ចង់ដឹងលោក​គង់ មុនី​កា បញ្ជាក់បែបណាទេ នៅពេលបង្កើត​បក្ស​ឆន្ទៈ​ខ្មែរ !


រាជធានី​ភ្នំពេញ ៖ លោក​គង់ មុនី​កា​អះអាង​ថា ការ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​ឲ្យ​ខ្មែរ​ចិត្ត​ស្រឡាញ់​គ្នា រួម​រួម​គ្នា ទោះបីជា​មាន​ទស្សនៈ​ផ្សេង​គ្នា​ក៏​ដោយ ។ ការ​អះអាង​នេះ បន្ទាប់​ពី​ក្រុម​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​បាន​រិះគន់​ថា បង្កើត​គណបក្ស​នេះ ដើម្បី ទ្រព្យសម្បត្តិ និង​គ្រួសារ ។

ការ​លើក​ឡើង​របស់​លោក​គង់ មុនី​កា​កូនប្រុស​ពៅ​របស់​លោក​គង់ គាំ​នេះ បន្ទាប់​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​គ្រោង​ស្នើ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ពេល​ខាង​មុខ​យ៉ាង​ខ្លី​នេះ ។ ជាង​នេះ​បន្ទាប់​ពី​ក្រុម​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់​ក្រុម​គ្រួសារ​លោក​ថា បង្កើត​បក្ស​ថ្មី ដើម្បី​លំ អ​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ ។

លោក​គង់ មុនី​កា​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ថា យើង​មិន​ចង់​តប ឬ​ប្រតិកម្ម​នឹង​ការ​រិះគន់​ពី​មតិ​ជុំវិញ​ទេ ។ លោក​បញ្ជាក់​ថា « យើង​មិន​ចង់​មាន​ប្រតិកម្ម​តប​យ៉ាងណា​ទេ ។ ម្នាក់​ៗ​មាន​សិទ្ធិ សេរី​ភា ព​ក្នុង​ការ​បញ្ចេញមតិ​រៀង​ៗ​ខ្លួន ។ យើង​ចង់​ឲ្យ​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា ចេះ​ពិភាក្សា​ជាមួយ​គ្នា​ទោះបីជា​មាន​ទស្សន​ផ្សេង​គ្នា ឬ​ខុស​គ្នា​យ៉ាងណា​ក្តី យើង​ចង់​ឲ្យ​ខ្មែរ​ចេះ​រួម​គ្នា នោះ​ដែល​អ្វី​ដែល​យើង​ចង់បាន និង​ដើម្បី​បម្រើ​ឆន្ទៈ​ដែល​យើង​ចប់​បាន​» ។

លោក​មុនី​កា​ក៏​បាន​អះអាង​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​មិន​ចង់​ប្រតិកម្ម​បែប​ណា​យ៉ាងណា​នោះ​ទេ ។ លោក​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ​បង្កើត​ក៏​មាន​ចូលរួម​គំនិត​ពី​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ។

នៅ​ពេល​សួរ​ថា តើ​គណបក្ស​ឆន្ទៈ​ខ្មែរ​មានការ​ចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ? លោក​មុនី​កា​បាន​បញ្ជាក់​ថា​«​ពាក់​ព័ន​នឹង​បញ្ហា​នេះ យើង​ដឹង​ហើយ​ថា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​រំលាយ ហើយ​រូប​កាយ​ត្រូវ​បាន​រលាយ ប៉ុន្តែ​ដួង​ព្រលឹង​ដែល​ម្ចាស់​ឆ្នោត​គាំទ្រ​មិនដឹង​ទៅ​ណា​នោះ​ទេ ។ ដូច្នេះ​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ គឺជា​រូ​បរាង្គ​ថ្មី​មួយ​ដែល​អាច​ឲ្យ​ដួង​ព្រលឹង​ចូល​មក​សន្ធិ​តម​ក​វិញ អ្នកគាំទ្រ​មក​វិញ » ។

លោក​គង់​មុនី​កា គោលនយោបាយ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ គឺ​ធ្វើ​យ៉ាងណា​ជំរុញ​នីតិរដ្ឋ ធ្វើការ​សើរ​រើ​ឡើង​វិញ ច្បាប់​ទាំង​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដូច​ជា សារព័ត៌មាន​ផ្តោត​សំខាន់​លើក​វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​វិមជ្ឈការ​ផង​ដែរ ។

លោក​បញ្ជាក់​ថា «​ទាំងនេះ​យើង​បាន​ជជែក​គ្នា​ដែល​នឹង​ដាក់​ទៅ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​យើង​មិន​ទាន់​សម្រេច​យ៉ាងណា​នោះ​ទេ ។ នេះ​ជា​គោលនយោបាយ​ចុង​ក្រោយ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​នៅឡើយ​ទេ​» ។

លោក​គង់ មុនី​កា​ក៏​បាន​លើក​ឡើង​ថា ក្រុមការងារ​របស់​គណបក្ស​លោក​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។ លោក​ក៏​បាន​ស្នើ​ដល់​ក្រសួងមហាផ្ទៃ​ជួយ​សម្រួល និង​ព​ន្លឿ​ន​នីតិវិធី​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នេះ​ផង​ដែរ ។

លោក​ថា​៖ « អាស្រ័យ​ដល់​ពេលវេលា​ខ្លី​ណាស់ ហើយ​ប៉ុន្តែ​ពួក​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ដាក់​ឲ្យ​បាន​ទាន់​ពេល​ទៅ​ដល់​ក្រសួងមហាផ្ទៃ ហើយ​ពួក​យើង​សង្ឃឹមថា ក្រសួងមហាផ្ទៃ​ជួយ​សម្រួល និង​ការ​ពិនិត្យ​ឯកសារ និង​ឆ្លើយ​តប​មក​យើងខ្ញុំ​វិញ​ទាន់​ពេលវេលា ដើម្បី​ឲ្យ​យើងខ្ញុំ​ចុះ​ឈ្មោះ​នៅ​គ​.​ជ​.​ប​. ទាន់​ពេលវេលា​ផង​» ។
ជាមួយ​គ្នា​នោះ​ដែរ លោក​គង់ មុនី​កា​ក៏​បាន​ឲ្យ​ដឹង​ថា គណបក្ស​ឆន្ទៈ​ខ្មែរ និង​ដាក់​ពាក្យសុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​យ៉ាង​យូរ​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

ទោះបីជា​មានការ​សួរ​តើ​រចនាសម្ព័ន្ធ​គណបក្ស​ឆន្ទៈ​ខ្មែរ​អ្នក​ណា​ជា​ប្រធាន ? លោក មុ នី​កា​មិន​បាន​ប្រាប់​នោះ​ទេ លោក​ថា រចនាសម្ព័ន្ធ​កំពុង​ពិភាក្សា ហើយនឹង​ដាក់​ទៅ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៥ មេស និង​យ៉ាង​យូរ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០១៨​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ