ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ស​ប្តា​ហ៍​ទី​៤ និង​ដាក់​ចេញ​ទិស​ដៅ​បន្ត

5 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រ​តិ​ប​តិ្ត​ការ​សឹក​រង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រ​តិ​ប​តិ្ត​ការ​សឹក​រង​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ស​ប្តា​ហ៍​ទី​៤ និង​ដាក់​ចេញ​ទិស​ដៅ​បន្ត នៅ​សាល​ប្រជុំ​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ដោយ​មានការ​ចូលរួម លោក​មេបញ្ជាការ​រង​, លោកនាយ​រង​សេនាធិការ​, លោកនាយ នាយ​រង​ការិយាល័យ ផ្នែក​ចំណុះ​, លោក​មេបញ្ជាការ មេបញ្ជាការ​រង ផ្នែក​សឹក​រង​ផ្ទៃក្នុង​សរុប​ចំនួន​៤៥​នាក់ ។

បន្ទាប់​ពី​បាន​រាយការណ៍​សកម្មភាព​ពី​គ្រប់​ការិយាល័យ និង​តាម​ផ្នែក​សឹក​រង​រួច​មក លោក​ឧត្តមសេនីយ៍ទោ​បាន​ផ្តាំផ្ញើ​ថា សូម​នាំ​គ្នា​បន្ត​ពង្រឹង​កិច្ចការ​ចាស់​ដែល​បាន​ផ្តល់​លទ្ធផល​ល្អ​ដែល​ជា​បទ​ពិសោធន៍​បន្ត​ទៅ​ទៀត ហើយ​ចំពោះ​ការងារ​ដែល​ជា​បញ្ហា​រួម​គ្នា​ដោះស្រាយ​រក​ផលប្រយោជន៍​ដើម្បី​ពង្រឹងគុណភាព​កងទ័ព​នៅ​ក្នុង​អង្គភាព​យើង​បន្ត​ទៅ​ទៀត សំខាន់​ជំរុញ​ផ្នែក​ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​ដើម្បី​ធានា​ជីវភាព​កងទ័ព​គ្រប់​តាម​បណ្តា​អង្គភាព​ដែល​នៅ​ឆ្ងាយ​ៗ​មិន​ឲ្យ​ជួប​ការ​លំបាក ហើយ​ត្រូវ​បន្ត​ការ​ហ្វឹកហ្វឺន​បន្ថែម​ទៀត​ដើម្បី​លើកកំពស់​គុណភាព​កងទ័ព​ឲ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ឋិ​ភាព​បន្ថែម​ទៀត​ដែល​នាំ​ឲ្យ​ធានា​បាន​កិច្ច​ការពារ​ជាតិ​និង​ប្រជាជន ព្រះ​មហា​ក្សត្រ និង​ការពារ​រដ្ឋធម្មនុញ្ញ ដែល​បាន​ប្រ​សូត្រ​កើតឡើង​ពី​រាជរដ្ឋាភិបាល​ដោយ​ស្របច្បាប់ ឲ្យ​ទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជា​បន្ត​ទៅ​ទៀត ៕