ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​សាខា​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​ក្រុមការងារ​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​២​គ្រួសារ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «​ក្នុង​នាម​គណៈបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈបក្ស មិន​ទុក​ឱ្យ​នរណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះ​ឡើយ ជាមួយ​គ្នា​នេះ​ក៏​មិន​ដែល​ភ្លេច​ទេ​នូវ​ទុក្ខ​របស់​ប្រជាពលរដ្ឋ…

ខេត្តកំពង់ឆ្នាំង ៖ «​ក្នុង​នាម​គណៈបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈបក្ស មិន​ទុក​ឱ្យ​នរណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះ​ឡើយ ជាមួយ​គ្នា​នេះ​ក៏​មិន​ដែល​ភ្លេច​ទេ​នូវ​ទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​បាន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ផ្សេង​ៗ​នោះ​ទេ​» ។ លោក​ឧកញ៉ា កុយ សុវណ្ណ ប្រធានកិត្តិយស​សាខា​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ខេត្តកំពង់ឆ្នាំង មាន​ប្រសា​សបែប​នេះ​នៅ​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​២​គ្រួសារ កាលពី​ពេល​កន្លង​ទៅ ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​ក្នុងភូមិ​កំពង់​ក្តារ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ។

លោក​ឧកញ៉ា​បាន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រម​ថា មាន​ប្រជាពលរដ្ឋ​២​គ្រួសារ​បាន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ក្នុង​នាម​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​ក្រុមការងារ ចុះ​មក​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មួយ​ចំនួន​មក​ជួយ​ដោះស្រាយ​ការ​លំបាក​ជូន​បងប្អូន ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ ។

លោក​ឧកញ៉ា​បាន​បន្ត​ថា សម្តេច​តេ​ជោ​ក៏​បាន​ផ្តាំផ្ញើរ​សួរសុខទុក្ខ និង​រំលែក​ទុក្ខ​ផង​ដែរ​ចំពោះ​ក្រុម​គ្រួសារ​ទាំង​២ សូមកុំ​អស់​ស​ង្ឍឹ​ម និង​ត្រូវ​ពង្រឹងស្មារតី តាំងចិត្ត​តស៊ូ​ប្រកប​មុខរបរ​រកស៊ី និង​ធ្វើស្រែ​ចំការ​បន្ត​ទៀត ដើម្បី​ធ្វើ​អោយ​ជីវភាព​រស់នៅ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ