ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​2018​ មនុស្ស​48​នាក់ត្រូវ​​ប្រហារជីវិត

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ អង្គការសិទ្ធិមនុស្ស HUMAN RIGHTS WATCH (HRW) រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ មេ​សា…

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ អង្គការសិទ្ធិមនុស្ស HUMAN RIGHTS WATCH (HRW) រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ មេ​សា ថា មនុស្ស​៤៨​នាក់​ត្រូវ​ប្រហារជីវិត​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត តាំងពី​ដើមឆ្នាំ​២០១៨​នេះ​មក ក្នុង​នោះ​ពាក់កណ្តាល​ជា​អ្នក​ទាក់ទិន​នឹង​គ្រឿងញៀន ។

អង្គការ​នេះ​បន្ត​ថា មនុស្ស​ឯទៀត​ៗ​ត្រូវ​កាត់ទោស​ព្រោះ​រឿង​គ្រឿងញៀន​កំពុង​ស្ថិត​ក្នុង​កន្លែង​ឃុំឃាំង​រង់ចាំ​ការ​ប្រហារជីវិត ។ អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ឆ្នាំទៅ​មិ​ញ​បាន​ធ្វើការ​កែទម្រង់​មួយ​ចំនួន ប៉ុន្តែ​បណ្តា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្នើ​ដល់​ប្រទេស​នោះ​ឱ្យធ្វើ​អ្វី​ច្រើន​ទៀត បញ្ឈប់​ការ​ប្រហារជីវិត​ពួក​អ្នកទោស ព្រមទាំង​លុប​ចោល​ប្រព័ន្ធ​ដាក់​នារី​ឱ្យ​ស្ថិត​ក្រោម​អាណាព្យាបាល ។

HRW គូសបញ្ជាក់​ថា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ចាប់តាំងពី​ដើមឆ្នាំ​២០១៤​មក បាន​ប្រហារជីវិត​មនុស្ស​ជិត​៦០០​នាក់ ក្នុង​នោះ​ជាង​២០០​នាក់​ទាក់ទិន​នឹង​គ្រឿងញៀន ។ ការ​ប្រហារ​ជីវិត​ពួក​អ្នកទោស​ក្នុង​ប្រទេស​នេះ​គឺ​ការ​ព្យួរ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ