ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប៉ុណ្ណឹង​…​សង​ប៉ុណ្ណឹង​… ​បើ​ថៅកែ​ចិន​មិន​រាង​ទេ​…​ ថ្ងៃក្រោយ​សុំ​កុំ​រាង !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង​នារី​ខារ៉ាអូខេ​ខ្មែរ​ម្នាក់​ ដែល​មិន​ព្រម​អី​…​អី​…​ជាមួយ​ភ្ញៀវ​ចិន​មួយ​ក្រុម ហើយ​ត្រូវ​ថៅកែ​ចិន​ស្ទុះ​ទៅ​ចាប់​ទាត់​ធាក់ស្ទើរ​កំពុប​នោម ដែល​កោះសន្តិភាព​បាន​ផ្សាយ​ម្សិលមិញ​នេះ ត្រូវ​បាន​បញ្ចប់​ហើយ តាម​រយៈពាក្យ​បណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ ។ ប្រភព​ព័ត៌មាន​ទម្លាយ​មក​ថា…

រាជធានី​ភ្នំពេញ ៖ រឿង​នារី​ខារ៉ាអូខេ​ខ្មែរ​ម្នាក់​ ដែល​មិន​ព្រម​អី​…​អី​…​ជាមួយ​ភ្ញៀវ​ចិន​មួយ​ក្រុម ហើយ​ត្រូវ​ថៅកែ​ចិន​ស្ទុះ​ទៅ​ចាប់​ទាត់​ធាក់ស្ទើរ​កំពុប​នោម ដែល​កោះសន្តិភាព​បាន​ផ្សាយ​ម្សិលមិញ​នេះ ត្រូវ​បាន​បញ្ចប់​ហើយ តាម​រយៈពាក្យ​បណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ ។ ប្រភព​ព័ត៌មាន​ទម្លាយ​មក​ថា ថៅកែ​ចិន​ព្រម​សង​តម្លៃ​ខូច​ខាត ដោយ​បញ្ចប់រឿង​អស់​៨​ពាន់​ដុល្លារ ។ នារី​ដែល​រង​គ្រោះជា​ម្ចាស់​ដើមបណ្តឹង​ ក៏​ព្រម​បញ្ចប់រឿង​ត្រឹម​៨​ពាន់​ដុល្លារ​នេះ​​ដែរ ។

គួរ​កត់​សម្គាល់ថា កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ មេ​សា ។ នារី​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់ ត្រូវ​បាន​ថៅកែ​ខារ៉ាអូខេ​មួយ​កន្លែង​ នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​បឹង​ត្របែក ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​ស្ទើរ​កំពុប​នោម ដោយសារ​តែ​ក្រុម​នារី​ទាំងនេះ​ មិន​ព្រម​កំដរ​ភ្ញៀវ​ចេញ​ទៅ​អី​…​អី​…​ ជាមួយ​នៅផ្ទះ​សំណាក់​ទ្វារ​នាគ​ខាងក្រៅ ។ បាតុភាព​នេះ​បង្ក​ភ្ញាក់ផ្អើល​ពេញ​មុខ​ហាង​ខារ៉ាអូខេ នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​បឹង​ត្របែក ចំណុច​ខារ៉ាអូខេ
QI HAO GONG GOAN ហៅ (number 1 KTV) សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

នារី​រង​គ្រោះ ​សុំ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​រៀបរាប់​ថា ពួក​នាង​ទាំង​៣​នាក់​ជា​ជនជាតិ​ខ្មែរ​ មិន​បាន​ធ្វើការ​នៅ​ទី​នេះ​ទេ ហើយ​ពួក​នាង​មក​ធ្វើការ​ទី​នេះ ដោយសារ​តែ​ស្គាល់​មិត្តភក្តិ​ធ្វើការ​នៅ​ទីនោះ ទូរស័ព្ទ​ហៅ​ទៅ​ធ្វើការ​ជាមួយ​កំដរ​ភ្ញៀវ​ស្ទាប​លេង​យក​តែ​លុយ​ធីប​ប៉ុណ្ណោះ ។ ពេល​ទៅ​ដល់​ខារ៉ាអូខេ​ខាងលើ ពួក​គាត់​បាន​ឡើង​ទៅ​ជាន់​ទី​បួន បន្ទប់ VIP 1 នៅ​ក្នុង​នោះ​ មាន​ភ្ញៀវ​ប្រមាណ​ជា​១០​នាក់ សុទ្ធតែ​ភ្ញៀវ​ជនជាតិ​ចិន​ដាច់​ដាប ។ ពួក​នាង​ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ហើយ​សួរនាំ​ទៅ​ដឹង​ថា ភ្ញៀវ​ជនជាតិ​ចិន​ទាំងនោះ​បម្រុង​នាំ​ពួក​នាង​ទៅ​ផ្ទះសំណាក់​ទ្វារ​នាគ តែ​ពួក​នាង​មិន​ព្រម ក៏​បើកទ្វារ​ដើរ​ចេញ​មក​ក្រៅ​វិញ ក៏​ត្រូវ​ថៅកែ​ហាង​ជា​ជន​ជាតិ​ចិន​និង​បក្សពួក​ឃាត់​មិន​ឱ្យទៅ​ណា ដោយ​បង្ខំ​ឱ្យ​ពួក​នាង​បម្រើភ្ញៀវ​វិញ គឺ​ឃើញ​ស្ត្រី​ខ្មែរ​កំដរ​ដូច​ក្របី​ឃ្លៀច​ឃើញ​ចេក​ហៀរ​ទឹកមាត់​កក្លាក់ ។ ប៉ុន្តែ​ពួក​នាង​មិន​ព្រម នៅ​តែ​ដើរ​ចេញ​ក៏​ត្រូវ​ថៅកែ​ហាង​ជា​ជនជាតិ​ចិន​នោះ​ខឹង បាន​ស្ទុះ​ទៅ​ធាក់​ពីក្រោយ​លើ​ពួក​នាង​ម្នាក់ ក្នុង​ចំណោម​៣​នាក់ ហើយ​បោច​សក់​វាយដំ​លើ​រូប​រាង​កាយ​នាង​ដែល​ជា​ស្ត្រី​ទន់ខ្សោយ​ទាំង​កំរោល បណ្តាល​ឲ្យ​ស្ទើរ​កំពុប​នោម របួស​និង​បង្ក​ការ​ភ្ញាក់ផ្អើល​ពាសពេញ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ ថៅកែ​ចិន​នោះ​បាន​សង​សំណង​ទៅ​ពួក​នាង​ចំនួន​៥០០​ដុល្លារ​ជា​ថ្នូរ​មិន​ប្តឹងប្តល់ តែ​ពួក​នាង​មិន​ព្រម ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក នឹង​សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ដែល​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ផង ព្រោះ​ទ​ង្វើ​នេះ​ហាក់បីដូចជា មិន​ឱ្យ​តម្លៃ​លើ​ស្ត្រី​ខ្មែរ​សោះ​ឡើយ ដែល​ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិន ជា​ជនបរទេស ដែល​អាង​លុយ​ចង់​បំបិទមាត់ ។ នគរបាល​ប៉ុស្តិ៍​ប្រាប់​កោះសន្តិភាព​ថា ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ​បន្ត​ទៀត​ហើយ ។នៅ​ល្ងាច​ថ្ងៃ​ទី​២៤ មេ​សា នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​នាំ​ខ្លួន​ថៅកែ​ចិន​ទៅ​ដោះស្រាយ​បញ្ហា​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ព្រមទាំង​បាន​បញ្ចប់​ត្រឹម​សំណង​៨​ពាន់​ដុល្លារ ។

រឿង​ប៉ុណ្ណឹង​…​សង​ប៉ុណ្ណឹង​…​បើ​ថៅកែ​ចិន​មិន​រាង​ទេ​…​ថ្ងៃក្រោយ​សុំ​កុំ​រាង ! ​

អត្ថបទសរសេរ ដោយ