ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ច័ន្ទ​សម្ផស្ស មានកូន​២ ទើប​ដឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​តារាចម្រៀង​កែវ ចាន់​ស​ម្ជ​ស្ស បាន​បើកចំហ​ពី​​ជីវិត​ឯកជន​របស់​នាង ដោយ​បាន​បង្ហោះ​រូបថត​រួម​ជាមួយ​ស្វាមី និង​កូនប្រុស​ទាំង​ពីរ​ឲ្យ​មហាជន​បានដឹង ។ ក្នុង​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​កែវ ច័ន្ទ​ស​ម្ជ​ស្ស…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​តារាចម្រៀង​កែវ ចាន់​ស​ម្ជ​ស្ស បាន​បើកចំហ​ពី​​ជីវិត​ឯកជន​របស់​នាង ដោយ​បាន​បង្ហោះ​រូបថត​រួម​ជាមួយ​ស្វាមី និង​កូនប្រុស​ទាំង​ពីរ​ឲ្យ​មហាជន​បានដឹង ។ ក្នុង​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​កែវ ច័ន្ទ​ស​ម្ជ​ស្ស បាន​បង្ហាញ​រូបថត​នាង និង​ស្វាមី​រួម​ទាំង កូន​ៗ​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប ។

មានការ​សរសើរ​ថា​មើលទៅ​ជីវិត​គូ​របស់ កែវ ច័ន្ទ​ស​ម្ជ​ស្ស ផ្អែមល្ហែម និង​មាន​សុភមង្គល។ ខ្លះ​ទៀត​ថា​ទោះ​ស្វាមី​របស់​នាង​មាន​វ័យ​ចំណាស់​បន្តិច តែ​មើលទៅ​មានអី​សក្តិ​សម​គ្នា ។

រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ដែល​អ្នក​នាង​កែវ ច័ន្ទ​ស​ម្ជ​ស្ស តែ​ដំណឹង​នេះ​មិនសូវ​ជា​មាន​ភាព​ទូលំទូលាយ​ទេ ។ ក្រោយ​រៀប​ការ​កែវ ច័ន្ទ​ស​ម្ជ​ស្ស ក៏​មិនសូវ​បើកចំហ​រឿង​ជីវិត​ឯកជន​របស់​នាង​ទេ ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​បង្ហាញ​ឲ្យ​ដឹង​ថា​នាង​មាន​ស្វាមី និង​កូន​២​នាក់​ហើយ ។

រយៈពេល​ជិត​១០​មក​ហើយ​កែវ ច័ន្ទ​ស​ម្ជ​ស្ស បាន​រង​ព័ត៌មាន​មិន​ច្បា​ស់ថាបាន​រៀប​ការ​ជាមួយ​ស្វាមី​ជា​អតីត​ថៅកែ​ផលិតកម្ម​ឆ្លង​ដែន​។ ក្នុង​ពិភព​សិល្បៈ អ្នកខ្លះ​បានដឹង ខ្លះ​មិនដឹង ឯ​មហាជន​មិនដឹង​ទេ ដូច្នេះ​ហើយ​រឿង​រៀប​ការ​របស់​កែវ ច័ន្ទ​សម្ផស្ស ស្ថិត​ក្នុង​ភាព​មន្ទិល ។ ម្យ៉ាង​ម្ចាស់ខ្លួន​មិន​លាតត្រដាង​ផង​ទើប​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​រហូត​មក ។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​នា​ពេល ថ្មី​ៗ​កន្លង​មក កែវ ច័ន្ទ​ស​ម្ជ​ស្ស និយាយ​ថា​«នាង​ខ្ញុំ​មិន​បាន​បិទ​បាំង​ព័ត៌មាន​រៀប​ការ​កាលពី​ជិត​១០​ឆ្នាំ​មុន​នោះ​ទេ គ្រាន់តែ​មិន​មាន​លក្ខណៈ​ទូលំទូលាយ​ក្នុង​សង្គម​សិល្បៈ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​អំឡុង​ពេល​នាង​ខ្ញុំ​រៀប​ការ​នោះ ហ្វេ​ស​ប៊ុ​ក​នៅ​មិន​ទាន់​មាន​គេ​និយម​ប្រើប្រាស់​ដូច​ឥឡូវ បើ​មិន​អីចឹង​នោះ​មានការ​ថត​បង្ហោះ​បង្ហាញ​ពេញ​ហ្នឹង​តែ​ម្តង »​។

កែវ ច័ន្ទ​ស​ម្ជ​ស្ស ឲ្យ​ដឹង​ថា​ស្វាមី​នាង​មាន​វ័យ​៥២​ឆ្នាំ ជា​អ្នករាជការ និង​រក​សុ​ី​ធម្មតា ។ ពេល​នេះ​នាង​មានកូន​ប្រុស​២​នាក់​ហើយ ។

តារាចម្រៀង​កែវ ច័ន្ទ​សម្ផស្ស និយាយ​ថា «​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ទៀត​ឡើយ ព្រោះ​នាង​ខ្ញុំ​បាន​លាតត្រដាង​រួចរាល់​ហើយ បងប្អូន​ទស្សនិកជន​នឹង​មិន​បន្ត​ងឿងឆ្ងល់​ដូច​ជា​បណ្តាញសារព័ត៌មាន​ទាំងឡាយ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ