ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​អាការ​​​ក្អក​ដែល​មុន​មិនដឹង​ឱ្យ​កាន់​តែ​ច្បាស់​

5 ឆ្នាំ មុន

ការ​ក្អក​គឺជា​អាការ​ញឹកញាប់​មួយ​ដែល​កើតឡើង​លើ​កូន​ក្មេង ។ ការ​ក្អក​អាច​ស្តាប់​មើល ទៅ​ធ្ងន់​ណាស់ ប៉ុន្តែ​វា​ច្រើន​តែ​មិនមែន​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់​ឡើយ ។ តាម​ពិត​ទៅ​ការ​ក្អក​គឺជា​រឿង​មាន​សុខភាព​ល្អ ហើយ​ក៏​ជា​ការ​រេផ្លិច​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ការពារ​ផ្លូវ ដង្ហើម​ក្នុង​បំពង់ក និង​ទ្រូង​ដែរ…

ការ​ក្អក​គឺជា​អាការ​ញឹកញាប់​មួយ​ដែល​កើតឡើង​លើ​កូន​ក្មេង ។ ការ​ក្អក​អាច​ស្តាប់​មើល ទៅ​ធ្ងន់​ណាស់ ប៉ុន្តែ​វា​ច្រើន​តែ​មិនមែន​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់​ឡើយ ។ តាម​ពិត​ទៅ​ការ​ក្អក​គឺជា​រឿង​មាន​សុខភាព​ល្អ ហើយ​ក៏​ជា​ការ​រេផ្លិច​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ការពារ​ផ្លូវ ដង្ហើម​ក្នុង​បំពង់ក និង​ទ្រូង​ដែរ ។

តើ​ការ​ក្អកមាន​លក្ខណៈ ខុស​ៗ​គ្នា​ដូច​ម្តេច​ខ្លះទៅ?
ពេល​ខ្លះ​ការ​ក្អក​ត្រូវការ​គ្រូពេទ្យ​ព្យាបាល ។ ការ​យល់​ដឹង​អំពី​ប្រភេទ ខុស​ៗ​គ្នា​នៃ​ការ​ក្អក​អាច​ជួយ​អ្នក​យល់​ដឹង​ថា គួរ​ដោះស្រាយ​វា​ដូច​ម្តេច​នៅផ្ទះ និង​ពេល​ណា​ដែល​ត្រូវ​ទាក់ទង​ពេទ្យ​។ ការ​ក្អក​ញឹកញាប់​បំផុត​នោះ​មាន​ដូច​ជា​៖

Barky Cough
វា​គឺជា​ការ​ក្អក​មួយ​ប្រភេទ​បង្ក​ឡើង​ដោយ​ការ​ហើម​ផ្លូវដង្ហើម​ខាងលើ ។ ភាគច្រើន​ការ​ក្អក​នេះ មក​ពី​ការ​ហើម​នៅ​បំពង់​សំឡេង និង​បំពង់ខ្យល់​ដកដង្ហើម ។ ក្មេង តូច​ៗ​គឺ​មាន​ផ្លូវដង្ហើម​តូច​ដែល​អាច​នឹង​ពិបាក​ដកដង្ហើម​បើសិនជា​វា​ហើម​ហើយ ។ ក្មេង ធំ​ៗ​អាយុ​ច្រើន​ជាង​៣​ឆ្នាំ​ភាគច្រើន​ប្រឈម​នឹង​ការ​ក្អក​នេះ​ណាស់ ដោយសារ​តែ​ផ្លូវដង្ហើម​រួម​តូច។ ការ​ក្អក​នេះ​អាច​នឹង​មាន​សម្លេង​ស្អក​ផង​ដែរ នៅ​ពេល​ដកដង្ហើម​ចូល ។

ការ​ក្អកមាន់
វា​គឺជា​ជំងឺ​ម្យ៉ាង​ដែល​ខ្មែរ​យើង​ហៅ​ថា​ក្អក​មួយ ហើយ​ក៏​ជា​ការ​បង្ក​រោគ​នៅ​លើ​ផ្លូវដង្ហើម​បង្ក​ឡើង​ដោយ​បាក់តេរី Boredetella Pertusssis ។ ក្មេង​ដែល​មាន​ជំងឺក្អកមាន់​នឹង​ក្អក​ខ្លាំង​ដូច​ជា​មាន់​អ៊ីចឹង ។ នៅ​ចុងបញ្ចប់​នៃ​ការ​ក្អក​ម្តង​ៗ ពួក​គេ​ត្រូវ​ដកដង្ហើម ជ្រៅ​ៗ ទើប​បង្កើត​សំឡេង​ដូច​ជា​មាន់ ។ រោគ​សញ្ញា ផ្សេង​ៗ​ទៀត គឺ​ហៀរ​សម្បោរ កណ្តាស ក្តៅខ្លួន ស្ទិញ​ៗ និង​ក្អក តិច​ៗ​។ យ៉ាងណាមិញ​ជំងឺ​នេះ​អាច​បង្ការ​បាន​តាម​រយៈ​ការ​ចាក់​វ៉ាក់​សាំង។

ក្អក​មានការ​ដកដង្ហើម​លឺ​ដូច​ហួច
បើសិនជា​កូន​អ្នក​ដកដង្ហើម​លឺ​ដូច​ហួច​នៅ​ពេល​ដកដង្ហើម​ចេញ វា​អាច​មាន​ន័យ​ថា ផ្លូវដង្ហើម​ខាងក្រោម​ក្នុង​សួត​ហើម​ហើយ ។ រឿង​នេះ​កើតឡើង​លើ​អ្នក​ជំងឺហឺត ឬ​អ្នកជំងឺ​រលាក​ទងសួត​បង្ក​ឡើង​ដោយ​វីរុស ។ ការ​ដកដង្ហើម​លឺ​ដូច​ហួច ក៏​អាច​កើតឡើង​នៅ​ពេល​មាន​អ្វី​ស្ទះ​ក្នុង​ផ្លូវដង្ហើម​ខាងក្រោម​ដែរ ។

ក្អក​ពេល​យប់
ការ​ក្អក​ច្រើន​អាច​នឹង​ធ្ងន់​នៅ​ពេល​យប់​។ នៅ​ពេល​ក្មេង​ផ្តាសាយ ជាតិ​រំអិល​ចេញពី​ច្រមុះ និង​ប្រហោង​ឆ្អឹង​នៅ​មុខ​អាច​ហូរ​ចូល​បំពង់ក និង​បង្ក​ជា​ការ​ក្អក​នៅ​ពេល​គេង​បាន ។ រឿង​នេះ​កើតជា​បញ្ហា​លុះត្រាតែ​ការ​ក្អក​មិន​អាច​ឲ្យ​កូន​អ្នក​គេង​បាន ។ ជំងឺហឺត​ក៏​អាច​ធ្វើ​ឲ្យ​ក្អក​នៅ​ពេល​យប់​ដែរ ដោយសារ​តែ​ផ្លូវដង្ហើម​ងាយ​នឹង​មាន​បញ្ហា និង​រលាក​នៅ​ពេល​យប់ ។

ការ​ក្អក​នៅ​ពេល​ថ្ងៃ
ខ្យល់​ត្រជាក់ ឬ​សកម្មភាព​អាច​ធ្វើ​ឲ្យ​ការ​ក្អក​កាន់តែ​ធ្ងន់​នៅ​ពេល​ថ្ងៃ​បាន ។ ចូរ​ព្យាយាម​ប្រាកដ​ថា គ្មាន​អ្វី​ក្នុងផ្ទះ​ឡើយ​ដូច​ជា ផលិតផល​បន្សុទ្ធ​បរិយាកាស សត្វ​ចិញ្ចឹម ឬ​ផ្សែង​បារី ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ក្មេង​ក្អក​បាន ។

ក្អក​ហើយ​ក្តៅខ្លួន
ក្មេង​ដែល​ក្អក ក្តៅខ្លួន​តិចតួច និង​ហៀរ​សម្បោរ ប្រហែលជា​មាន​ជំងឺ​ផ្តាសាយ​ហើយ ។ ប៉ុន្តែ​ការ​ក្អក​ហើយ​ក្តៅខ្លួន​៣៩​អង្សា​ទៀត អាច​ពេល​ខ្លះ​ដោយសារ​តែ​ជំងឺ​រលាក​សួត ជា​ពិសេស​ក្មេង​ខ្សោយ ហើយ​ដកដង្ហើម​ញាប់​ទៀត ។ ករណី​នេះ​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់ ។

ក្អក​ហើយ​ក្អួត
ក្មេង​ច្រើន​តែ​ក្អក​ខ្លាំង​រហូត​ដល់​ទៅ​ជា​ក្អួត​បាន ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ដែល​ក្អក​ដោយសារ​តែ​ជំងឺ​ផ្តាសាយ ឬ​ការ​ធ្វើទុក្ខ​របស់​ជំងឺហឺត​ប្រហែលជា​ធ្វើ​ឲ្យ​ក្អួត​បាន​បើសិនជា​មាន​ស្លេស្ម​ច្រើន​ក្នុង​ក្រពះ និង​បង្ក​ជា​ការ​ចង្អោ ។

ក្អក​ជាប់
ការ​ក្អក​បង្ក​ឡើង​ដោយ​ជំងឺ​ផ្តាសាយ​វីរុស អាច​មាន​រយៈពេល​ច្រើន​ស​ប្តា​ហ៍ ជា​ពិសេស​បើសិនជា​កូន​មាន​ជំងឺ​ផ្តាសាយ​ក្រោយ​ពី​ជំងឺ​អ្វី​មួយទៀត ។ ជំងឺហឺត ការ​អាលែកហ្ស៊ី ឬ​ការ​បង្ក​រោគ​រ៉ាំរ៉ៃ​ក្នុង​ប្រហោង​ឆ្អឹង​ក្នុង​មុខ ឬ​ផ្លូវដង្ហើម​ក៏​អាច​ធ្វើ​ឲ្យ​ក្អក​យូរ​ដែរ ។ បើសិនជា​កូន​នៅ​តែ​ក្អក​លើស​ពី​៣​ស​ប្តា​ហ៍ វា​គឺជា​ពេលវេលា​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ​ហើយ ។

តើ​គួរ​កំណត់​រោគវិនិច្ឆ័យ​ដូច​ម្តេចទៅ?
បើសិនជា​អ្នក​បារម្ភ​អំពី​ការ​ក្អក​របស់​កូន ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ ។ ដោយ​យោង​ទៅ​តាម​ប្រភេទ​នៃ​ការ​ក្អក រោគ​សញ្ញា ផ្សេង​ៗ​ទៀត និង​រយៈពេល​ដែល​វា​កើត គ្រូពេទ្យ​អាច​នឹង​ត្រូវការ​ជួប​ក្មេង​ផ្ទាល់​ដែរ​ដើម្បី​ពិនិត្យ ។ តាម​រយៈ​ការ​ស្តាប់​សំឡេង​ក្អក​នឹង​ជួយ​ឲ្យ​គ្រូពេទ្យ​សម្រេចចិត្ត​ថា​ត្រូវ​ព្យាបាល ឬ​អត់ ។

តើ​ការ​ក្អក​ព្យាបាល​ដូច​ម្តេចទៅ ?
ការ​ក្អក​ភាគច្រើន​បង្ក​ឡើង​ដោយ​វីរុស ហើយ​វា​គ្រាន់តែ​កើតឡើង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ពេល​ខ្លះ​វា​នឹង​អាច​បន្ត​រហូត​ដល់​២​ស​ប្តា​ហ៍​ដែរ​។ គ្រូពេទ្យ​ច្រើន​តែ​មិន​ចេញ​ថ្នាំ​ផ្សះ​ឲ្យ​ប្រើ​ឡើង​ព្រោះថ្នាំ​នេះ​ប្រើ​សម្រាប់​ករណី​បង្ក​រោគ​ដោយ​បាក់តេរី​ប៉ុណ្ណោះ ។

បើសិនជា​ការ​ក្អក​ធ្វើ​ឲ្យ​កូន​គេង​លក់ គឺ​មិនបាច់​ប្រើ​ថ្នាំ​អ្វី​ទាំងអស់ ។ ការ​ដែល​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ច្រើន​ជាង​មួយ​មុខ អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ដល់​សុខភាព​ជាង​មនុស្ស​ធំ​ទៅ​ទៀត ហើយ​ក៏​ទំនងជា​អាច​ប្រើ​លើស​កម្រិត​ផង​ដែរ ។ ថ្នាំ​ក្អក​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​លើ​ក្មេង​អាយុ​ក្រោម​៦​ឆ្នាំ​ឡើយ​។

តើ​អាច​ធ្វើ​អ្វី​បាន​ទៅ​ដើម្បី​ជួយ​កូន​ពី​ការ​ក្អក?
ដើម្បី​ជួយ​កូន​ដែល​ក្អកមាន​អារម្មណ៍ល្អ​វិញ​៖

•​ការ​ក្អក​ប្រភេទ Barky Cough គួរតែ​ឲ្យ​គេ​ងូតទឹក​ក្តៅ ឧណ្ហ​ៗ និង​បិទ​បន្ទប់​ដើម្បី​ជា​លក្ខណៈ​ស្ទី​ម រយៈពេល​២០​នាទី ព្រោះ​វា​នឹង​ជួយ​ឲ្យ​ក្មេង​ដកដង្ហើម​បាន​កាន់តែ​ស្រួល ។

•​ក្នុង​បន្ទប់​កូន​ដេក គួរតែ​មាន​សំណើម​ល្អ​ជួយ​ដល់​ការ​គេង​របស់​គេ

•​ពេល​ខ្លះ ការ​ប៉ះពាល់​នឹង​ខ្យល់​ត្រជាក់​ពី​ខាងក្រៅ​អាច​ជួយ​បំបាត់​ការ​ក្អក​បាន​ដែរ​។

•​ភេសជ្ជៈ ត្រជាក់​ៗ​ដូច​ជា ទឹក​ផ្លែ​ឈើ​អាច​ជួយ​សម្រួល​ដល់​បំពង់ក និង​អាច​បង្គ្រប់​ជាតិ​ទឹក​ដល់​គេ​ផង ។ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​គេ​ញ៉ាំ​ទឹកក្រូច​ច្របាច់ ទឹកក្រូច​កំប៉ុង​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ឈឺបំពង់ក​កាន់តែ​ខ្លាំង ។

•​អ្នក​មិន​គួរ​ណា​ឲ្យ​កូន​លេបថ្នាំ​ក្អក​ដោយ​គ្មាន​ការ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជា​មុន​ឡើយ ។

•​បើសិនជា​កូន​មាន​ជំងឺហឺត ចូរ​ប្រាកដ​ថា អ្នកមាន​គម្រោង​ជួប​ជាមួយ​គ្រូពេទ្យ​លើ​ករណី​នេះ​ហើយពេល​ណា​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ?

ចូរ​ទាក់ទង​គ្រូពេទ្យ​ជា​និច្ច​បើសិនជា​កូន​អ្នក​កំពុង​តែ​ក្អក ហើយ​៖
•​ពិបាក​ដកដង្ហើម
•​ដកដង្ហើម​ញាប់​ជាង​ធម្មតា
•​បបូរមាត់ មុខ ឬ​អណ្តា​តទៅ​ជា​ស្វាយ
•​ក្តៅខ្លួន​ខ្លាំង
•​ក្តៅខ្លួន​ហើយ​អាយុ​តិច​ជាង ៣​ខែ
•​អាយុ​តិច​ជាង​៣​ខែ​ហើយ​ក្អក​ច្រើន​យូរ​ជាង​បី​ម៉ោង
•​មាន​ជំងឺក្អកមាន់
•​ដកដង្ហើម​លឺ​សំឡេង​ស្អក
•​ដកដង្ហើម​លឺ​ដូច​ហួច
•​ខ្សោយ ឬរ​ញាំរ​ញ៉ូ​វ
•​មាន​សញ្ញា​ខ្សោយ​ជាតិ​ទឹក​ក្នុង​ខ្លួន​ដូច​ជា វិលមុខ សន្លឹម ស្ងួត​មាត់ ខូង​ភ្នែក យំ​គ្មាន​ទឹកភ្នែក ឬ​នោម​តិច​ជាង​ធម្មតា ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ