ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ស្វាគមន៍​ការ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​ពៅ​លោក​គង់​ គាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បក្ស​កាន់​អំណាច​បាន​ប្រកាស​ស្វាគមន៍ ចំពោះ​ការ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​បង្កើត​ឡើង​ដោយ​កូនប្រុស​លោក​គង់ គាំ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​ប្រធាន​គណបក្ស​សម រ​ង្ស៊ី ។ លោក សុខ​ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បក្ស​កាន់​អំណាច​បាន​ប្រកាស​ស្វាគមន៍ ចំពោះ​ការ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​បង្កើត​ឡើង​ដោយ​កូនប្រុស​លោក​គង់ គាំ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​ប្រធាន​គណបក្ស​សម រ​ង្ស៊ី ។

លោក សុខ​ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មេ​សា​ថា នៅ​ពេល​ថ្មី​ៗ​នេះ​លោក គង់ ម៉ូ​នី​កា កូនប្រុស​លោក​គង់​គាំ​បាន​សម្រេច​បង្កើត​គណបក្ស​មួយ​មានឈ្មោះ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ ។

លោក​បន្ត​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ​បញ្ជាក់​ច្បាស់​ថា នៅ​កម្ពុជា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ត្រូវ​បាន​បើក​ទូលាយ​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី ក៏​បញ្ជាក់​ច្បាស់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​តែ​រស់​រវើក និង​ស្រស់បំព្រង​ដដែល ទោះបី​អតីត​បក្ស​ប្រឆាំង​ចង់​យក​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ក៏​ដោយ ។

លោក​បញ្ជាក់​ថា «​គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​ការ​បង្កើត​គណបក្ស​ថ្មី​ទាំង​ទ្បា​យ ដើម្បី​ប្រ កួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​» ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៥ មេ​សា លោក​គង់ ម៉ូ​នី​កា​កូនប្រុស​ពៅ​លោក​គង់ គាំ​បាន​ប្រ កាស និង​អំពាវនាវ​បង្កើត​គណបក្ស​នយោបាយ​មួយ​ឈ្មោះ គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​ចូលរួម បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ អាណត្តិ​ទី​៦ រដ្ឋសភា​ដែល​នឹង​ប្រព្រឹត្តិ​ថ្ងៃ​ទី​២៩ ខែ​កក្ក ដា ឆ្នាំ​២០១៨​ខាង​មុ​នេះ ។

ទាក់ទង និង​គណបក្ស​នយោបាយ​ដែល​ត្រៀមខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ដែរ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេ សា​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ មាន​ចំនួន​សរុប​៣៧ គណបក្ស​នយោបាយ ។

ទាក់ទិន​នឹង​ការ​ប្រកួតប្រជែង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​អាណត្តិ​ទី​៦​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក​ពេជ្រ ស្រស់​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ព្រមាន​ថា នឹង​មិន​ចូល​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នោះ​ទេ ប្រសិនបើ​ក្រសួង មហាផ្ទៃ​រក​ដំណោះស្រាយ​ចំពោះ​មេឃុំ​ចៅសង្កាត់​របស់​ខ្លួន​ធ្វើទុក្ខបុកម្នេញ​សកម្មជន​ខ្លួន ។ គឺ​មិ ន​ព្រម​ចុះហត្ថលេខា​ចំពោះ​ការ​ស្នើ​ឈរឈ្មោះ​បេក្ខជន​សម្រាប់​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក ពេជ្រ ស្រស់​ក៏​បាន​ស្នើ​សុំ​ដល់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ដ​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ ។ នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ សម្តេច ស ខេ ង​បាន​ណែនាំ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ។

លិខិត​សម្តេច​បាន​លើក​ឡើង​ថា ក្រសួងមហាផ្ទៃ​សូម​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់​ជួយ​សម្របសម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចេញ​លិខិតបញ្ជាក់​ផ្សេង​ៗ ជូន​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​របស់​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់ សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ស្រប​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។

សូម​ជម្រាប​ថា ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែមេសា រហូត​ទៅ​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ។ សម្រាប់​ការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មាន​រយៈ​ពេ ល​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ។ ចំណែក​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ