ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​អារម្ម​ណ៍​១យប់… អត់បានអី​ហើយបាត់​អនាគត​អស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រឡាញ់​នារី​ម្នាក់​ជិត​១​ឆ្នាំ​មក​ហើយ បែរជា​ប្រើ​អារម្ម​ណ៍​ស្រឡាញ់​ខុស​តម្រា នាំ​ឲ្យ​រលត់​ភ្លើង​ស្នេហ៍តែ​មួយប៉ប្រិចភ្នែក ខណៈ​ហៅ​នាង​មក​ធ្វើ​ម្ហូប​ឱ្យ​ផឹកស៊ី​ជាមួយ​គ្នា លុះ​ពេល​ស្រវឹង ​ក៏​បិទទ្វារ​បន្ទប់​មិន​ឲ្យ​នាង​ត្រឡប់​ទៅ​វិញ និង​បាន​ដេក​ឱប​ថើប​អស់​មួយ​យប់ តែ​មិន​បាន​រំលោភ​សេពសន្ថវៈ​ទេ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រឡាញ់​នារី​ម្នាក់​ជិត​១​ឆ្នាំ​មក​ហើយ បែរជា​ប្រើ​អារម្ម​ណ៍​ស្រឡាញ់​ខុស​តម្រា នាំ​ឲ្យ​រលត់​ភ្លើង​ស្នេហ៍តែ​មួយប៉ប្រិចភ្នែក ខណៈ​ហៅ​នាង​មក​ធ្វើ​ម្ហូប​ឱ្យ​ផឹកស៊ី​ជាមួយ​គ្នា លុះ​ពេល​ស្រវឹង ​ក៏​បិទទ្វារ​បន្ទប់​មិន​ឲ្យ​នាង​ត្រឡប់​ទៅ​វិញ និង​បាន​ដេក​ឱប​ថើប​អស់​មួយ​យប់ តែ​មិន​បាន​រំលោភ​សេពសន្ថវៈ​ទេ ។ ទោះបីជា​បែប​ណា កាយវិកា​ចង់​ដើរ​ «​ផ្លូវ​កាត់​» ​នេះ ក៏​ជា​ការ​មើលងាយ​ដែរ ហើយ​ត្រូវ​នាង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ពី​បទ​បៀតបៀន​កេរ្តិ៍ខ្មាស ។

ការ​ឃាត់ខ្លួន​នេះ គឺ​កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ​មេសា នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនជាប់ចោទ​ឈ្មោះ ម៉​ម កល្យាណ អាយុ​២៦​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងសង្កាត់​ខាងលើ និង​មានស្រុក​កំណើត​នៅ​ឃុំ​ត្នោត​ជំ​ុ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ចំណែក​នារី​រង​គ្រោះ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ​ខាងលើ​ដែរ ។

ក្រោយ​ពី​ត្រូវ​ចាប់​ឃាត់ខ្លួន ជនជាប់ចោទ​ឆ្លើយ​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​មែន ព្រោះ​នាង​និង​រូបគេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ និង​ធ្លាប់​ណាត់គ្នា​ដើរ​លេង​ជា​ច្រើន​ដង​រាប់​មិន​អស់ ហើយនាង​ក៏​ធ្លាប់​មក​ធ្វើ​ម្ហូប​ឲ្យ​សឹង​រាល់ថ្ងៃ​ដែរ ព្រោះតែ​រូបគេ​មិន​ចេះ​ធ្វើ​ម្ហូប ។ កាលពី​វេលា​​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ​មេ​សា រូបគេ​បាន​ទូរស័ព្ទ​ហៅ​នាង​មក​ធ្វើ​ម្ហូប​ឲ្យ លុះ​នៅ​ពេល​ហូប​បាយ​រួច​ហើយ​​នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល រូបគេ​បាន​ហៅ​នាង​មក​ម្ដងទៀត​ហើយ​​បាន​ធ្វើ​ម្ហូប និង​ហូប​ស្រា​បៀរ​ជាមួយ​មិត្តភក្តិ​២​នាក់​ផ្សេង​ទៀត​​សរុប​ទាំងអស់​៤​នាក់ គឺ​ស្រី​២ ប្រុស​
២ ។

ការ​ផឹកស៊ី​រហូត​ដល់​ម៉ោង​៩​យប់ ដោយ​ផឹកអស់​ស្រា​បៀរ​ជាង​កន្លះ​កេស បន្ទាប់​មក​មិត្តភក្ដិស្រី​ប្រុស​២​​នាក់​ ក៏​បាន​ចេញ​ទៅ​បាត់​ទៅ ។ ពេលនោះ នៅ​សល់​តែ​រូបគេ​ក៏​បាន​ដេក​ជាមួយ​នាង​ដោយ​ឱប​ថើប​ស្ទាបអង្អែល​សព្វ​រាង​កាយ​ តែ​មិនបាន​រួមរ័ក​ទេ ព្រោះ​នាង​ឲ្យ​តែ​អង្អែល​និង​ថើប តែ​មិន​ឲ្យ​រួមរ័ក​ឡើយ ។ ចំណែក​រូបគេ​ក៏​ធ្វើ​តាម ព្រោះ​គេ​ស្រឡាញ់​ចង់បាន​នាង​ជា​គូ​អនាគត ហើយនៅ​ពេល​ឱប​ថើប​នោះ នាង​មិន​បាន​ប្រកែក​ទេ គ្រាន់​ត​មិន​ឲ្យ​រួមរ័ក​ប៉ុណ្ណោះ ។ លុះ​ព្រឹក​ឡើង​ គេបាន​ប្រាប់​នាង​ថា គេ​ស្រឡាញ់​នាង បើ​ទោះជានាង​ចង់​ប្តឹង​ក៏​ប្តឹង​ទៅ គឺ​រូបគេ​មិនរ​ត់ទៅ​ណា​ឡើយ ។

ចំណែក​ខាង​នារី​វិញ​និយាយ​ថា នាង​និង​ជនជាប់ចោទ​គឺ​ស្រឡាញ់​រាប់អាន​គ្នា​ដែល​នាង​ទុកដូច​ជា​បងប្រុស ហើយ​នាង​តែងតែ​ទៅ​ធ្វើ​ម្ហូប​ឲ្យ​ជា​ញឹកញាប់ ។ មុន​ពេល​កើតហេតុ​ នាង​បាន​ទៅ​ធ្វើ​ម្ហូប​ឲ្យ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត លុះ​ពេល​ផឹកស៊ី​ចប់​ហើយ​ មិត្តភក្តិ​ចេញ​ទៅ​បាត់ ស្រាប់តែ​ជនជាប់ចោទ​បិទទ្វារ ហើយ​ចាប់​ឱប​ថើប​នាង​តែ​ម្តង ។ ពេល​នោះ​នាង​បាន​និយាយ​ថា បើ​ស្រឡាញ់ ​គេ​មិន​ធ្វើ​អុ​ី​ចឹ​ង​ទេ គឺ​គេ​ចូល​ស្តី​ដណ្តឹង​តាម​ប្រពៃណី តែ​នាង​ធ្លាប់​បាន​ប្រាប់​ជា​ជា​ច្រើន​ដង​ហើយថា​ សុំ​រាប់អាន​ចាត់​ទុក​ត្រឹម​ជា​បងប្រុស​ប៉ុណ្ណោះ ។ លុះដល់​ពេល​ព្រឹក នាង​បាន​ប្រាប់​ថា​ ឈប់​មក​ជាន់ទី​នេះ​ទៀត​ហើយ ព្រោះ​ស្អប់​អំពើ​ថោកទាប​បែប​នេះ ​។ បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​បំពាន​រូបរាង​កាយ​នាង​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្ដាយ​ទេ តែ​បាន​ប្រាប់​មិត្ត​ភក្ដិ ហើយ​មិត្តភក្តិ​ក៏​ទូរស័ព្ទ​ប្រាប់​ឪពុក​ម្ដាយ​នាង​ឲ្យ​ដឹង ទើប​ឪពុក​ម្តាយ​នាង​មក​ពី​ស្រុក​និង​នាំ​នាង​ទៅ​ប្តឹង​សមត្ថកិច្ច​។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ហើយ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ក៏​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៀត ៕

អត្ថបទសរសេរ ដោយ