ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ដេកពេទ្យ ឪពុក​ត្រូវ​ចាប់ខ្លួន​ដោយសារ​តែ​រឿង​បាត់​ពងមាន់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អំពើ​ហិង្សា​នឹក​ស្មាន​មិន​ដល់​មួយ​ព្រោះតែ​រឿង​បាត់​ពងមាន់​ក្នុង​សំបុក​បាន កើតជា​ទំនាស់​រវាង​ឪពុក​បង្កើត និង​កូនប្រុស​បង្កើត ក្លាយជា​ហិង្សា​យ៉ាង​ចាស់ដៃ​ដោយ​ប្រើ​សុទ្ធតែ​ពូថៅ​កាប់​គ្នា​បណ្តាល​ឲ្យ​បុរស​ជា​កូន​ត្រូវ​រង​របួស ចំណែកឯ​បុរស​ជា​ឪពុក​ត្រូវ​បាន​ចាប់ខ្លួន ។ ករណី​ហិង្សា​រវាង​ឪពុក និង​កូន​ដោយសារ​រឿង​បន្តិចបន្តួច​សោះ​បាន​កើតឡើង​ទៅ​ជា​ជម្លោះ​ធ្ងន់ធ្ងរ​លើ​គ្រួសារ​មួយ​នៅ​ភូមិ​ថ្ម​រាប…

ខេត្តក្រចេះ ៖ អំពើ​ហិង្សា​នឹក​ស្មាន​មិន​ដល់​មួយ​ព្រោះតែ​រឿង​បាត់​ពងមាន់​ក្នុង​សំបុក​បាន កើតជា​ទំនាស់​រវាង​ឪពុក​បង្កើត និង​កូនប្រុស​បង្កើត ក្លាយជា​ហិង្សា​យ៉ាង​ចាស់ដៃ​ដោយ​ប្រើ​សុទ្ធតែ​ពូថៅ​កាប់​គ្នា​បណ្តាល​ឲ្យ​បុរស​ជា​កូន​ត្រូវ​រង​របួស ចំណែកឯ​បុរស​ជា​ឪពុក​ត្រូវ​បាន​ចាប់ខ្លួន ។ ករណី​ហិង្សា​រវាង​ឪពុក និង​កូន​ដោយសារ​រឿង​បន្តិចបន្តួច​សោះ​បាន​កើតឡើង​ទៅ​ជា​ជម្លោះ​ធ្ងន់ធ្ងរ​លើ​គ្រួសារ​មួយ​នៅ​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ។

គ្រួសារ​នេះ មានកូន​ចំនួន​៨​នាក់ ស្រី​២​នាក់ ហើយ​កូន​ជា​ជន​ដែល​បង្កហេតុ​ឈ្មោះ ឡឹ​ង ស៊ី​ផល អាយុ​៤១​ឆ្នាំ ជា​កូនប្រុស​ទី​៤ និង​មាន​ជម្ងឺលើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន ។ ចំណែកឯ​បុរស​ជា​ឪពុក​ដែល​ជាប់ចោទ​ថា បាន​បង្ក​ហិង្សា​មក​លើ​កូន​យ៉ាង​ចាស់ដៃ​នេះ ឈ្មោះ ឡឹ​ង ឈិ​ត អាយុ​៧១​ឆ្នាំ មាន​ជម្ងឺលើសឈាម​ប្រចាំ​កាយ​ដូច​គ្នា ។

បើ​តាម​អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹង​ថា ថ្ងៃ​កើតហេតុ​គឺ​ឪពុក​កូន​ទាំង​ពីរ​នាក់ បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿង​បាត់​ពងមាន់​ក្នុង​សំបុក ។ ក្រោយ​ការ​ប្រកែក​គ្នា​បាន​កើត​យ៉ាង​តឹង​សរសៃ​.​ក​ដាក់​គ្នា​បុរស​ដៃដល់​ជា​កូន​ក៏​បាន​ស្រ​វ៉ា​យក​ពូថៅ​គប់​ទៅ​លើ​បុរស​ជា​ឪពុក​បណ្តាល​ឲ្យ​ត្រូវ​ចំ​ចង្កេះ ។ ភ្លាម​នោះ​បុរស​ជា​ឪពុក​ក៏ បាន​ស្រ​វ៉ា​យក​ពូថៅ​នោះ​មក​កាប់​ទៅ​លើ​ជន​ជា​កូន​បណ្តាល​ឲ្យ​ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ​១​ពូថៅ​ត្រូវ ចំ​កំភួនជើង​ខាងស្តាំ​១​ពូថៅ និង​ត្រូវ​ចំ​កែងជើង​ខាងឆ្វេង​១​ពូថៅ ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ភ្លាម​ៗ​បុរស​វ័យ​ចំណាស់​ជា​ឪពុក​ត្រូវ​បាន​កម្លាំង​នគរ បាល​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ទៅ​នាំ​ខ្លួន​មក​សាកសួរ ខណៈ​ដែល​បុរស​ជា​កូនប្រុស​ដែល​រង​របួស ធ្ងន់ធ្ងរ​លើ​រាង​កាយ​ដោយសារ​រង​ការ​កាប់​ប្រហារ​ពី​ឪពុក​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ