ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​តែ​គោ​ដើរមក​ដល់​ផ្ទះ​បាត់​ម្ចាស់​ដល់​ពេល​តាម​រក​ឃើញ​ដេក​ស្តូក​បាត់​ទៅ​ហើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​គ្រោះ​ធម្មជាតិ​បាន​ឆក់​យក​ជីវិត​យុវជន​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​កណ្តាល​វាលស្រែ​យ៉ាង​អាណោចអាធម៌ ខណៈ ពេល​ដែល​កំពុង​តែ​ជិះ​កង់​ដេញគោ​ត្រឡប់​មក​ផ្ទះ​ត្រូវ​បាន​រន្ទះបាញ់​ផ្តាច់​សង្ខា​ស្លាប់​ភ្លាម​ៗ​នៅ​កណ្តាល​វាលស្រែ​។ ករណី​រន្ទះបាញ់​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​សិរី​សាមគ្គី​ត្បូង…

ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុ​គ្រោះ​ធម្មជាតិ​បាន​ឆក់​យក​ជីវិត​យុវជន​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​កណ្តាល​វាលស្រែ​យ៉ាង​អាណោចអាធម៌ ខណៈ ពេល​ដែល​កំពុង​តែ​ជិះ​កង់​ដេញគោ​ត្រឡប់​មក​ផ្ទះ​ត្រូវ​បាន​រន្ទះបាញ់​ផ្តាច់​សង្ខា​ស្លាប់​ភ្លាម​ៗ​នៅ​កណ្តាល​វាលស្រែ​។ ករណី​រន្ទះបាញ់​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​សិរី​សាមគ្គី​ត្បូង ឃុំ​ស្រឡៅ ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ ។

ប្រភព​ពី​កន្លែង​កើតហេតុ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ គំ អឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​បាន​ជិះ​កង់​ទៅ​មើល​គោ​នៅ​តំបន់​ត្រពាំង​កាប់​ឆ្កែ​ក្រោយ​ពី​មេឃ​មាន​ភ្លៀង ខ្យល់ ផ្គរ និង​រន្ទះ​ផង រហូត​យប់​ជ្រៅ​នៅ​មិនឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ឃើញ​តែ​គោ​ដើរមក​ផ្ទះ​បាត់​មនុស្ស​មក​ឃើញ​មក​ជាមួយ ។

ឃើញ​ដូច្នោះ​ឪពុក​ជន​រង​គ្រោះ និង​បងប្អូន​ក៏​បាន​នាំ​គ្នា​ចេញ​ទៅ​ដើរ​តាម​រក​រហូត​ដល់​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ទើប​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​កណ្ដាល​ស្រែ​ដោយ​មាន​ឈាម​ហូរ​ចេញ​មក​តាម​ស្លឹកត្រចៀក និង​ស្នាម​ឆេះ​ខោអាវ​ហើយ​ក៏​នាំ​គ្នា​រាយការណ៍​ដល់​សមត្ថកិច្ច និង​ដឹក​សព​ជន​រង​គ្រោះ​មក​ផ្ទះ ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ករណី​រន្ទះបាញ់​ពិតប្រាកដ​មែន ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ក៏​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ