ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយមន្ទិល… ដែលវាយ​កម្ទេច​រូបសំណាក​ផ្ការំដួល សាង​​ដោយ​លោក ឡាយ វណ្ណៈ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ការ​វាយ​កម្ទេច​ចោល​រូប​សំណា​ក​ផ្ការំដួល​ ដែល​ទើប​ស្ថាបនា​នៅ​រង្វង់​មូល​ខាងកើត​វិមាន​ឯករាជ្យ បាន​បង្ក​ឱ្យ​មានការ​ងឿងឆ្ងល់​ពន់ពេក​ដល់​មជ្ឈដ្ឋាន​មហាជន​ទូទៅ និង​ចោទ​ជា​សំណួរ​ថា តើ​ការ​វាយ​កម្ទេច​រូបសំណាក​ផ្ការំដួល​ដែល​កសាង​ឡើង​ដោយ​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​នេះ…

ខេត្តតាកែវ ៖ ការ​វាយ​កម្ទេច​ចោល​រូប​សំណា​ក​ផ្ការំដួល​ ដែល​ទើប​ស្ថាបនា​នៅ​រង្វង់​មូល​ខាងកើត​វិមាន​ឯករាជ្យ បាន​បង្ក​ឱ្យ​មានការ​ងឿងឆ្ងល់​ពន់ពេក​ដល់​មជ្ឈដ្ឋាន​មហាជន​ទូទៅ និង​ចោទ​ជា​សំណួរ​ថា តើ​ការ​វាយ​កម្ទេច​រូបសំណាក​ផ្ការំដួល​ដែល​កសាង​ឡើង​ដោយ​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​នេះ ដោយសារ​ខ្លាច​«​ឆុង​»​ នៅ​ពេល​ដែល​លោក អ៊ូច ភា ឡើងជា​អភិបាល​ខេត្តតាកែវ​ឬ ?

ក្រោយ​ពី​កោះសន្តិភាព​ បាន​ចុះ​ផ្សាយ​ជុំវិញករណី​នេះ លោក អ៊ូច ភា អភិបាលខេត្ត​ថ្មី បានធ្វើការ​បដិសេធ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា ការ​វាយ​កម្ទេច​ចោល​រូបសំណាក​ផ្ការំដួល​នេះ ​លោក​មិន​បាន​បញ្ជា​ឡើយ សូម​ឱ្យសាធារណជន​ជ្រាប ។ លោក​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​វាយ​កម្ទេច​រូបសំណាក​ដែល​កសាង​សម័យ​លោក ឡាយ វណ្ណៈ នៅ​ជា​អភិបាល​ខេត្ត​នោះ ដោយសារ​ជាង​ធ្វើ​ទៅ​ខុស​និង​មាន​ទ្រង់ទ្រាយ​តូច​ពេក ទើប​បានជា​វាយ​កម្ទេច​ចោល​រួច​កសាង​ជា​ថ្មី​ម្តងទៀត ។

ជួប​ជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​២៤ ខែមេសា ជាង​ដែល​កំពុង​កសាង​រូបសំណាក​ផ្ការំដួល​ជា​ថ្មី​នេះ​និយាយ​ថា រូបសំណាក​ផ្ការំដួល​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន​ហើយ​ប្លែក​ជាង​មុន​ឆ្ងាយ​ដោយ​រូបសំណាក​ផ្ការំដួល​ថ្មី​នេះ ជាង​បាន​រែង​លួស​ធ្វើ​យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​ខាងក្នុង​នឹង​ដាក់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ថែម​ទៀត​ផង ។
ក្រុម​ជាង​និយាយ​ទៀត​ថា ចំពោះ​រូបសំណាក​ផ្ការំដួល​ដែល​បាន​កសាង​មុន​នេះ គឺ​ខាង​ជាង​ធ្វើ​ខុស បច្ចេក ទេស ។ និយាយ​ឱ្យ​ចំ ​គឺ​មាន​ទំហំ​តូច​ខុស​ស្តង់ដារ ទើប​កាលពី​ថ្ងែ​ទី​៦ ខែមេសា កន្លង​ទៅ ក៏​បាន​វាយ​កម្ទេច​ចោល​ដើម្បី​ធ្វើ​ថ្មី​វិញ ។ ការ​ដែល​ខាង​ជាង​វាយ​កម្ទេច​រូប​ផ្ការំដួល​ដែល​ធ្វើ​ពី​មុន​នោះ​ចេញ មិនមែន​លោក អ៊ូច ភា អភិបាល​ខេត្ត​ថ្មី ជា​អ្នកបញ្ជា​ឱ្យ​វាយ​កម្ទេច​ចោល​ទេ គឺ​ខាង​ជាង​ធ្វើ​ខុស​បច្ចេកទេស ​ទើប​វាយ
​ចោល ។

នៅ​ព្រឹក​ថ្ងែ​ទី​២៤ ខែមេសា ក្រុម​ជាង​បាន​កសាង​រូបសំណាក​ផ្ការំដួល​ថ្មី ហើយ​សង្ឃឹមថា នៅ​ពេល​ស្ថាបនា​រួច​នឹង​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ជាក់​ជា​មិន​ខាន​ឡើយ ។ មុន​នេះ ពិតជា​មានការ​និយាយ​ត​ៗ​គ្នា​ជុំវិញ​ការ​វាយ​ចោល​រូបសំណាក​ផ្ការំដួល​ដែល​បាន​កសាងឡើង​ក្នុង​សម័យ​លោក ឡាយ វណ្ណៈ នៅ​ជា​អភិបាលខេត្ត ។

កោះសន្តិភាព​បាន​ស្វែងរក​ការ​បំភ្លឺ​នានា​ពី​ក្រុម​មន្ត្រី​ពាក់ព័ន្ធ តែ​មិន​មាន​មន្ត្រី​រូប​ណា​ហ៊ាន​បំភ្លឺ​ឡើយ ដោយ​ម្នាក់​ៗ​រុញ​ឱ្យទៅ​សួរលោក​អភិបាលខេត្ត​ ដែល​មិន​អាច​ទាក់ទង​បាន​ ។ ការ​បង្ក​ឱ្យ​មានការ​និយាយ​បែប មាត់ចាបមាត់ព្រាប​នោះ​ពី​ជំនឿ​ «​ឡាក់​ឆុង​» គឺ​កើត​មាន​ដោយសារ​តែ​ស្រប​ពេល​លោក ឡាយ វណ្ណៈ មាន​បញ្ហា​ធ្លាក់​ពី​តំណែង​ដោយសារ​តែ​រឿងស្រី ហើយមិន​មានការ​បំភ្លឺ​ណាមួយ​សម្រាប់​សាធារណជន​ពី​សំណាក់​ក្រុម​មន្ត្រី ទើប​បង្ក​ឱ្យ​ការ​មន្ទិល​សង្ស័យ​នានា​កើតឡើង ។ ប៉ុន្តែ​ពេល​នេះ ស្រាប់តែ​ក្រុម​ជាង​ដែល​កំពុង​ធ្វើ​រូបសំណាក​ផ្ការំដួល​ថ្មី​ចេញ​មុខ​អះអាង​ថា មក​ពី​ធ្វើ​កាល​មុន​នេះ​ខុស ទើប​ធ្វើ​ថ្មី​ឡើង​វិញ​ដោយ​គ្មាន​អ្នកបញ្ជា​ដូច​មិន​ទំនង​សោះ​ឱ្យ​ត្រូវ​តាម​ស្តង់ដារ​និង​ល្អ​ប្លែក​ជាង​មុន ។

ប្រហែល​មក​ពី​ការ​កសាង​មុន​នេះ ​ខុស​ស្តង់ដារ​ហើយ ទើប​ធ្វើ​ឱ្យ​លោក ឡាយ វណ្ណៈ ធ្លាក់បុណ្យ​ស័ក្តិ ? តែ​សូមកុំ​បន្ទោស​បែប​នេះ​អី ការ​ពិត​មក​ពី​លោក ឡាយ វណ្ណៈ មានរឿង​រ៉ាវ​ដោយសារ​មាន​ស្រី​កំណាន់​ឯណោះ​ទេ ទើប​ឡាក់​ឆុង​រហូត​ក្លាយ​ខ្លួន​ទៅ​ជា​ជន​ជាប់ពិរុទ្ធ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​អ្នក​មេម៉ាយ​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា និង​រង់​ចាំតែ​ថ្ងៃ​កាត់ទោស​ប៉ុណ្ណោះ ។

ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយឡែក​មួយទៀត ទាក់ទង​នឹង​លោក ឡាយ វណ្ណៈ ដែល​ពេល​នេះ​ កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ប៉េ​ហ្សុ​ី ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បណ្តេញ​ចេញពី​សមាជិក​គណបក្ស​ចាប់ពី​ថ្ងៃ​ទី​១៨ ខែមេសា កន្លង​មក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ