ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងោក​មួយភាំង​ក្រឡាប់​ផ្ងារជើង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គោ​យន្ត​កែ​ច្នៃ​១​គ្រឿង ខណៈ​អ្នកបើកបរ​ងងុយដេក​មួយភាំង​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​កង់​ទ្រ​មេឃ តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​អ្នក​ដទៃ​ឡើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមេសា…

ខេត្តរតនគិរី ៖ គោ​យន្ត​កែ​ច្នៃ​១​គ្រឿង ខណៈ​អ្នកបើកបរ​ងងុយដេក​មួយភាំង​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​កង់​ទ្រ​មេឃ តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​អ្នក​ដទៃ​ឡើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ក្បែរ​សាលារៀន​បូ​រី​កម្មករ​មួយ ស្ថិត​ក្នុងភូមិ​១ សង្កាត់​កាចា​ញ​ក្រុង​បាន​លុង ខេត្តរតនគិរី ។

តាម​ការ​បញ្ជាក់​ពី​អ្នកបើកបរ​គោ​យន្ត​កែ​ច្នៃ​ខាងលើ​បាន​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ វី សា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ។ លោក​បន្ត​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើក​គោ​យន្ត​ចេញពី​ស្រុក​លំ​ផាត់ ចូល​មក​ក្រុង​បាន​លុង មិន​ទាន់​ដល់​ផ្ទះ​ផង ងងុយដេក​មួយភាំង​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កាចា​ញ ចុះ​មក​សួរនាំ ហើយ​ត្រលប់​ទៅ​វិញ​ទុក​ឲ្យ​ម្ចាស់​គោ​យន្ត​ខាងលើ​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ