ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះអប្រិយ… គ្រាប់ទី៣បា.ញ់ចំមនុស្ស

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រន្ទះ​អប្រិយ​បាន​ឆក់​យក​ជីវិត​កសិករ​ម្នាក់ ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កណ្តាល​វាលស្រែ​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​តែ​បាញ់ថ្នាំ​ស្រូវ​ក៏​ត្រូវ​រន្ទះ​កំណាច់​មក​ផ្តាច់​សង្ខារ​ស្លាប់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមេសា ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​រន្ទះបាញ់​នេះ…

ខេត្តកំពង់ធំ ៖ រន្ទះ​អប្រិយ​បាន​ឆក់​យក​ជីវិត​កសិករ​ម្នាក់ ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កណ្តាល​វាលស្រែ​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​តែ​បាញ់ថ្នាំ​ស្រូវ​ក៏​ត្រូវ​រន្ទះ​កំណាច់​មក​ផ្តាច់​សង្ខារ​ស្លាប់​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមេសា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​រន្ទះបាញ់​នេះ បាន​កើតឡើង​នៅ​ចំណុច​ត្រពាំង​ញុ​ង ខាងជើង​ភូមិ​ឫស្សី ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ។ ប្រភព​ពី​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ភ្លៀង​ផ្គរ​មួយ​មេ​យ៉ាង​ខ្លាំង​លាយ​លំនឹង​រន្ទះបាញ់​លាន់ឮ​រំពង​ចំនួន​បី​គ្រាប់ គ្រាប់​ទី​១ គ្រាប់​ទី​២​មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ទេ ដល់​គ្រាប់​ទី​៣​ក៏​ហោះ​មក​ត្រូវ​ជន​រង​គ្រោះ​ឈ្មោះ ញ៉ែ​ម គី​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​មួយ​រំពេច ។

លោក កែវ សាលី នាយ​រង​ប៉ុ​ស្ត៏​រដ្ឋបាល ឃុំ​ចុង​ដូង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​រន្ទះបាញ់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ លោក​និង​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ក៏​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​គ្រាប់​រន្ទះ​ប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

នា​ឱកាស​នោះ​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជា​កសិករ​ទាំងអស់ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បាន​ខ្ពស់​នៅ​ពេល​ដែល​មាន​ភ្លៀង ខ្យល់ និង​ផ្គរ​រន្ទះ​ត្រូវ​ទៅ​រក​ទីកន្លែង​ដែល​មាន​សុ​វត្តិភាព ៕ ​

អត្ថបទសរសេរ ដោយ