ​ទទួលទាន​ទឹក​ឲ្យ​បាន​ពី 8 ទៅ 16 ពែង​ក្នុង​មួយ​ថ្ងៃ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឱសថ គី​ណា​ល់ អ៊ី​ប៊ុ​យ KINAL Ibu ជា​ជម្រើស​ឱសថ​ដែល​មាន​ប្រសិទ្ធភាព​បំបាត់​ការ​ឈឺចាប់ ហើម គ្រេច ថ្លោះ បាន​យ៉ាង​ឆាប់រហ័ស ។ សូម​ពិគ្រោះ​ជាមួយ​ឱសថការី ឬ​វេជ្ជបណ្ឌិត​ក្នុង​ការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​អ្នក​អាច​រក​ទិញ​ថ្នាំ KINAL Ibu បាន​នៅ​តាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់​ទូ​ទាំង​ប្រទេស​កម្ពុជា​៕

ប្រភព​ ៖  arthritis.org
ផលិតផល ៖  KINAL Ibu
ប្រែ​សម្រួល​ដោយ ៖  flashsanté.info

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ