ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ហួសចិត្ត​គ្រួសារ​លោក​គង់​គាំ​បង្កើត​គណបក្ស​ថ្មី​«​ឆន្ទៈ​ខ្មែរ​»

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​លិខិត​ជា​ផ្លូវការ​របស់​កូនប្រុស​ពៅ​លោក​គង់ គាំ គឺ​លោក គង់​ម៉ូ​នី​កា​ប្រកាស និង​អំពាវនាវ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​ភ្លាម​ក្រុមប្រឆាំង​នៅ​ក្រៅ​ប្រ​ទេ សបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ លោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​លិខិត​ជា​ផ្លូវការ​របស់​កូនប្រុស​ពៅ​លោក​គង់ គាំ គឺ​លោក គង់​ម៉ូ​នី​កា​ប្រកាស និង​អំពាវនាវ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​ភ្លាម​ក្រុមប្រឆាំង​នៅ​ក្រៅ​ប្រ​ទេ សបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

លោក គង់ ម៉ូ​នី​កា បាន​ប្រាប់​កោះសន្តិភាព​ថា លោក​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចុះបញ្ជី​គណបក្ស​នយោបាយ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨​នេះ ឬ​យ៉ាង​យូរ​ត្រឹម​ព្រឹក​ថ្ងៃស្អែក ត្រូវ​នឹង​ថ្ងៃ​ទី ២៧ ខែមេសានេះ ។

​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេ​ង ឆៃ​អ៊ា​ង បាន​ចំអក និង​ឌឺ​ទៅ​កាន់​ក្រុម​គ្រួសារ​លោក គង់ គាំ ថា កំពុង​សង្គ្រោះ​គ្រួសារ និង​ព្រ​ទ្យ​សម្បត្តិ​បាន​ដាច់​ចិត្ត​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ឈ្មោះ ឆន្ទៈ​ខ្មែរ ។

លោក អេ​ង ឆៃ​អ៊ា​ង បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៦ មេ​សា យ៉ាង​ដូច្នេះ​ថា «​ចិត្ត​មនុស្ស​ពិតជា​មិន​អាច​វាស់​បាន​មែន ដូច​ពាក្យចាស់​លោក​បាន​ពោល​ថា «​ជម្រៅ ទឹក​សមុទ្ទ​គេ​អាច​វាស់​បាន តែ​ជម្រៅ​ចិត្ត​មនុស្ស មិន​អាច​វាស់​បាន​ឡើយ » ។ យ៉ាង ណា​មិ​ញ​ចិត្ត​អ្នកនយោបាយ​ក៏​ដូច្នោះ​ដែរ ចិត្ត​ពី​ដំបូង​ធ្វើ​នយោបាយ ដើម្បី​សង្គ្រោះ​ជាតិ ទាំងអស់​គ្នា ដល់​ពេល​សង្គ្រោះ​ជាតិ​ជួប​ឧបសគ្គ​បាន​ប្រែចិត្ត​ទៅ​សង្គ្រោះ​គ្រួសារ ឬ​ទ្រ ព្យ​សម្បត្តិ​វិញ » ។

ចំណែក​លោក​ហេង ដា​រ៉ូ អ​តី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​លើក​យ៉ាង​ដូច្នេះ​ដែរ​ថា «​ខ្ញុំ​គោរព​ស្រលាញ់​លោកពូ​គង់ គាំ និង​គ្រួសារ​នៅ​លើ​ឧត្តមគតិ ដែល​លោកពូ លះបង់ ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ និង​សេរីភាព​ចេញពី​ចង្កូម​ពួក​ផ្ដាច់​ការ​ប្រាថ្នា​ជួយ​ជាតិ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ពិតប្រាកដ តែ​ខ្ញុំ​មិន​គាំទ្រ​គំនិត​លោកពូ​ឲ្យ​ម៉ូ​នី​កា​បង្កើត គណបក្ស​ក្នុង​កាលៈទេសៈ​នេះ​ទេ វា​ជា​អន្ទាក់​ដែល​រិ​ត​តែ​វ័ណ្ឌ​.​ក​ទ្វេរ​ឡើង​។

លោក​បន្ត​ថា លោកពូ​ស្គាល់​ច្បាស់​ពី​ជន​ផ្ដាច់​ការ គេ​មិន​ដែល​ទុក​ឱកាស​ឲ្យ​យើង​នៅ​ពេល​គេ​មាន​ប្រៀប​ទេ ដូច្នេះ​យើង​មិន​ត្រូវ​ផ្ដល់​ប្រៀប​ឲ្យ​គេ​ឡើយ ។ ស្ដាយ​កេរ្ដិ៍ឈ្មោះ ស្ដាយ​កិត្តិយស​ដែល​សាង​ជាង​២០​ឆ្នាំ ត្រូវ​បាន​បំផ្លាញ​មួយ​រំពេច ។

ដោយឡែក​សកម្មជន​បក្ស​ប្រឆាំង​ដែល​រករឿង​ក្រុម​គ្រួសារ​សម្តេច​តេ​ជោ ហ៊ុន​សែន គឺ​លោក​ឆាំ ឆា​នី​បាន​សរសេរ​បណ្តាញ​សង្គម​ថា លោក គង់ គាំ ឲ្យ​កូន​គាត់​ឈ្មោះ គង់ ម៉ូ​នី​កា បើក​បក្ស​ថ្មី​មួយ​ឈ្មោះ​បក្ស «​ឆន្ទៈ​រាស្ត្រ​ខ្មែរ​» ដោយ​គ្រោង​ចេញ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​មាន​គង់ បូ​រ៉ា ជា​អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ ។ ជាក់ស្តែង​ពេល​នេះ គង់ ម៉ូ​នី​កា បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ណ៍ហើយ ។

ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ និង​ក៏​ជា​អ្នកចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ជា​ច្រើន​ឆ្នាំ​កន្លង​មក ឆាំ ឆា​នី សូម​ផ្តាំ​ទៅ​លោក គង់ គាំ និ​កូនចៅ​ថា ការ​បើក​បក្សនយោបាយ​វា គឺជា​សិទ្ធិ​បុ គ្គល​យ៉ាង​ពិតប្រាកដ តែ​ក្នុង​បរិបទ​សព្វថ្ងៃ​លោក និង​កូនចៅ​មិន​គួរ​បើក​បក្ស​ឡើយ ព្រោះ​វា​បាន​ត្រឹមតែ​ជា​ផ្កា​លំអរ​សួន ឬ​ដើរតួ​បំពេញ​ភាព​ស្របច្បាប់​ឲ្យ​ជន​ប្លន់​អំណាច​ជ ន​ផ្តាច់​ការ និង​ជន​លួចជាតិ ឬ​ក្បត់ជាតិ​តែ​ប៉ុណ្ណោះ ។

ការ​លើក​របស់​ក្រុមប្រឆាំង​នេះ គឺ​ព្រៀម​បាន​ដូច​ជា ការ​បាក់​បាក់​ផ្ទៃក្នុង​រវាង អតីត បក្ស​ប្រឆាំង​ដែល​តែងតែ​ប្រ​កូក​ប្រកាស​ថា ខ្លួន​ស្នេហា​ជាតិ និង​សង្គ្រោះ​ជាតិ​រហូត​មក ។ អ្វី ដែល​សំខាន់​នោះ​ស្ថាន​ការ​នយោបាយ​បាន​ប្រែប្រួល​យ៉ាង​ខ្លាំង ពិសេស​នោះ​លោក​គង់ គាំ ដែល​ជា​មនុស្ស​ស្និត​នឹង​លោក​កឹ​ម សុខា បាន​ឲ្យ​កូន​ខ្លួន​បង្កើត​គណបក្ស​ន​យោ​បា យ​ដោយ​មិន​បាន​ប្រាប់​ដល់​លោក សម រ​ង្ស៊ី និង​ក្រុមគាំទ្រ​លោក សម រ​ង្ស៊ី​នោះ​ទេ ។

ការ​បង្កើត​បក្ស​ថ្មី​នេះ​ក៏​ស្រប​ពេល​ដែល​លោក​កឹ​ម សុខា​កំពុង​ជាប់​ពន្ធនាគារ ហើយ​មិន ឲ្យ មេធា វី​ការពារ​ក្នុង​សំណុំរឿង​ក្តី​របស់​ខ្លូ​ន​ទៀត​ផង ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ កូនប្រុស​ពៅ​លោក គង់ គាំ ឧត្ដម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ អតីត​ប្រធាន​គណបក្ស​សម រ​ង្ស៊ី និង​ជា​អតីតរដ្ឋមន្ត្រី​ការ​បរទេស​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ប្រកាស​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មាន​ទីស្នាក់ការ​នៅផ្ទះ​លោក គង់ គាំ ផ្ទាល់​តែ​ម្តង ពោល គឺ​អតីត​ទីស្នាក់ការ​កណ្តាល​គណបក្ស សម រ​ង្ស៊ី នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បី​ចូល​រួ ម​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ