ដុតកម្ទេចចោលគ្រឿងញៀ.នមួយចំនួនធំ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណ:កម្មការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន…
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណ:កម្មការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន…
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណ:កម្មការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ អញ្ជើញជាអធិបតីភាពក្នុងពិធីដុតបំផ្លាញគ្រឿងញៀនតាមអំណាចសាលក្រមសម្រេចរបស់សាលាដំបូងខេត្តទាំង៥រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ។
នៅក្នុងសន្ទរកថាស្វាគមន៍របស់លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា កម្មវិធីដុតបំផ្លាញគ្រឿងញៀន ព្រមទាំងវត្ថុតាងប្រើប្រាស់សម្រាប់ជក់ដទៃទៀត ត្រូវបានធ្វើឡើងនៅទីធ្លាពហុកីឡាដ្ឋាន ស្ថិតក្នុងសង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ នៅក្នុងសន្ទរកថាខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា ចំនួនគ្រឿងញៀនដែលខេត្តទាំង៥ខាងលើដកហូតបាននៅក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននាពេលកន្លងមក ហើយត្រូវនាំយកមកដុតបំផ្លាញចោលតាមការគ្រោងទុកមាន ១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) មានចំនួន៤,៦៣៧.៤២ក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) មានចំនួន២,៨៦១.៦៨ក្រាម និងកញ្ឆាក្រៀមចំនួន១១០.៦៧គីឡូក្រាម ៕
ចែករំលែកព័តមាននេះ