វត្ត​កោះ​កេ​ត​អូរ​ប្រាសាទ​ទើប​បញ្ចប់​បុណ្យចូលឆ្នាំ​ថ្ងៃ​ទី​22 មេ​សា មហាជន​កុះករ​នាំ​គ្នា​រាំ​កម្សាន្ត និង​ស្រង់​ព្រះ


ខេត្តបន្ទាយមានជ័យ ៖ បញ្ចប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ បាន​ធ្វើ​ពិធី​ស្រង់​ព្រះ ហើយ​លោកស្នងការ​នគរបាល​ខេត្ត​បាន​ជួយ​រថយន្ត​បាញ់​ទឹក​១​គ្រឿង​បាញ់​ទឹក​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​២២ ​ខែមេសា ឆ្នាំ​២០១៨ នៅ​វត្ត​កោះ​កេ​ត​អូរ​ប្រាសាទ​ភូមិ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ។

នា​ឱកាស​នោះ​មហាជន​ច្រើន​កុះករ​បាន​ចូលរួម​ពិធី​ស្រង់​ព្រះ​តាម​ប្រពៃណី ។ ព្រះសង្ឃ​ក្នុង​វត្ត​បាន​រៀប​កៅអីអង្គុយ​ជា​ជួរ ហើយ​យក​ទឹក​១​គ្រួសារ ឬ​ម្នាក់​១​ធុង​ដាក់​នៅ​មុខ​ព្រះសង្ឃ​ឲ្យ​ព្រះសង្ឃ​ប្រោះព្រំ​ទឹកមន្ត ។ ក្រៅពី​នេះ​យក​ទឹក​ស្រង់​ព្រះ រួច​យក​ទឹក​ងូត​ជូន ចាស់​ៗ​ដែល​ជា​គណៈកម្មការ និង​អាចារ្យវត្ត និង​យាយជី​តាជី ។

កូនចៅ​ខ្លះ​បាន​ត្រឡប់​ទៅ​ផ្ទះ​យក​ទឹក​មួយ​ធុង​ម្នាក់​ងូត ទឹកកក់​សាប៊ូ​ឱ្យ​យាយ​តា ឬ​ឪពុក​ម្តាយ​ហើយ​ជូន​ស​ម្ងួ​ត​ខ្លួន​លាបម្សៅ​ឲ្យ​ពួក​គាត់ និង​ទទួល​ពរ​ជ័យ​ពី​ពួក​គាត់​វិញ ។

ថ្ងៃ​បញ្ចប់​បុណ្យចូលឆ្នាំ​ថ្មី​នៅ​វត្ត​កោះ​កេ​ត​អូរ​ប្រាសាទ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​រថយន្ត​ទឹក​១​គ្រឿង​បាញ់​ទឹក​អស់​៤​ស៊ីទែន​បាញ់​ទឹក​ឲ្យ​ត្រជាក់ត្រជុំ​ទៅ​លើ​អ្នក​រាំ​កម្សាន្ត និង​លេងល្បែង​ជា​ប្រជាប្រិយ​យ៉ាង​សប្បាយ​រីករាយ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ