ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ដើរ​លេង​ជាមួយ​សង្សារ​ជូន​នាង​ទៅ​ផ្ទះ​ដល់​មុខ​ផ្ទះ​ត្រូវ​គេ​ធ្វើ​ស៊ី​ទាំង​យប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​សង្សារ​ត្រលប់​មក​ផ្ទះ​វិញ​ហើយ​ក៏​ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​ធ្វើការ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ហាង​កាហ្វេ​យីហោ វ៉ា​ន​មីង​៩ ខាងលិច​ស្តុ​ប​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី​៥០០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​សង្សារ​ត្រលប់​មក​ផ្ទះ​វិញ​ហើយ​ក៏​ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​ធ្វើការ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ហាង​កាហ្វេ​យីហោ វ៉ា​ន​មីង​៩ ខាងលិច​ស្តុ​ប​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី​៥០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ឧក​ញា ម៉ុង រិ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ទួល​គោក​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ពុំ ភារៈ អាយុ​២២​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​មិត្តភក្តិ​ប្រុស​ម្នាក់​រួម​​ទាំង​នារី​ជា​អ្នក​រត់​តុ​នៅ​ហាង​កាហ្វេ​ដែល​ជា​សង្សារ​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ហើយ​បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GJ-​៥១​៩០ ដែល​ទើបតែ​ជិះ​ចេញ​មក​ពី​ដើរ​លេង​នៅ​ម្តុំ​កោះ​ពេជ្រ ហើយ​បំណង​ជិះ​ជូន​នារី​ជា​សង្សារ​ទៅ​ផ្ទះ​​វិញ​ដែល​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ហាង​កើតហេតុ​ខាងលើ​ត្រូវ​បិទទ្វារ​ចាក់សោ​ពី​ខាងក្នុង​ហើយ​ជន​រង​គ្រោះ​និង​មិត្តភក្តិ​រួម​ទាំង​សង្សារ​ក៏​បាន​ឈប់​ម៉ូតូ​នៅ​ខាង​មុខ​ហាង​ដើម្បី​រង​ចាំ​គេ​ងើប​មក​បើកទ្វារ​ហាង​ឲ្យ​នារី​ជា​សង្សារ​ចូល ។ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ក្រុម​ចោរ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្កូ​ប​ពី មិន​ចាំ​ផ្លា​ក​លេខ ជិះ​មក​ក្រឡឹង​ជន​រង​គ្រោះ​ពីរ​បី​ត្រឡប់​បន្ទាប់​មក​ក៏​ក្រុម​ចោរ​ប្រដាប់​អាវុធ​ខាងលើ​រួម​ទាំង​បក្សពួក​បួន​នាក់​ទៀត​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ជិត​ពួក​គាត់​ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ ដោយ​មាន​បក្សពួក​ក្រុម​ចោរ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​មក​ភ្ជង់​គំរាម​កុំ​ឲ្យ​ស្រែក​ហើយ​ក្រុម​ចោរ​ក៏​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ចោរ​រត់​ដេញ​តាម​ហើយ​ក៏​ត្រូវ​ក្រុម​ចោរ​គប់​មួយ​ដុំ​ថ្ម​ត្រូវ​ដៃ​រួច​ក្រុម​ចោរ​ក៏​បន្ត​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ម៉ូតូ​របស់​ខ្លួន​យក​ត្រលប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ