ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ និង​បើក​វគ្គ​ជំនាញ​ពិសេស​ដល់​កង​អង្គរក្ស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន

14 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ នៅ​បន្ទាយ​ក្រាំងចេកឬ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ក្រាំងចេក ស្ថិត​ក្នុងភូមិ​ក្រាំងចេក ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល បាន​រៀបចំ​បិទ​វគ្គ​ជំនាញ​អង្គរក្ស​ពិសេស​ជំនាន់​ទី​១៥ និង​បើក​វគ្គ​ជំនាន់​ទី១៦​ដល់​កង​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុន សែន ក្រោម​កិច្ច​សហប្រតិបត្ដិការ​ពី​សាធារណរដ្ឋឥណ្ឌូ​ណេ​ស៊ី ។ ពិធី​បិទនិង​បើក​វគ្គ​ជំនាញអង្គរក្ស​ពិសេស​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា ២០១០ ស្ថិត​ក្រោម​អធិបតីភាព​លោក កែប ជុតិមា អភិបាល

ខេត្ដកណ្ដាល ៖ នៅ​បន្ទាយ​ក្រាំងចេកឬ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ក្រាំងចេក ស្ថិត​ក្នុងភូមិ​ក្រាំងចេក ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល បាន​រៀបចំ​បិទ​វគ្គ​ជំនាញ​អង្គរក្ស​ពិសេស​ជំនាន់​ទី​១៥ និង​បើក​វគ្គ​ជំនាន់​ទី១៦​ដល់​កង​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុន សែន ក្រោម​កិច្ច​សហប្រតិបត្ដិការ​ពី​សាធារណរដ្ឋឥណ្ឌូ​ណេ​ស៊ី ។ ពិធី​បិទនិង​បើក​វគ្គ​ជំនាញអង្គរក្ស​ពិសេស​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា ២០១០ ស្ថិត​ក្រោម​អធិបតីភាព​លោក កែប ជុតិមា អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​លោក​ត្រូវ​បានការ​អនុញាតជា​តំណាង​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី ។ ពិធី​នោះ​មានការ​ចូលរួមពី​លោក​ឧត្ដមសេនីយ៍ឯក ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទមេបញ្ជាការ​កង​អង្គរក្សនិង​ជាទី​ប្រឹក្សា​ផ្ទាល់ សម្ដេច​តេ​ជោលោក​អេកូ អ៊ី​ន​ទ្រី អា​តូ លេខាទី​១ ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូណេ​ស៊ី​ប្រចាំ​នៅ​កម្ពុជានិង​លោក​ឧត្ដម​សេនី​យ៍​ត្រី​អា​ម៉ា រ៉ូ​ឡោះ មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​អង្គរក្ស​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី ។លោក​នួន ណា​រិ​ន នាយក​មជ្ឈមណ្ឌលហ្វឹកហ្វឺន​មិត្ដភាព​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី (​ក្រាំង ចេក​)​ បាន​ថ្លែង​ថាវត្ដមាន​របស់​គណៈអធិបតីគឺជា​កាយវិការ​ដ៏​ប្រពៃ​បំផុត​បញ្ជាក់​នូវ​ការយកចិត្ដទុកដាក់​ដល់​នាយនាយទាហានរង និង​ពល​ទាហាន​ក្នុង​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ទាំងអស់​គ្នា និង​ជំរុញ​ស្មារតី​ឱ្យ​ខិតខំ​បំពេញភារកិច្ច​ការងារ​ហ្វឹកហ្វឺន​រៀនសូត្រ​ដើម្បី បុព្វហេតុ​ការពារ​បូរណភាព​ដែនដីការពារសុខ​សន្ដិភាព​ជូន​ប្រជាពលរដ្ឋក្រោម​កិច្ច​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ។

លោកនាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​មិត្ដភាព​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី​បញ្ជាក់​ថា វគ្គ​ជំនាញអង្គរក្ស​ពិសេស​នេះ​មាន​សិក្ខាកាម​ចំនួន ១.០៤២​នាក់ ក្នុង​នោះ​វគ្គ​ជំនាន់​ទី​១៥​ចំនួន ៣២៤​នាក់ វគ្គ​ទី​១៦​ចំនួន​៣០០​នាក់ ជំនាញកាំភ្លើង​ធំ BM ២១ ចំនួន​៣៦៨​នាក់ និង​ជំនាញ ប្រឆាំង​ភេរវកម្ម​៥០​នាក់ យោធា​ចា​រ្យ​កម្ពុជា ចំនួន​៧៤​នាក់យោធា​ចា​រ្យ​ឥណ្ឌូ​ណេ​ស៊ី​៥​នាក់ និង​យោធា​ចា​រ្យ​កូរ៉េ​៥​នាក់ ។ មជ្ឈមណ្ឌលហ្វឹកហ្វឺន​ក្រាំងចេក​បាន​រួមចំណែក​ក្នុង​ការបណ្ដុះបណ្ដាល​មុខ​ជំនាញ​អង្គរក្ស​ពិសេសនិង​ជំនាញ​ទ័ពព្រៃ​ក្នុង​គោលដៅ​អនុវត្ដ​តាម យុទ្ធសាស្ដ្រ​ការពារ​ជាតិនិង​ការពារ​សន្ដិសុខសុវត្ថិភាព​ជូន​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន និង​លោក​ជំទាវ ព្រមទាំង ក្រុម​គ្រួសារ និង​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​ជាតិនិង​អន្ដរជាតិ​ទៀត​ផង ។វគ្គ​នេះ​មាន​រយៈពេល​២៥​សបា្ដហ៍​ស្មើនឹង១៣៨​ថ្ងៃ ដែល​ក្នុង​នោះ​ហ្វឹកហ្វឺន​ជំនាញការពារ​ផ្ទាល់ជំនាញ​សន្ដិសុខ​ពិសេស អន្ដរាគមន៍ពិសេស និង​ជំនាញ​ទ័ពព្រៃហើយ​ក្នុង​ពិធី​នេះ ត្រូវ​បាន​អនុវត្ដ​ផ្ដា​ល់​មេរៀន​សំខាន់​ៗ​ដែលបាន​សិក្សា​នា​ពេល​កន្លង​មក ។នៅ​ក្នុង​ឱកាស​នោះ លោក​កែប ជុតិមា បាន​ថ្លែង​កោតសរសើរ​ដល់​កង​អង្គរក្ស​ដែលបាន​ខិតខំ​យកចិត្ដទុកដាក់​ក្នុង​ការ​សិក្សា​រៀនសូត្រ​ដើម្បី​យក​ជំនាញ​ទៅ​បំរើ​ប្រទេស​ជាតិ​។ នា​ពេល​នោះ​លោក​បាន​ផ្ដល់​អគារ​សំរាប់​ដាក់សំភារ​មួយ​ខ្នង​តប​តាម​ការ​ស្នើ​សុំ និង​ផ្ដល់ថវិកា​ដល់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​មិត្ដភាពកម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី សិក្ខាកាម និង​គ្រូបង្វឹកផង​ដែរ ។