ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចុះ​ផ្តល់​អត្រានុកូលដ្ឋាន​ជូន​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ដែល រស់នៅ​តំបន់​ដាច់​ស្រយាល អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក គួ​ច ចំរើន…

ខេត្តកំពង់ចាម ៖ ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ដែល រស់នៅ​តំបន់​ដាច់​ស្រយាល អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក គួ​ច ចំរើន កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា នេះ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ផ្តល់ អត្រានុកូលដ្ឋាន និង​ឯកសារ​អត្តសញ្ញាណ​កម្ម ជូន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ស្រុក​បា​ធា​យ ។

ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន បាន​មាន​ប្រសាសន៍​ថា សមាសភាព​ក្រុមការងារ​ដែល​លោក​បាន​ដឹកនាំ​ចុះ​ទៅ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នេះ​រួម​មាន លោក​មេឃុំ ស្មៀន អភិបាលស្រុក និង​នគរបាល​ខាង​អត្តសញ្ញាណ​កម្ម បាន​ចុះ​ទៅ​ភូមិ​អូ​ម៉ា​ល់ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ដែល​ជា​ភូមិ​មួយ​នៅ​ដាច់​ស្រយាល​ពី​គេឯង គឺ​នៅ​ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ដោយសារ​តែ​ភូមិ​ខាងលើ​លិច​ទឹក​នៅ​រដូវវស្សា ។ ដោយ​មើលឃើញ​ពី​ការ​លំបាក​បែប​នេះ ទើប​លោក​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ផ្តល់​ផ្ទាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ដើម្បី​ចង់​ដឹង​ពី​សុខទុក្ខ និង​ការ​ចង់បាន​របស់​ពួក​គាត់​ផង​ដែរ ។

លោក​បន្ត​ថា ការ​ចុះ​យុទ្ធនាការ​ចុះ​លិខិតបញ្ជាក់​កំណើត សំបុត្រ​កំណើត សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍ សំបុត្រ​អាពាហ៍ពិពាហ៍ សំបុត្រ​បញ្ជាក់​មរណៈភាព សំបុត្រ​មរណភាព អត្តសញ្ញាណ​បណ្ណ នេះ​គឺ​ធ្វើ​ឡើង​ស្រប​តាម​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចលនា​ប្រលងប្រណាំង «​ឃុំ​សង្កាត់​បម្រើសេវា​ល្អ​» នេះ ដើម្បី​អោយ​មេឃុំ​ចៅសង្កាត់ ស្មៀន និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ចុះបញ្ជី​គ្រួសារ (​ក​៣) និង​បញ្ជី​ស្នាក់​នៅ (​ក​១) ស្រប​ពេល​ពួក​គាត់​ចុះ​សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ និង​សំបុត្រ​មរណភាព ដោយ​ឥត​គិតថ្លៃ​នៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។ ការ​ចុះបញ្ជី​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​ក្នុង​ការ​ប្រើប្រាស់​ឯកសារ​នេះ ដើម្បី​ធ្វើ​ការងារ​អ្វីមួយ ដូច​ជា​ការ​ផ្ទេរ​ទ្រព្យសម្បត្តិ​ពី​ឪពុក​ម្តាយ​ទៅ​កូន ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​កុមារ និង​ការងារ​ជា​ច្រើន​ទៀត​ដែល​ជា​តម្រូវការ​ផ្សេង​ៗ​ជា​ការ​ចាំបាច់​ដែល​មិន​អាច​ខ្វះខាត​ឯកសារ​ណាមួយ​នោះ​ឡើយ ។

លោក គួ​ច ចំរើន បាន​លើក​ឡើង​ទៀត​ថា ការ​ចុះ​យុទ្ធនាការ​លើក​នេះ គឺជា​ការ​ផ្តល់​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឱ​ម៉ា​ល់ មិន​ឲ្យ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ចុះបញ្ជីរ​អត្រា​នុ​កូ​ដ្ឋា​ន​ទៀត​នោះ​ទេ ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​កំណើត​កូន​ម្តង​រួច​មក​ហើយ សូមកុំ​ចុះ​ម្តងទៀត​ទេ ព្រោះ​បណ្តាល​ឲ្យ​មានការ​ភាន់​ច្រ​លំ ស្ទួន​ឈ្មោះ​ដែល​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​មន្ត្រី​ជំនាញ​ប្រសិនបើ​មានការ​បាត់​ឯកសារ​ណាមួយ ត្រូវ​រាយការណ៍​ជូន​មេឃុំ ឬ​ស្វែងរក​ឯកសារ​ទាំងនោះ​នៅ​រដ្ឋបាល​សាលាស្រុក​បា​ធា​យ និង​ក្រសួងមហាផ្ទៃ ។

លោក គួ​ច ចំរើន និង​ក្រុមការងារ​បាន​បំពេញការងារ​នេះ​រហូត​ចប់ និង​បាន​រៀបចំ​អាហារ​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ លោក គួ​ច ចំរើន ក៏​បាន​ចុះ​ពិនិត្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​យប់​ថ្ងៃ​២៤ ខែមេសា ឆ្នាំ​២០១៨ មាន​សរុប​ចំនួន​៣២​គ្រួសារ ក្នុង​នោះ​២៣​គ្រួសារ​នៅ​ក្នុង​ឃុំ​សណ្តែក ដែល​២​គ្រួសារ​រលំ​ផ្ទះ​ធ្ងន់ធ្ងរ​ទទួល​បាន​ថវិកា​៥០​ម៉ឺន​រៀល និង​២១​គ្រួសារ​ទៀត​រង​ផល​ប៉ះពាល់​ប​ន្ទិ​ចប​ន្ទួ​ច ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល ដោយឡែក​ឃុំ​ត្រប់​៩​គ្រួសារ​រង​ផល​ប៉ះពាល់​ប​ន្ទិ​ចប​ន្ទួ​ច ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ