ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទៀត !!! បើករថយន្ត​ទំនើប​បុក​រះ​ផ្អើល​មុខ​ផ្សារ​ទំនើប​អ៊ី​អនហើយព្យាយាមបើករត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បើករ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក PORSCHE បើកបរ​ក្នុង​ល្បឿន​យ៉ា​ន​លឿន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ឡាំ​ម៉ា​តា​ចំនួន​២​គ្រឿង និង​រទេះ​លក់​បបរ​នៅ​មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្សី ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សុធារស​នៅ​ចំណុច​មុខ​ផ្សារ​អ៊ី​អន​ម៉​ល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បើករ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក PORSCHE បើកបរ​ក្នុង​ល្បឿន​យ៉ា​ន​លឿន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ឡាំ​ម៉ា​តា​ចំនួន​២​គ្រឿង និង​រទេះ​លក់​បបរ​នៅ​មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្សី ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សុធារស​នៅ​ចំណុច​មុខ​ផ្សារ​អ៊ី​អន​ម៉​ល ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​ម៉ាក PORSCHE ពណ៌​ស ពាក់​ផ្លា​កលេខ ភ្នំពេញ ២T-៩៥២៧ បើកបរ​តាម​បណ្តោយ​ផ្លូវ​សុធារស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​ផ្លូវ​កោង​ផង​ហើយ​អ្នកបើកបរ​ងោក​មួយភាំង​កាច់ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ឡាំ​ម៉ា​តា​អស់​ចំនួន​២​គ្រឿង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ក្រ​ពិត​គូទ​ក្រោយ​ទាំង​២​គ្រឿង បណ្តាល​​ឱ្យ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាងស្តាំ សំណាងល្អ​ហើយ​ដែល​ម្ចាស់​ឡាំ​ម៉ា​តា​មិន​មាន​រង​របួស​គ្រាន់តែ​ខូចខាត​ម៉ូតូ រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​រទេះ​លក់​បបរ​ធ្វើ​ឲ្យ​កំពប់​បបរ​ពេញ​ផ្លូវ និង​រង​របួសធ្ងន់​២​នាក់ ។

អ្នកលក់​បបរ​ត្រូវ​បាន​រថយន្តសង្គ្រោះ​របស់​មន្ទីរពេទ្យ​រុ​ស្សី​ដឹក​យក​ទៅ​ព្យាបាល ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​ដោះស្រាយ​នោះ​ទេ​ក៏​ព្យាយាម​បើក​រត់គេច​ខ្លួន​ទៅ​ដល់​មុខ​បុរី​វិមាន​កូ​ឡាប​មាត់ច្រក​ចូល​កោះ​ពេជ្រ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ទាំង​ម្ចាស់​រថយន្ត​នឹង​រថយន្ត​បង្ក ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ