ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​យក្ស​៥​តោន​ពន្លះ​ម៉ូតូ​ពេញទំហឹង​កៀប​មនុស្ស​ស្លា.ប់​ក្រោយ​ឡាន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​បែន​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ចំណុះ​៥​តោន ពាក់​ផ្លា​ក​លេខ កំពង់ចាម ៣A-២២១៩ ដោយ​បាន​បើកបរ​លឿន​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​នរោត្តម​សីហ​នុ ចន្លោះ​បង្គោល​លេខ ១៤៦-១៤៧…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​បែន​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ចំណុះ​៥​តោន ពាក់​ផ្លា​ក​លេខ កំពង់ចាម ៣A-២២១៩ ដោយ​បាន​បើកបរ​លឿន​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​នរោត្តម​សីហ​នុ ចន្លោះ​បង្គោល​លេខ ១៤៦-១៤៧ ក្នុងភូមិ​ជ្រៃ​បិទមាស សង្កាត់​សួង ក្រុង​សួង កាល​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ។

លោក​វរ​សេនី​យ៏​ត្រី ឆៃ សុ​ខុន អធិការរង​នគរបាល​ក្រុង​សួង​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ពេល​មុន​កើតហេតុ​បុរស​ឈ្មោះ ផុង ម៉ា​លី​ស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ធ្លក សង្កាត់​សួង បាន​ជិះ​ម៉ូតូ​ម៉ាកខាងលើ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​បែន​វិញ​បាន​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ដោយ​បាន​ប្រើប្រាស់​ល្បឿន​លឿន​ដោយ​បាន​រេ​ចង្កូត​មក​ចូល​គន្លង​ផ្លូវស្តាំ​ដៃ​ម៉ូតូ​តែ​ម្តង ហើយ​ក៏​បាន​ម៉ូតូ​ពេញទំហឹង​ហើយ​ម៉ូតូ​ចូល​ពីក្រោម​រថយន្ត​ធ្វើ​ឲ្យ​បុរស​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ អ្នកបើកបរ​រថយន្ត​ក្រោយ​ពី​បានបង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​បុក​មនុស្ស​ស្លាប់​រួច​មក​ក៏​ប្រញាប់​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ការ​ពិនិត្យ​រថយន្ត​នេះ​សង្ស័យ​អាច​ជា​របស់​ថៅកែ​លក់​គ្រួ​ស​ខ្សាច់​ណា​ម្នាក់​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ មិន​មាននៅ​ក្នុង​កំណត់ហេតុ​ផាកពិន័យ​របស់​សមត្ថកិច្ច​នោះ​ទេ​នា​ពេល​កន្លង​មក ចំណែក​រថយន្ត​ផ្សេង​ៗ​ទៀត​ជាង​១០​គ្រឿង​សុទ្ធតែ​ត្រូវ​បាន​ផាកពិន័យ​តែ​ត្រង់​រថយន្ត​នេះ​បែរជា​ចន្លោះ​ទៅ​វិញ ។

ក្រោយ​ពី​ការ​វាស់វែង​រួច​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​នៃ​សព​ដើម្បី​ដឹក​យក​ទៅរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាលក្រុង​សួង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ